Toyota Tacoma ជារថយន្ដ មួយក្នុងចំណោម ឡាន Pick Up ប្រភេទដឹកផ្សេងៗទៀតដែលពេញនិយមនៅ កម្ពុជា។ ភាគច្រើនបងប្អូនតាមបណ្ដាខេត្ត តែងតែប្រើវាជាលក្ខណៈគ្រួសារ និងសម្រាប់សម្រួលដល់ការងារដឹកជញ្ញូន មួយចំនួនជាដើម។ ព្រោះទ្រុងខាងក្រោយទូលាយល្អសម្រាប់ដឹកឥវ៉ាន់ ដែលអាចផ្ទុកទម្ងន់បាន ៧០០គីឡូក្រាម និងសន្ដោងទម្ងន់បន្ថែម ១៥០០គីឡូក្រាមបន្ថែមទៀត។

វាមានប្រវែងបណ្តោយ ៥៦២១ម.ម ទទឹង ១៨៩៥ម.ម កម្ពស់ ១៧៨០ម.ម ពីដីដល់បាតឡានប្រមាណ ២៣ ស.ម និងទម្ងន់ ១៧៩០ គីឡូក្រាម។
Tacoma បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង មុខកាត់ស៊ីឡាំង ៤.០លីត្រ បង្កើនកម្លាំង ២៤៥ សេះ កម្លាំងរមួល ២៨២ ល្បឿនលឿនបំផុត ២៣០គីឡូ/ម៉ោង ប្រើប្រអប់លេខ ៦ វគ្គអូតូ បំពាក់ប៉ុងដែលជំនួយដោយអេឡិចត្រូនិក កាប់ពីតាស រត់ដោយប៉ុងក្រោយ (RWD) និងមានជម្រើសប៉ុងពីរ (4WD) ។
កម្រិតស៊ីសាំងវិញចេញពីរោងចក្រ កាលជិត២០ឆ្នាំមុន ការបើកបរក្នុងក្រុង ១៧លីត្រ និងក្រៅក្រុង ១៣លីត្រ ក្នុង១០០គីឡូម៉ែត្រ។
សម្រាប់បច្ចុប្បន្នបទពិសោធ៍ពីរនាក់ប្រើផ្ទាល់ ក្នុង១០០គីឡូម៉ែត្រ ស៊ីខ្ទង់១៤លីត្រ ១៨លីត្រ ឬអាចលើសនេះ និងប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង។

ប្រព័ន្ធជើងក្រោម Tacoma ០៥ ប្រើជើងក្រោមខាងមុខបំពាក់ស្លាបប្រចៀវឌុប (Double Wishbone) ខាងក្រោយប្រើជាមួយនិងជន្ទៀស (Leaf Spring) ដើម្បីដឹកទម្ងន់បានច្រើន ក៏ប៉ុន្តែសម្រាប់ការបើកបរលើផ្លូវធម្មតា មិនមានដឹកទម្ងន់ធ្ងន់ វាអាចនឹងរលាក់ឬលោត។ ប្រើយ៉ាន់កង់ ទំហំ ១៨អុីញ បំពាក់ហ្វ្រាំងឌីសគៀបនៅខាងមុខ និងផ្នែកខាងក្រោយជាហ្វ្រាំងត្រឡោក ជំនួយដោយប្រព័ន្ធ ABS ។
ហេតុផល ៥ចំណុច ចំពោះគុណវិបត្តិ ដែលអ្នកប្រើតែងលើកឡើងមានដូចជា៖

- ជាឡានដែលចាស់ឆ្នាំ ស៊ីសាំងកាន់តែច្រើនជាងធម្មតា
-ចាប់ពីឆ្នាំ២០១១ចុះក្រោម មិនមានអ្វីដែលពិសេសប្លែកឡើយ គ្រឿងក្នុងបំពាក់តែឧបករណ៍ធម្មតាៗ(ចំពោះប្រភេទ TRD Sport ឡើងទើបផ្លាស់ប្ដូរតិចតួច)
-ជិះអត់ស្រួលប៉ុន្មានទេ រលាក់គួរសម
-ឧស្សាហ៍មានបញ្ហា លាន់សម្លេងនៅប៉ូមខាងមុខ ភាគច្រើនដាច់កៅស៊ូ អាប៉ូស៊េរជាដើម។-តម្លៃនៅថ្លៃ ពេលលក់វិញខាតច្រើនគួរសម

តែចំពោះបងប្អូនដែលស្រលាញ់ និងត្រៀមចិត្តចំពោះហេតុផលទាំងអស់នេះហើយ Tacoma ជំនាន់ទី២នេះ នៅតែអាចកំដរបងប្អូន និងជួយសម្រួលកិច្ចការងារមួយចំនួនជូនបងប្អូនបាន៕
អត្ថបទ៖ BunSak
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ