និយាយចំពោះ Option របស់ Prius 2010 ហាក់ដូចជាស្មុកស្មាញ និងទំនើបជាង Prius 2004 2009 ដោយ Toyota បានបែងចែកចេញជា ៥ ប្រភេទផ្សេងៗគ្នាឯណោះ ដើម្បីផ្ដល់ជាជម្រើសអោយអតិថិជន ប្រើប្រាស់តូ្រវតាមតម្រូវការ និងកម្រិតថិវិកាជាដើម។
ដូច្នេះហើយ វាទាមទាអោយអ្នកប្រើប្រាស់ត្រូវស្វែងយល់់ និងដឹងខ្លះៗ ទើបទិញទៅត្រូវតាមគោលដៅតម្រូវការប្រើជាក់ស្ដែង ពិសេសដឹងតម្លៃទីផ្សារហាងឆេង នៃ Option ទៀតកាន់តែល្អ ជៀងវាងទិញខុសតម្លៃនៃ Option នាំអោយយើងខាត រហូតដល់ទៅជាង ៤០០០ដុល្លារឯណោះ បើធៀបពី Option II(2) ទៅ Option V(5) នេះបើតាមប្រភពពីអ្នកលក់ឡានក្នុងស្រុក។
តែមុននឹងចូលដល់ Option របស់អាព្រូស 2010 Admin សូមបើកវង់ត្រចក់ និយាយពីម៉ាសុីនបន្ដិចសិន។
Toyota Prius មាឌល្អិតចិត្តខ្លាំង ម៉ាស៊ីនតូច ៤ ស៊ីឡាំង ចំណុះ ១.៨លីត្រ ផលិតកម្លាំងបាន ៩៨ សេះ បន្ថែមជាមួយនិងម៉ូទរ័ Hybrid មួយគ្រាប់ ធ្វើការរួមគ្នាបង្កើនកម្លាំងបាន ១៣៤សេះ កម្លាំងរមួល ១០៥ ផោនហ្វីត។ ភ្ជាប់ជាមួយនឹង Mode សម្រាប់ថែមថយកម្លាំងតាមស្ថានភាពផ្លូវ ដូចជា៖ EV, Eco, និង Power Mode រត់ប្រអប់លេខ ប្រភេទ CVT និងបង្វិលកង់ដោយ ប៉ុងមុខ (FWD)។
វាពាក់យ៉ាន់កង់ ១៦ អីញ ប្រើហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS លើកង់ទាំងបួន ធ្វើអោយការ ចាប់ហ្វ្រាំង ពេលរត់ល្បឿន ចុះចំណោទ ដំណើរការបានល្អ និងសុវត្ថិភាពខ្ពស់។ ល្បឿនលឿនបំផុត ១៨០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រប្រើពេល ៩.៨ វិនាទី។
II/ និយាយពី Option 2 ទៅមុន
វាជាប្រភេទឡានស្ដង់ដារ ធម្មតាមិនបំពាក់អ្វីពិសេសនោះទេ៖
- កៅអីធម្មតា ប្រភេទកាំមីញៃ
- ជញ្ជាំងថ្នឹម ស្រោមដោយជ័រ
- អត់មានអេក្រង់ LCD សម្រាប់បង្ហាញ ឬបញ្ជាមុខងាផ្សេងៗ
- ប្រើឧបករណ៍បំពងសម្លេង (Speaker)ប្រភេទធម្មតា
- អត់មាន Bluetooth និង USB Port
III/ Option 3
- បំពាក់បន្ថែមលើ Option 2 ដោយមាន Bluetooth និង Speaker ប្រភេទ JBL
IV/ Option 4
- រាងពិសេសគ្រាន់បើមាន៖ កៅអីកម្តៅ ជំនួយដោយប៊ូតុងអេឡិចត្រូនិក មាន Lumbar Support និងស្រោបដោយស្បែក
- អេក្រង LCD ធំ សម្រាប់បង្ហាញព័ត៌មាន និងមុខងារផ្សេងៗ
- មាន GPS, Camera ជំនួយពេលថយក្រោយ
- Smart key 3 គ្រាប់ និង USB Port
- ម៉ាសុីនត្រជាក់ប្រភេទ Plasma claster
- ជញ្ជាំងថ្នឹម ស្រោបដោយកាមីញៃ
- កញ្ចក់មើលក្រោយប្រភេទ កាត់ចំណាំងផ្លាត Auto Dimming
- និងដំបូល សូឡា ជាដើម
ចំពោះដំបូលសូឡា គឺវាធ្វើការជាមួយ និងប្រព័ន្ធកង្ហារម៉ាសុីនត្រជាក់ នៅពេលដែលចតឡានទុកចោលថ្ងៃ ក្ដៅ យើងអាចបញ្ជាតាម តេឡេប៊ូតុង (AC) ពីចម្ងាយ អោយដំបូលសូឡា ដំណើរការ ជាមួយប្រព័ន្ធមាសុីនត្រជាក់ ដើម្បីជួយកាត់បន្ថយ ឬបញ្ចុះកម្ដៅពីក្នុងឡានបាន។
V/ Option 5
អ្វីដែល Option 4 មាន 5 ក៏មានអស់ហើយដែរ តែបន្ថែមត្រង់
- ចង្កៀងគុជ Laser ៣គ្រាប់ និងទឹកបាញ់ចង្កៀង
- ជាធម្មតា Option ផ្សេងៗប្រើយ៉ាន់កង់ទំហំ១៦អីញប៉ុណ្ណោះ តែសម្រាប់ Option 5 បំពាក់យ៉ានកង់ បែបស្ពរ័ទំហំ១៧អីញ។
គួរបញ្ជាក់ដែរថា សម្រាប់ Option 5 គឺមិនប្រើដំបូលសូឡា ឡើយ។
V/ Option 5 Advanced Package Technology
ជា Option ទំនើបជាងគេបង្អស់ក្នុងចំណោម Option ទាំងនោះរួមមាន៖
- Sensor ២ គ្រាប់នៅផ្នែកខាងមុខ
- Auto Packing : ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ
- Adaptive Radar Cruise control : ប្រព័ន្ធចាប់ល្បឿនតាមឡានខាងមុខ
- Pre-collision System with emergency braking : ប្រព័ន្ធចាប់ហ្វាំ្រងដោយស្វ័យប្រវត្តិ ពេលមានឧបសក្គនៅខាងមុខ
- Lane Keeping Assist : ប្រព័ន្ធរក្សាឡានឲ្យចំកណ្តាលគន្លង
ក្នុងនោះដែរ ចំពោះ Option 1 ជាករណីពិសេស ដែលអតិថិជនអាចធ្វើការកុម្ម៉ង់ពីក្រុមហ៊ុន តាមអ្វីដែលខ្លួនចង់បាន ចំណែកឯស្រុកខ្មែរ ដូចជាមិននាំចូលប្រភេទនេះទេ ។
បើនិយាយពីតម្លៃវិញ បើគិតពី Option 2 ទៅ Option 5 Advanced Package Technology
ចំពោះស្លាកលេខតម្លៃខ្ទង់ ១៨០០០ ដុល្លារជាង ទៅ ២៣០០០ដុល្លារ ផ្នែកក្រដាស់ពន្ធ ចន្លោះពី ២១០០០
ដុល្លារជាង ទៅ ២៦០០០ ដុល្លារ អាស្រ័យលើ ពណ៌ ឆ្នាំផលិត Option និងកម្រិតគុណភាពជាដើម។
សរុបមក បងប្អូនចង់ប្រើត្រូវស្គាល់ពី Option ខ្លះៗក៏ល្អដែរ ស្រួលទិញត្រូវចិត្ត និងតាមទឹកលុយ។ Option ទាំងអស់នេះ មិនពាក់ព័ន្ធនឹងគុណភាពរបស់ឡាននោះទេ តែវាបង្ហាញពីភាពទំនើបរបស់ប្រព័ន្ធបច្ចេកវិទ្យា ដែលបំពាក់មកជាមួយតែប៉ុណ្ណោះ។
អត្ថបទ៖ BunSak
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ