Tacoma ជំនាន់ទី១នេះ ស៊េរីក្រោមបន្ដិចមែន តែកម្លាំង តម្លៃ នៅណឹងល្អណាស់ អត់ទាន់ធ្លាក់ទៅណាទេ បើធៀបនឹង Pick Up អាយុស្រករគ្នា

អ្នកទស្សនា
1761
0/ AKlasseAuto Promotion
Untitled-1.jpg

ឡាន Pick Up ដឹកទំនិញស៊េរីក្រោមៗឃើញមានតែ Tacoma នេះទេ ដែលពេញនិយម និងតម្លៃទីផ្សារនៅតែខ្ពស់ដ៏ដែល បើធៀបនឹង Pick up ឆ្នាំ២០០១​ ដល់២០០៤ ដូចគ្នាផ្សេងទៀត។ ព្រោះតែភាពធន់ រឹងមាំ កម្លាំងខ្លាំង រត់ណឹងបានល្អ ទើប Toyota Tacoma នេះអាចឈរជើងបានយូរអង្វែងក្នុងទីផ្សារ ឡាននៅកម្ពុជា ទោះមានអាយុកាល ២០ឆ្នាំហើយក្ដី។

ដែលតម្លៃបច្ចុប្បន្នស៊េរីឆ្នាំ២០០១ ដល់២០០៤ ចន្លោះពី ៩០០០ដុល្លារជាង ទៅ១៣០០០ដុល្លារ អាស្រ័យលើ ប្រភេទ ភិនភាគជាក់ស្ដែង និងឆ្នាំផលិតជាដើម។

image.png

បំពាក់មាស៊ីន​ ៤ ស៊ីឡាំង ២.៤លីត្រ​ ផលិតកម្លាំង ១៤២សេះ កម្លាំងរមួល ១៦០ ផោនហ្វីត ល្បឿនលឿនបំផុត ១៨៥ គីឡូមែត្រ/ម៉ោង និង មានជម្រើស ៦ស៊ីឡាំង​ មុខកាត់ស៊ីឡាំង ៣.៤លីត្រ ផលិតកម្លាំង ១៩០សេះ កម្លាំងរមួល ២២០ ផោនហ្វីត ល្បឿនលឿនបំផុត ២១១គីឡូមែត្រ/ម៉ោង។ វាស៊ីសាំងជាមធ្យម ១២លីត្រ ទៅ ១៤លីត្រ ក្នុង ១០០គីឡូមែត្រ ឬច្រើនជាងនេះទៅតាមការប្រើប្រាស់ជាក់ស្ដែង។

Toyota Tacoma ឆ្នាំ២០០១ ដល់ឆ្នាំ២០០៤ មានទាំងប្រភេទ រត់ដោយប៉ុង១ និងប៉ុង២ ខ្ពស់ទាប ទ្រុងវែងខ្លី ទ្វា ២ និងទ្វា ៤ ប្រលេខ ៤ វគ្គ ៥ វគ្គអូតូ និងជម្រើសលេខដៃ។

ប្រព័ន្ធជើងក្រោមវិញ Tacoma ឆ្នាំចាស់ជំនាន់ទីមួយមិនអន់ប៉ុន្មានទេ យ៉ាន់កង់តូច ១៤ អីញ បំពាក់ ABS ហ្វ្រាំងគៀបខាងមុខ និងខាងក្រោយប្រភេទហ្វ្រាំងស្គរ ។ ជើងក្រោមខាងមុខ ពាក់ស្លាបប្រចៀវឌុប (double whisbon ) និងខាងក្រោយប្រភេទចន្ទៀស (Leaf) ទប់ទល់លើការដឹកទំនិញច្រើន។

image.png

ភិនភាគខាងក្រៅវិញ ប្រើចង្កៀងធម្មតាប្រភេទ Halogen  ទទឹង ១៧៨១ ម.ម បណ្ដោយ ៥១៣៨ម.ម ទ្រុងខាងក្រោយ ប្រវែង ១៤៥៥ម.ម កម្ពស់ ១៧១៥ម.ម ពីដីមកបាត ២១៥ម.ម ទម្ងន់១២០០គីឡូក្រាម ខាងក្រោយដឹកបានច្រើនគួរសម ៨០០គីឡូក្រាម និងសណ្ដោងបាន ១៦០០ គីឡូក្រាមថែមទៀត។

ផ្នែកខាងក្នុង ជាឡាន Pick Up ដឹកទំនិញចាស់ឆ្នាំ មិនមានអ្វីដែលប្លែកទេ មានកៅអី២ជួរ ទូលាយល្មម អាចជិះគ្នា៥ នាក់អីដែរ ។

ចំពោះ Tacoma ជំនាន់ទីមួយ

រាងចាស់ឆ្នាំមែន តែនៅអាចប្រើការបាន មិនជាបញ្ហាអ្វីទេអោយតែប៉ះឡានស្អាត ។ ពិសេសតម្រូវការរបស់បងប្អូនដែលមានថវិកាខ្ទង់ ១ម៉ឺនដុល្លារ ចង់បានឡាន Pick Up សម្រាប់ដឹកទំនិញ ជិតឆ្ងាញ Tacoma នេះស័ក្កសមអាចពិចារណាបាន។ គ្រាន់តែឡានចាស់ឆ្នាំបែបនេះ រាងសុីសាំងបន្ដិចហើយ អាស្រ័យតាមម៉ាសុីនជាក់ស្ដែង អញ្ចឹងពេលទិញប្រើត្រូវពិនិត្យអោយល្អិតល្អន់បន្ដិច ទើបប្រើមិនស្ដាយលុយ៕

អត្ថបទ៖ BunSak

ចែករំលែក

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More