CRV និង Rav4 ជាចាស់ទុំវណ្ណៈកណ្ដាល ជាដៃគូរប្រកួតប្រជែងស្លាប់រស់ក្នុងវិស័យយានយន្ដ ២០ឆ្នាំហើយ មួយណានៅល្អជាង

អ្នកទស្សនា
411
0/ AKlasseAuto Promotion
Untitled-1.jpg

ស្រុកខ្មែរបើនិយាយដល់ប្រភេទឡាន ដែលមានទ្វាក្រោយបើកចំហៀងភ្ជាប់ជាមួយនឹងកង់សាគួរ គេតែងនឹកឃើញដល់ Rav4 និង CRV នេះមុនគេ។ មិនថាក្នុងជំនាន់ទី១ ឬទី២ទេ មិនឲ្យច្រឡំគេឡានជប៉ុនពីរម៉ូដែលនេះ គ្រាន់តែក្រឡេកស្គាល់តែម្ដង ហើយវាក៏ជាដៃគួរប្រកួតប្រជែងគ្នាសម្បើមណាស់ដែរក្នុងសម័យកាលនោះ។ ទោះបីជាមានអាយុកាល​២០ឆ្នាំដូចគ្នាហើយក្ដី តែបរិបថស្រុកខ្មែរវានៅតែពេញនិយម និងស្រួលប្រើ សមត្ថភាពមិនជាងគ្នាប៉ុន្មានទេ ហើយតម្លៃក៏នៅប្រហាក់ប្រហែលគ្នាដែរ។

ថ្ងៃនេះ កម្មវិធីបទបង្ហាញរថយន្ដមួយទឹក និងលើកពីលក្ខណៈមួយចំនួនរបស់ Toyota Rav4 និង Honda CRV ជំនាន់ទី២ ស៊េរីឆ្នាំ២០០២ ដល់២០០៥ យកមកនិយាយក្នុងឆ្នាំ២០២២នេះ ចាត់ទុកថាជាការត្រួតពិនិត្យពីសុខភាពម្ដងចុះ។

១.Toyota Rav4

RAV4 ២០០១ ដល់ ២០០៥ បំពាក់នៅម៉ាស៊ីន ៤ស៊ីឡាំង​ មុខកាត់ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១៤៨ សេះ ល្បឿនលឿនបំផុត​ ១៨៥គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០-១០០គីឡូម៉ែត្ររយៈពេល​ ១០.៦វិនាទី ប្រើប្រអប់លេខ៤ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ(FWD) និងប៉ុងពីរ(AWD) ។កម្រិតស៊ីសាំង ​១០០គីឡូម៉ែត្រជាមធ្យម ១០លីត្រ, ក្នុងក្រុង ១១លីត្រ, ក្រៅក្រុង៩ លីត្រ។

ប្រព័ន្ធជើងក្រោម RAV4 ខាងមុខបំពាក់ បូមរឺសរ័ធម្មតា (MacPherson Strut) ខាងក្រោយ អត់ចាញ់ Lexus ទេ ដោយវាបំពាក់ស្លាបប្រចៀវឌុប (Double Wishbone) ជួយឲ្យការទប់លំនឹងនៅលើផ្លូវកោងផ្លូវកែងល្អ មិនសូវឃ្លីងឃ្លោង។ ជាមួយនឹងទម្ងន់១៣១០គីឡូក្រាមទៀត មិនថាផ្លូវឡើងចុះភ្នំ ក្នុងក្រុងឬខេត្ត Toyota RAV4 មួយនេះអាចប្រើប្រាស់បានស្ទើរតែគ្រប់ស្ថានភាពទាំងអស់។ គួបផ្សំជាមួយយាន់កង់ ១៦អីញ ប្រើហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រឡោគ ជំនួយដោយប្រព័ន្ធ ABS ។

ចូលក្នុងឡានយើងឃើញកៅអី ២ជួរប្រភេទធម្មតា ជិះគ្នាបាន ៥នាក់ ឃ្លុបខាងក្រោយទូលាយល្មមសម្រាប់ដាក់ឥវ៉ាន់ និងមានដំបូលបើក បំពាក់ Speaker ធម្មតា ៤ គ្រាប់​ រន្ធសាក 12V និងប៉ូតុងបញ្ជាមុខងារផ្សេងៗ។

ចំពោះតម្លៃនៅកម្ពុជាផ្ទាល់ មួយទឹកស្លាកលេខ ចន្លោះពី ៨០០០ ទៅ ១២០០០ដុល្លារជាង អាស្រ័យលើស្លាកលេខខ្ពស់ទាប ឆ្នាំផលិត Option ពណ៍ ភិនភាគជាដើម។ បើមានបញ្ហា ចំណាយចន្លោះពី ៣០ ទៅ ២០០ដុល្លារប៉ុណ្ណោះ ឬច្រើនជាងនេះទៅតាមកម្រិតជាក់ស្ដែង។សរុបមក RAV4 ជំនាន់ទី២ វាមានភាពធន់ ជិះស្រួលស៊ីសាំងតិចតម្លៃសមរម្យសម្រាប់គ្រូសារតូច ដែលចង់បានឡានរាងខ្ពស់ងាយបើកបរក្នុងក្រុង ឬចុះចូលពេលទៅលេងស្រុកស្រែចំការអីជាដើម។

២.Honda CRV

បើនិយាយពីកម្លាំងវិញ CRV បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ២.៤លីត្រ ផលិតកម្លាំងបាន១៦០សេះ និងកម្លាំងរមួល ១៦២ផោនហ្វីត ប្រើប្រអប់លេខ៤វគ្គអូតូ បើកលឿនបំផុតបាន១៧៨គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ប្រើពេល ១០.១វិនាទី បង្វិលកង់ដោយប្រភេទ ប៉ុងមួយ(FWD) និងប៉ុងពីរ(AWD)។កម្រិតស៊ីសាំង ការបើកបរក្នុងក្រុង ១១លីត្រ និងក្រៅក្រុង ៩លីត្រ ឬអាចច្រើនជាងនេះបន្តិចតាមការបើកបរ ជាក់ស្ដែង ម៉្យាងទៀតម៉ាស៊ីនវាក៏រាងចាស់ឆ្នាំហើយដែរ។

ប្រព័ន្ធជើងក្រោយអាចថាគ្រាន់បើដែរ ព្រោះ CRV ប្រើជាមួយនឹង យ៉ានកង់ ១៥អីញហ្វ្រាំងគៀបមុខក្រោយជំនួយ ដោយ ABS។ នៅផ្នែកខាងមុខបំពាក់បូមរុឺស៊រ (MacPherson Strut)  និងខាងក្រោយបំពាក់ ស្លាប់ប្រចៀវឌុប (Double Wishbone) អាចទ្រទម្ងន់តួរឡាន ១៤៧០គីឡូក្រាមរត់ផុយគ្មានបញ្ហាឡើយ ធ្វើអោយការបើកបរមានភាពបត់បែន និងទប់លំនឹងបានល្អ ទោះផ្លូវរោករាកក្ដី ក៏មិនសូវរលាក់ដែរ។ 

ចំពោះខាងក្នុងវិញ កៅអីពីរជួរធំទូលាយគួរសម បើជាប្រភេទ EX Trim វិញ ឃើញមានពូកស្បែក ដំបូលបើក និងមាន Speaker ៦ គ្រាប់ ពោងសុវត្ថិភាព៦ និងមានពិលកាង ជាដើម។

តម្លៃស្លាកលេខសេរីឆ្នាំ២០០២ ដល់ ២០០៦នេះ ខ្ទង់ ៩០០០ដុល្លារ ទៅ ១២០០០ដុល្លាជាង អាស្រ័យលើឆ្នាំផលិត, Trims, ពណ៍ និងភិនភាគជាក់ស្ដែង។ ចំណាយចន្លោះពី ៣០ដុល្លារ ទៅ ២៥០ដុល្លារ សម្រាប់ការជួសជុល អាចតិចឬច្រើនជាងនេះបើទុកអោយឈឺធ្ងន់ ។

ជារួមទាំងពីរម៉ូឌែលនេះ វានៅតែល្អប្រើ សមត្ថភាពប៉ុណ្ណឹងមិនជាបញ្ហាអ្វីទេ ស៊ីសាំងតិចដែរ សន្សំសំចៃគ្រាន់បើ តម្លៃក៏រាងធូរដែរបើធៀបជាមួយ Crossover SUV ផ្សេងទៀត។ សម្រាប់ប្រើលក្ខណៈគ្រួសារល្អ រាងខ្ពស់អាចចុះខេត្ត ចូលចម្ការបាន បើផ្លូវលំបាកល្មមៗអីមិនមែនជាឧបសគ្គរបស់វាឡើយ តែចាស់ឆ្នាំពិបាកទុកចិត្តដេរ។

តែបើសួរថាមួយជិះស្រួលជាង គឺមិនលើសគ្នាទេ គ្រាន់តែ CRV រាងធ្ងន់ជាង រត់ល្បឿនក៏ណឹងជាងដែរ ចំណែកខាងក្នុងវិញធំទូលាយ និងមើលទៅស្រស់ស្អាតជាង Rav4 តែគ្រឿងបន្លាស់មិនសម្បូរបែបដូច Rav4ទេ ហើយរាងថ្លៃជាងបន្ដិចហើយ។

តែបើនិយាយពីស៊ីសាំងតិច Rav4 ធ្វើបានល្អជាង ម្យ៉ាងទៀត សម្បូរគ្រឿងបន្លាស់ ហើយតម្លៃជួសជុលវិញ ក៏ធូរគួរសមជាងដែរ ម្យ៉ាងទៀតទីផ្សារនៅណឹងល្អ ពេលលក់វិញមិនសូវខាតច្រើនដូច CRVទេ។ គ្រាន់តែចាស់ឆ្នាំបន្ដិច ពេលទិញ ឬកំពុងប្រើត្រូវពិនិត្យមើល ម៉ាស៊ីន និងប្រអប់លេខផង ជៀសវាងមានបញ្ហា៕

អត្ថបទ៖ BunSak 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More