ស្រុកខ្មែរសព្វថ្ងៃសម្បូរអាព្រូស (Prius) ជំនាន់ទី ២ ណាស់ មិនថានៅក្រុងឬជនបទទេ គេនិយមវាណាស់ពិសេសពេលសាំងឡើងថ្លៃហ្នឹងតែម្ដង។វាសុីសាំងតិចសន្សំសំចៃខ្ពស់ មិនចំណាយលើការថែទាំច្រើន តែពេលទិញប្រើក៏ត្រូវតែដឹងដែរ ព្រោះវាមានជម្រើសប្រភេទ Option ដល់ទៅ ៣ ខុសៗគ្នាឯណោះហើយតម្លៃក៏ខុសទៅតាមនឹងដែរ។
ថ្ងៃនេះ Advan Auto នឹងនិយាយអំពី Option របស់ Toyota Prius ០៤ ដល់០៩ នីមួយៗមានអ្វីខ្លះ ហើយតម្លៃវិញខុសគ្នាយ៉ាងមិចដែរ កុំភ្លេចអានឲ្យចប់ ។
១. Base Option (អាចនិយាយបានថាជាជម្រើស ឬ Option ទាបធម្មតា)
សម្រាប់ Base Option

២. Haft Option (គ្រាន់បើជាង Base បន្ដិច) វាបានបន្ថែមគ្រឿងបរិក្ខាមួយចំនួនរួមមាន ៖

៣.Full Option (អ្វីដែល Haft Option មាន Full ក៏មានដែរ តែបន្ថែមកាន់តែច្រើន)

ក្រៅពីហ្នឹងមិនមានអ្វីខុសគ្នាឡើយ ទាំងម៉ាស៊ីនប្រពន្ធ័ភ្លើង ជើងក្រោមនិងរូបរាងជាដើម។ តែចំពោះឆ្នាំ២០០៤ ដល់ ២០០៥ សូមបញ្ជាក់ថាមិនមានកាម៉េក្រោយ និងពួកស្បែកឡើយ។
Prius ជំនាន់ទី ២ នេះបំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ១.៥ លីត្រ ផលិតកម្លាំងសរុបទាំងម៉ូទ័រ និងម៉ាស៊ីនសាំងបាន ១១០ សេះ ។ បើនិយាយពីកម្រិតស៊ីសាំងគឺថា The Best ក្នុង ១០០ គ.ម ស៊ីជាមធ្យម ៥ លីត្រ តែបើយើងចេះថ្នមវា វាស៊ីកាន់តែតិចខ្ទង់ ៤ លីត្រកន្លះប៉ុណ្ណោះ ។

ចំពោះតម្លៃនៅកម្ពុជា បើធៀបពី Base Option ទៅ Full Option អាចខុសគ្នាខ្ទង់ ២០០០ដុល្លារជាងឯណោះ។
ជារួមជម្រើស ឬ Option ទាំងអស់នេះវាអាស្រ័យទៅតាមតម្រូវការ និងចំនួនទឹកលុយរបស់អ្នកប្រើប៉ុណ្ណោះ។ យើងអាចជ្រើសរើសតាមចិត្តបាន តែក៏ត្រូវដឹងស្គាល់ពីវាខ្លះដែរ កុំអោយទិញឡានព្រូស តម្លៃខ្ពស់ស្មើគេដែរ តែបាន Option ទាបទៅវិញ នេះហើយជាបញ្ហា។ ទិញមើលOption តម្លៃត្រូវតាមទីផ្សា ទើបពេលលក់វិញមិនសូវខាតច្រើន យ៉ាងហោចណាស់ក៏សល់ខ្លះគ្រាន់ហ្នឹងប៉ាវអេតមិន(Admin) ផឹកកាហ្វេដែរ។ អូ!បើគិតថាល្អកុំភ្លេចចុចមេដៃ និង Share ដើម្បីចែករំលែកបន្ដផង អរគុណ!!!
អត្ថបទ៖ BunSak
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ