និយាយពីរឿងឡាននរណាក៏ស្គាល់ដែរ អាព្រូស ឬ Toyota Prius ដែលបានចាប់ផ្ដើមវ៉ៃលុកចូលទីផ្សារឡាននៅកម្ពុជា អំឡុងឆ្នាំ ២០១០ និងពេញនិយមខ្លាំងចាប់ពីឆ្នាំ ២០១៥ រហូតមកទល់នឹងបច្ចប្បន្ននេះឯង។
ជាប្រភេទឡាន សន្សំសំចៃ តូចតែទូលាយគួរសម នៅស្រុកខ្មែរតាមដងផ្លូវមួយណាដែលមិនឃើញអាព្រូស។ ដែលសប្បូរភាគច្រើន ជាជំនាន់ទី ១ ទី ២ ពីឆ្នាំ ២០០៤ ដល់ ២០១៥ ចំណែកសេ៊រីឆ្នាំ ២០១៦ ឡើងឃើញមួយៗដែរ។ តែក៏មិនភ្លេចដែរ ថាអាព្រូសសេរីឆ្នាំ ២០១០ នឹងត្រូវបាន Toyota អូសចូលរោងចក្រវិញរហូតដល់ទៅ ១២ ដងឯណោះ។
ដើម្បីកាន់តែច្បាស់ Advan Auto នឹងលើកយក Prius ២០១០ មកនិយាយ ដែលតម្លៃក្នុងទីផ្សាស្រុកយើង បច្ចុប្បន្នចន្លោះ ២០០០០ ដុល្លារជាង ទៅ ២៦០០០ ដុល្លារជាង តម្លៃអាចប្រែប្រួលទៅលើ ពណ៍ ឆ្នាំផលិត Option ជាដើម។
Toyota Prius មាឌល្អិតចិត្តខ្លាំង ម៉ាសុីនតូច ៤ សុីឡាំង ចំណុះ ១.៨លីត្រ ផលិតកម្លាំងបាន ៩៨ សេះ បន្ថែមជាមួយនិងម៉ូទរ័ Hybrid មួយគ្រាប់ ធ្វើការរួមគ្នាបង្កើនកម្លាំងបាន ១៣៤សេះ កម្លាំងរមួល ២១០៥ ផោនហ្វីត។ ភ្ជាប់ជាមួយនឹង Mode សម្រាប់ថែមថយកម្លាំងតាមស្ថានភាពផ្លូវ ដូចជា៖ EV, Eco, និង Power Mode រត់ដោយប្រអប់លេខ ៤ វគ្គអូតូ ប្រភេទ CVT និងបង្វិលកង់ដោយ ប៉ុងមុខ (FWD)។
យ៉ាន់កង់ ១៦ អីញ ប្រើហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS នៃកង់ទាំងបួន ធ្វើអោយការ ចាប់ហ្វ្រាំង ពេលរត់ល្បឿន ចុះចំណោទអី ដំណើរការបានល្អ និងសុវត្ថិភាពខ្ពស់។
ល្បឿនលឿនបំផុត ១៨០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រប្រើពេល ៩.៨ វិនាទី។
Prius ២០១០ សុីសាំងជាមធ្យម ៥ លីត្រ ជាពិសេសសម្រាប់ក្នុងក្រុងស៊ីកាន់តែតិច តែសម្រាប់ផ្លូវលាត បែរជាស៊ីច្រើនវិញ ដោយសារវារត់ដោយប្រើកម្លាំងម៉ាស៊ីនច្រើនដូចឡានសាំងសុទ្ធដែរ ។
ជើងក្រោមអាព្រូស ខាងមុខបំពាក់ជាមួយនឹង ប៉ូមរឺស៊រ MacPherson Strut ភ្ជាប់ដោយ Independent Suspension ចំណែកខាងក្រោយប្រើជា Stabilizer bar និង Torsion Beam Suspension ដូចច្នោះវាជិះស្រួលសម្រាប់តែផ្លូវក្នុងក្រុងប៉ុណ្ណោះ ។
ខាងក្រៅមើលទៅខុសប្លែកពី ០៤-០៩ ដោយឌីស្សាញបែប Aerodynamic រាងស្រួចជ្រុងៗ ងាយស្រួលរត់លឿន មុជខ្យល់បានល្អ។ ចំណែកចង្គៀងមុខប្រើប្រភេទគុជ មានទម្រង់រាងស្រួច និងស្ដុបក្រោយប្រភេទ LED វែងជ្រុង មើលទៅស្អាតម្យ៉ាងដែរ។
ខាងក្នុងតូចមែនតែទូលាយគួរសម តាបឡូកៅអីជញ្ជាំងទ្វាស្អាតខុសពីជំនាន់ទីមួយ បើជាប្រភេទ Option 5 Advance Technology Packed វិញ វាមាន គុជ ៤ គ្រាប់ យ៉ាន់កង់ ១៧អីញ, កៅអីកំដៅ ពូកស្បែកអេឡិចត្រនិច, អេក្រង់ LCD ធំ, សម្រាប់បង្ហាញព័ត៍មាន ផែនទី និងមើលកាមេរាក្រោយ ។
Speaker JBL តែងតែភ្ជាប់មកជាមួយ Prius ជាប្រពៃណីមកស្រាប់សម្រាប់ Option ខ្ពស់ ក្នុងនោះវាក៏មានពោងសុវត្តិភាព៨ គ្រាប់, ម៉ាសុីនត្រជាក់ប្រភេទ Clasmaclaster ។
Prius ជំនាន់ទី ៣ នេះ ជំនួយដោយបច្ចេកវិទ្យា Lane Keeping Assist, ប្រព័ន្ធបើកបរត្រូវកន្លងផ្លូវ Pre-collision System,ប្រព័ន្ធចាប់សញ្ញាហ្វ្រាំងបន្ទាន់ពេលមានឧបសគ្គ, Dynamic Radar Cruise control, ដារាចាប់ល្បឿនឡានខាងមុខ Intelligent Parking Assist ចូលចតដោយស្វ័យប្រវត្តិជាដើម។
ចំពោះតេស្ដប៉ុកប៉ះ អាព្រូសទទួលបានផ្កាយ៥/៥ ពីនាយកដ្ឋានសុវត្ថិភាពចររាចរណ៍ផ្លូវគោកអាមេរិច។
ប្រវត្តិអូសឡានចូលរោងចក្រវិញ បើតាមរបាយការណ៍ពី Autoblog បង្ហាញថាសម្រាប់ស៊េរីឆ្នាំ ២០១០ មានរហូតដល់ទៅ ១២ ដងឯណោះ។ ដោយបញ្ហាភាគច្រើនទៅលើ ប្រព័ន្ធ Hybrid, ពោងសុវត្ថិភាព, ប្រព័ន្ធហ្វ្រាំង, និងផ្នែកខ្លះនៃបរិក្ខារខាងក្នុង។
ជារួមមក Toyota Prius នៅតែជាប្រភេទឡានដែលប្រើធន់ និងសុីសាំងតិចដដែលក្នុងចំណោមរថយន្ដ
ផ្សេងៗទៀត។ សូមបញ្ជាក់ថា អាព្រូសស៊េរីឆ្នាំ ២០១០ ឡើងទៅមានជម្រើសដូចជា ៖ Option ១, រហូតដល់៥ និង Option ៥ Advance Technology Package ជាដើម។ ចំណែកតម្លៃ និងភាពទំនើបរបស់វា ក៏ខុសគ្នាទៅតាមហ្នឹងដែរ។
នៅសប្ពាហ៍ក្រោយ Advan Auto និងនិយាយលម្អិត អំពី Option នីមួយៗ ឲ្យកាន់តែច្បាស់ដើម្បីអោយបងប្អូនស្កាល់ និងងាយស្រួលក្នុងការសម្រេចចិត្ត។
អត្ថបទ៖ BunSak
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ