Rav4 ជំនាន់ទី៣ ឆ្នាំ២០០៦ មានការផ្លាស់ប្ដូរអ្វីប្លែកខ្លះ? នៅស្រុកខ្មែរតម្លៃគួរសមដែរ ម៉ាស៊ីនធំជាងមុន តែស៊ីសាំងតិច រូបរាងក៏ស្អាតគ្រាន់បើ 

អ្នកទស្សនា
3149
0/ AKlasseAuto Promotion
Untitled-1.jpg

Toyota នៅតែបន្ដរផលិតម៉ូឌែល Rav4 តាំងពីរឆ្នាំ១៩៩៥ រហូតដល់២០២២ ព្រោះប្រភេទ Crossover SUV ខ្នាតតូចមួយនេះទទួលបានការគាំទ្រ និងពេញនិយមខ្លាំង នៅទីផ្សារអាមេរិក អ៊ឺរ៉ុប និងអាស៊ីជាដើម។ នៅកម្ពុជាយើងក៏ឃើញមានវត្តមានដែរ ចាប់ពីឆ្នាំ៩៥ ដល់២០០៨ និងឆ្នាំ២០១២ ឡើងឃើញមានមួយៗ។

ថ្ងៃនេះ Advan Auto និងលើកយកចំណុចកែប្រែខ្លះៗ នៃលក្ខណៈទូទៅមួយចំនួន របស់ Rav4 ជំនាន់ទី៣ ដែលផលិតក្នុងឆ្នាំ ២០០៦ ដល់២០១១ ចំពោះស្រុកខ្មែរយើងភាគច្រើននាំចូលតែឆ្នាំ ២០០៦ ដល់២០០៨ តែប៉ុណ្ណោះ។

ម៉ាស៊ីនមានច្រើនជម្រើស ដោយឡែកនៅកម្ពុជាឃើញមានតែពីរប្រភេទទេ គឺម៉ាស៊ីន ៤ស៊ីឡាំង និង៦ស៊ីឡាំង។

ចំពោះម៉ាស៊ីន ៤ស៊ីឡាំងវិញ ចំណុះ ២.៤លីត្រ ផលិតកម្លាំង ១៦៦សេះ កម្លាំងរមួល ១៦៥ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប្រភេទ ប៉ុងមួយ (2WD មានជំនួយដោយប្រព័ន្ធ LSD ) និងប៉ុងពីរ (4WD ជំនួយដោយប្រព័ន្ធ Differential Lock )។

កម្រិតស៊ីសាំង ក្នុងក្រុងស៊ី ១០លីត្រ និងក្រៅក្រុង ៨លីត្រ ក្នុង១០០គីឡូម៉ែត្រ សម្រាប់ប្រភេទប៉ុងមួយ។

សម្រាប់ប៉ុងពីរ ក្នុងក្រុង ៩.៥លីត្រ និងក្រៅក្រុងផ្លូវលាត សុី១២លីត្រ ក្នុង១០០គីឡូម៉ែត្រ។

ម៉ាស៊ីន ៦ស៊ីឡាំង តម្រៀបជាអក្សរ V មុខកាត់ ៣.៥លីត្រ ផលិតកម្លាំង ២៦៩សេះ កម្លាំងរមួល ២៤៦ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិកកង់ដោយ ប៉ុងមួយ(2WD) និងប៉ុងពីរ(4WD) ដូចគ្នា។

ស៊ីសាំងចន្លោះពី ១២.៣លីត្រក្នុងក្រុង និងក្រៅក្រុង ៨.៧លីត្រក្នុង១០០គីឡូម៉ែត្រសម្រាប់ប៉ុងមួយ។

ចំណែកប៉ុងពីរមិនលើសគ្នាប៉ុន្មានទេ ១៣លីត្រក្នុងក្រុង និង៩លីត្រ ក្រៅក្រុងផ្លូវលាត។

ជើងក្រោមគ្រាន់បើជាងជំនាន់មុន ខាងមុខប្រើជាប៉ូមរុឺស័រ MacPherson Strut ខាងក្រោយ ស្លាបប្រចៀវឌុប Double Wishbone និងបំពាក់បន្ថែមប្រព័ន្ធ ឯករាជ Independent Suspension ទាំងមុខក្រោយ ធ្វើអោយជើងក្រោមរបស់ Rav4 មានលំណឹងល្អ ទន់ស្រួលមិនសូវរលាក់។ គួបផ្សំជាមួយយ៉ានកង់ ១៦អីញ បំពាក់ហ្វ្រាំងឌីសគៀប ទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ភ្ជាប់កង់ទាំងបួន ចំពោះការចាប់ហ្វ្រាំង គឺបត់បែនបានល្អ និងសុវត្ថិភាពខ្ពស់់ ទោះបើកបរលឿនក៏ដោយ។

ជាមួយនិងប្រវែង ៤៦០០ម.ម ទទឹង ១៨៨៥ម.ម កម្ពស់ ១៧៥៥ម.ម ពីដីមកបាត ១៩០ម.ម និងទម្ងន់ធ្ងន់ដល់ទៅ ១៥៧០គីឡូក្រាមឯណោះ។

ការឌីស្សាញបែបទាន់សម័យ ទាំងមុខក្រោយមើលទៅសមសួន​ និងរាងមាំជាងមុន ពិសេសចង្កៀងមុខ និងស្ដុបក្រោយប្រើជា LED ភ្លឺច្បាស់គ្រានបើដែរ។ តែនៅរក្សាទម្រង់ចាស់ដដែលគឺ ទ្វារក្រោយបើកចំហៀងដែលភ្ជាប់កង់សាគួរ មិនងអោយច្រឡំគេតែម្ដង។

ខាងក្នុងរាងប្លែក កុំឃើញតូចប៉ុណ្ណឹង តែមានជម្រើសប្រភេទ កៅអី៥ និង៧កៅអី ចំពោះចង្កូតវិញប្រើប្រភេទ Titl-Telescopic អាចទម្លាក់តម្លើងបាន និងជាអេឡិចត្រនិក EPS ធូរស្រួលក្នុងការបតបែន។ ខាងក្នុងបំពាក់ក្រណាត់លាយផ្លាស់ស្ទិច និងមុខងាជាច្រើនបញ្ជាដោយប៉ូតុងចុច និងមូលឡើងចុះ។

Rav4 បែបចែក Option ជាបីដូចជា៖ Base, Sport, និង Limited (Sport, Limited មានកៅអីបីជួរ) Base Option ជាប្រភេទធម្មតា និងប្រើយាន់កង់​ ១៦អីញ ចំពោះ Sport វិញរាងគ្រាន់ ប្រើយាន់១៨អីញ បំពាក់ជើងក្រោមជា Sport Turn Suspension, កញ្ចក់ក្រោយកាត់ចំណាំងផ្លាត, ពិលកាង និងដំបូលបើកជាដើម។ ចំពោះ Limited បន្ថែមជាមួយ ពោងសុវត្ថិភាព ៨, Speaker JBL 7គ្រាប់, ប្រើយាន់ ១៧អីញ, កៅអីស្បែក ប្រើប្រព័ន្ធអេឡិចត្រនិក ជំនួយដោយ Lumbar Support, និង DVD សម្រាប់អ្នកដំណើរក្រោយ។

តម្លៃនៅស្រុកខ្មែរចន្លោះពី ១៨០០០ដុល្លារជាង ទៅ២២០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែងជាដើម។

សម្រាប់ជំនាន់ទី៣នេះ មានការផ្លាស់ប្ដូរច្រើន ទាំងរូបរាងមើលទៅស្អាតជាងមុន និងខាងក្នុងក៏ប្លែក ពិសេសបន្ថែម កៅអីជួរទី៣។

តម្លៃរាងគួរសមដែរ តែប្រើប្រាស់ធន់ ជើងក្រោមជិះស្រួល និងអាចទៅបានស្ទើរតែគ្រាប់ឧបសគ្គផ្លូវស្រុកខ្មែរតែម្ដង។ សម្រាប់បងប្អូនដែលមានសមាជិកគ្រួសារច្រើន ៦ទៅ៧នាក់ មានថវិកាខ្ទង់២ម៉ឺនដុល្លារ ចង់ប្រើឡានធន់សន្សំសំចៃ អាចពិចារណា Rav4​ ជំនាន់ទី៣នេះបាន៕

អត្ថបទ៖ BunSak 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More