នរណាមិនល្បីថា Toyota Scion ធន់រឹងមាំចាក់សាំងតែ២លីត្រ រត់បាន៣០គីឡូឯណោះ ចំណែកជើងក្រោមមិនចាញ់ឡានធំទេ

អ្នកទស្សនា
3121
0/ AKlasseAuto Promotion
Untitled-1.jpg

បើនិយាយពីប្រភេទរថយន្ដ Hatchback ក្នុងក្រុមហ៊ុន Toyota មានច្រើនណាស់ ហើយសម្រាប់ទីផ្សារស្រុកខ្មែរក៏សម្បូរដែរ ក្នុងនោះ Scion ក៏ល្បីថាជាឡានមួយដែលប្រើធន់ និងសន្សំសំចៃគ្រាន់បើដែរ។ ប្រវែង និងទំហំខ្លីតូចល្មមស័ក្កិសមជាមួយនឹងយុវវ័យ ដោយ Toyota សម្រេចបញ្ចេញម៉ូឌែលនេះឡើងក្នុងឆ្នាំ ២០០៤ ដល់ ២០០៦ ដែលគេចាត់ទុកថាជាជំនាន់ទី១។

នៅកម្ពុជាយើងក៏ឃើញមានចរាចរណ៍លើដងផ្លូវមិនសូវដាច់ភ្នែកដែរ​ ភាគច្រើនជាស៊េរីឆ្នាំ ០៤ និង ០៦ ដែលតម្លៃទីផ្សារចន្លោះពី ៨០០០ដុល្លារ ទៅ ១០០០០ដុល្លារជាង អាស្រ័យលើ ឆ្នាំផលិត និងភិនភាគជាក់ស្ដែង។

បើមើលពីខាងក្រៅ ការឌីស្សាញបែបសាមញ្ញៗ ត្រូវចិត្តអ្នកប្រើប្រាស់ច្រើនក្នុងទីក្រុង ពិសេស សិស្សសាលា និងអ្នកធ្វើការជាដើម។ វាមានទំហំប្រវែង ៣៩១៤ ម.ម ទទឹង ១៦៩៤ម.ម កម្ពស់ ១៥២៩ម.ម ពីដីមកបាត ១៤៤ម.ម និងទម្ងន់ ១០៦១គីឡូក្រាម និងផ្ទុកទម្ងន់បានជិត៥០០គីឡូក្រាម រត់បានយ៉ាងផុយ។

ចូលមកខាងក្នុង វាជាឡានប្រភេទ Mini Hatchback មិនជាទូលាយប៉ុន្មានទេ មានកៅអី ២ជួរប្រភេទធម្មតា ជិះបានគ្នា ៥នាក់ និងសស់ឃ្លុបក្រោយសម្រាប់ដាកឥវ៉ាន់បានគួរសមដែរ។

បើនិយាយពីកម្លាំងម៉ាស៊ីនវិញ Toyota Scion xA បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ ផលិតកម្លាំង ១០៨សេះ កម្លាំងរមួល ១០៥ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD)។ អាចរត់ល្បឿនលឿនបំផុតបាន ១៧៧គីឡូម៉ែត្រ/ម៉ោង សន្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ១១វិនាទី ។

កម្រិតស៊ីសាំងវិញ ក្នុងក្រុងស៊ី៩លីត្រ និងក្រៅក្រុងស៊ី ៧លីត្រ ក្នុង១០០គីឡូម៉ែត្រ អាចនិយាយបានថាស៊ីសាំងគ្រាន់បើដែរបើធៀបជាមួយ Prius និង​ Kai Morning។

ជើងក្រោមរាងគ្រាន់បើដែរ បំពាក់ប្រព័ន្ធឯករាជ្យ Independent Suspension នៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ បូមរ៉ឺស័រធម្មតា MacPherson Strut ជាមួយនឹង Torsion Beam ធ្វើឲ្យឡានមានលំណឹងល្អ និងចូលក្រឡុកល្មមៗ អាចកាត់បន្ថយការរលាក់គ្រាន់បើជាង អាព្រូសបន្តិច ។ គួបផ្សំជាមួយយាន់កង់ ១៥ អីញ ប្រើហ្វ្រាំងឌីសគៀបនៅកង់ខាងមុខ និងកង់ខាងក្រោយប្រភេទត្រលោក ជំនួយដោយប្រព័ន្ធ ABS(បើជាប្រភេទ Full Option )។

ចាត់ទុកថាគ្រាន់បើដែរ ទាំងល្បឿននិងភាពធន់រឹងមាំល្អ ទោះមិនទំនើបដូច ឡាន Sedan មែន តែការប្រើប្រាស់ងាយស្រួលមិនស្មុកស្មាញ មិនខ្លាចឆ្លងភ្លើង ឬខូចអាគុយ​ និងទុយោទឹករញ៉េញ៉ៃឡើយ។ ម្យ៉ាងទៀតជាន់ស្ទុះគួរសម និងជើងក្រោមក៏រាងអេមគ្រាន់បើ តែចំពោះតម្លៃប៉ុណ្ណឹង បងប្អូនអាចពិចារណាតាមកាលគួរបាន។ សម្រេចចិត្តតាមបេះដូង និងទឹកលុយចុះ Admin មិនបង្ខំឬណែនាំអ្វីទេ គ្រាន់តែត្រួសត្រាយពីលក្ខណៈខ្លះៗ ជូនបងប្អូនប៉ុណ្ណោះ៕

អត្ថបទ៖ BunSak 

ចែករំលែក

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More