Toyota បានបញ្ចេញម៉ូឌែល Scion ជំនាន់ទី១ នៅឆ្នាំ ២០០៤ ដល់ ២០០៦ ដែលជាប្រភេទឡាន hatchback ដើម្បីផ្ដល់ជាជម្រើសច្រើនសម្រាប់អតិថិជន។ វាក៏ទទួលបានការគាំទ្រខ្លាំងដែរនៅទីផ្សារសហរដ្ឋអាមេរិក បើក្រឡេកមើលនៅកម្ពុជាយើងវិញ ក៏ឃើញច្រើនដែរ ហើយល្បីថា ជិះស្រួលស៊ីសាំងមធ្យម ហើយធន់ទៀត។ ភាគច្រើនអ្នកដែលប្រើប្រាស់វាគឺជា អ្នកធ្វើការ និសិ្សត និងបងប្អូននារីៗជាដើម ក្នុងទីក្រុងសម្បូរគ្រាន់បើ ដែលតម្លៃវា ទីផ្សាបច្ចុប្បន្ននៅក្នុងស្រុក ចន្លោះពី ៨០០០ ដុល្លារជាង ទៅ ១០០០០ ដុល្លារជាង។ ឃើញតូចមែន តែថ្លែគួរសម ពេលឈឺថ្កាត់ម្ដងៗចំណាយខ្ទង់ ៣០ ទៅ ២០០ដុ ល្លារប៉ុណ្ណោះ។
បើនិយាយពីកម្លាំងម៉ាស៊ីនវិញ Toyota Scion បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ ផលិតកម្លាំង ១០៨សេះ កម្លាំងរមួល ១០៥ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ។យើងអាចជាន់លឿនបំផុតបាន ១៧៧គីឡូម៉ែត្រ/ម៉ោង សន្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ១១វិនាទីបំពាក់យ៉ាន់កង់ ១៥ អីញ បង្វិលកង់ដោយប៉ុងមុខ (FWD)។
កម្រិតស៊ីសាំងវិញ ក្នុងក្រុងសុី៩លីត្រ និងក្រៅក្រុងសុី៧លីត្រ ក្នុង១០០គីឡូម៉ែត្រ អាចនិយាយបានថាស៊ីសាំងគ្រាន់បើដែរបើធៀបជាមួយ Prius និង Kai Morning។
ជើងក្រោមរាងគ្រាន់បើដែរ បំពាក់ ប្រព័ន្ធឯករាជ្យ Independent Suspension នៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ បូមរ៉ឺស័រធម្មតា MacPherson Strut ជាមួយនឹង Torsion Beam។ ប្រើហ្វ្រាំងឌីសគៀបនៅកង់ខាងមុខ និងកង់ខាងក្រោយប្រភេទតាំបូរ ជំនួយដោយប្រព័ន្ធ ABS(បើជាប្រភេទ Full Option )។
ចូលមកខាងក្នុង វាជាឡានប្រភេទ Mini Hatchback មិនជាទូលាយប៉ុន្មានទេ មានកៅអី ២ជួរប្រភេទធម្មតា ជិះបានគ្នា ៥នាក់ និងសស់ឃ្លុបក្រោយសម្រាប់ដាកឥវ៉ានបានគួរសមដែរ។
វាមានទំហំប្រវែង ៣៩១៤ ម.ម ទទឹង ១៦៩៤ម.ម កម្ពស់ ១៥២៩ម.ម ពីដីមកបាត ១៤៤ម.ម និងទម្ងន់ ១០៦១គីឡូក្រាម។
ចំពោះបញ្ហាបិទក្រុមហ៊ុនបញ្ឈប់ការផលិតម៉ូឌែល Scion xA នេះ បើតាមសេចក្តីប្រកាសរបស់ Toyota នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ បញ្ជាក់ថា ខ្លួនបានផ្អាកការផលិតប្រេនឡាន Scion នៅឆ្នាំ ២០១៦ ដោយហេតុថា លែងត្រូវការប្រេនមួយនេះ ដើម្បីចាប់ទីផ្សារយុវវ័យទៀតហើយ ។
សរុបមកសមត្ថភាពអាចទទួលយកបាន រាងតូចល្មមសមស្របប្រើប្រាស់នៅក្នុងទីក្រុង ចុះខេត្តរត់ផ្លូវឆ្ងាយ ល្បឿនប៉ុណ្ណឹង ផ្លូវនៅស្រុកយើងមិនជាបញ្ហាចោទឡើយ តែបញ្ហាត្រង់តម្លៃ រាងថ្លៃបន្ដិច ។
អត្ថបទដោយ ៖ BunSak
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ