Toyota មានរថយន្ដប្រភេទ Pick Up ជាច្រើនម៉ូឌែល តែសម្រាប់ឡានខ្នាតធំ និងទំនើបមានតែ Tundra នេះហើយ ដែលផលិតយ៉ាងពិសេស សម្រាប់នាំចូលទៅទីផ្សារអាមេរិក និងអ៊ឺរ៉ប់ជាដើម។ មាឌធំវែង ទូលាយ និងកម្លាំងខ្លាំង តម្លៃត្រឹម២ម៉ឺនដុល្លារជាង ក៏ពិបាករកឡានដូច Tundra ណាស់។ ស្រុកខ្មែរក៏សម្បូរអ្នកប្រើដែរ ពិសេសស៊េរីឆ្នាំ២០០៧ ឡើងទៅដល់ ២០១៣។
ទោះបីជាជិះស្រួលយ៉ាងណា ក៏មិនសូវជាស្រណុកចិត្តដែរ មានបញ្ហាមួយចំនួន ដែលបងប្អូនត្រូវដឹងឲ្យហើយ មុនសម្រេចចិត្តទិញវាយកទៅប្រើប្រាស់ចៀសវាងស្ដាយក្រោយ។តែមុននឹងចូលដល់គុណវិបត្តិ Admin សូមត្រួសៗពីលក្ខណៈទូទៅបន្ដិច ចង់ដឹងថាសមត្ថភាពវាខ្លាំងកម្រិតណា។
Tundra គឺជាកំពូល Pick Up ដែលមានកម្លាំងខ្លាំងរបស់ Toyota ដោយបំពាក់ម៉ាស៊ីន ៨ស៊ីឡាំង តម្រៀបជាអក្សរ V ចំណុះ ៥.៧ លីត្រ ផលិតកម្លាំង ៣៨១ សេះ កម្លាំងរមួល ៤០១ ផោនហ្វីត (នៅក្នុងរយៈ រង្វិលជុំ ៥៦០០ RPM ) ប្រើប្រអប់លេខ ៦ វគ្គអូតូ រត់ដោយប្រភេទ ប៉ុងមួយ(2WD) និងប៉ុងពីរ(4WD)។ ល្បឿនអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ១០០ គីឡូម៉ែត្រប្រើពេល៧វិនាទី។
ខ្លួនធំ ម៉ាស៊ីនធំ ស៊ីសាំងក៏ខ្លាំងដែរកាលចេញពីរោងចក្រ ប្រហែល១៥ឆ្នាំ ក្នុងក្រុងប្រមាណជា១៨ លីត្រ និងក្រៅក្រុង ១៤ លីត្រក្នុង ១០០ គីឡូម៉ែត្រ តែបច្ចុប្បន្នអាចហក់ដល់ចន្លោះពី ១៦ ទៅ២០លីត្រ ទៅតាមស្ថានភាពផ្លូវ និងការបើកបរជាក់ស្ដែង។
វាមានទំហំប្រវែង ៥៨១១ ម.ម ទទឹង ១៩៨១ម.ម កម្ពស់ ១៩៣៥ម.ម ពីដីមកបាត ២៦៤ម.ម ទម្ងន់ ២.៥ តោន ដឹកទម្ងន់បន្ថែមបាន ៨០០គីឡូក្រាម និងអាចអូសសណ្ដោងបានរហូតដល់ទៅ ជិត៥តោនឯណោះ។
ប្រព័ន្ធគ្រឿងក្រោមមិនអន់ប៉ុន្មានទេ លេងយ៉ានកង់ ១៨ អីញ ហ្រ្វាំងឌីសកៀបមុខក្រោយ ជំនួយដោយ ABS លើកង់ទាំងបួន ជាមួយជើងក្រោមប្រើប្រព័ន្ធឯករាជ្យ (Independent Suspension) ភ្ជាប់ជាមួយនឹងស្លាបប្រចៀវឌុប Double Wishbone នៅផ្នែកខាងមុខ និងខាងក្រោយ ប្រើជន្ទៀសដែលជំនួយដោយបូមនិងរឺស័រធំៗ បន្ថែមមកជាមួយដងរ៉ែក ដើម្បីទប់លំណឹងបានល្អ ពិសេសជិះស្រួលមិនសូវរលាក់។
ខាងក្នុងថ្វីត្បិតជារថយន្ដ Pick up មែន តែកៅអីពីរជួរធំទូលាយ ជិះគ្នា ៦ នាក់នៅមិនទាន់ចង្អៀតទេ ចំណែកប្លុកដាក់ឥវ៉ានខាងក្នុងគឺធំមែនតែ អាចដាក់របស់របរបានជាច្រើន។ អ្វីដែលប្លែកចំពោះ Tundra នោះគឺរន្ធម៉ាសុីនត្រជាក់ក្រោយ ដែលជាទូទៅប្រភេទឡានដឹក (កាលពីជំនាន់នោះ) មិនងាយមានឡើយ។
បើជាប្រភេទ Platinum វិញរាងប្លែកបន្ដិចដោយបំពាក់ជាមួយនិង ស្បែកលាយឈើ ដើម្បីបង្កើនសោភ័ណភាពខាងក្នុង កៅអីចងចាំទីតាំង ជំនួយដោយប៊ូតុងអេឡិចត្រូនិក អាចសារ៉េមុខក្រោយខ្ពស់ទាបបានស្រួល និងស្រោបដោយស្បែកឆៅ មានរន្ធជំនួយដល់ខ្យល់ចេញចូល។ នៅលើតាបឡូ យើងឃើញមានអេក្រង់ ៩អីញ សម្រាប់បង្ហាញព័ត៍មានទាក់ទងនឹងឡាន ជាពិសេសមានផែនទី កាមេរ៉ាក្រោយ និងបញ្ជាមុខងារផ្សេងៗទៀតផងដែរ។ អ្វីដែលកាន់តែពិសេសនោះគឺ Toyota បានបំពាក់ Speaker JBL ១២ គ្រាប់ ពោងសុវត្ថិភាព ១០ គ្រាប់ ដំបូលបើក មាន DVD ក្រោយសម្រាប់អ្នកដំណើរ ប្រព័ន្ធកម្តៅកញ្ចក់ និងបូតុងបញ្ជាមុខងារពិសេសៗមួយចំនួនទៀត។
ថ្វីត្បិតតែពិសេសអេមមែន តែក៏មានគុណវិបត្តិមួយចំនួនដែលបងប្អូននាក់ប្រើតែងរអ៊ូ និងជិះមិនបានយូនោះគឺ៖
-ស៊ីសាំងខ្លាំងពេក ពិសេសក្នុងក្រុងផ្លូវស្ទះនឹងតែម្ដង
-ពិបាកលក់ចេញវិញ ព្រោះខាតច្រើនពេក
-ភ្លើងចង្អៀងភ្លឺចាញ់ម៉ូតូស៊េរីថ្មីផង អញ្ចឹងពេលទិញប្រើត្រូវប្ដូរដាក់គុជ ដែលតម្លៃខ្ពស់គ្រាន់បើ
-ពិបាកជិះក្នុងក្រុង ឬផ្លូវចង្អៀត ព្រោះតែវាធំ ខ្ពស់អាចទើស។
ចំពោះបងប្អូនដែល កាត់់ចិត្តពីរឿងទាំងនេះបាន តម្លៃត្រឹម២ម៉ឺនដុល្លារជាង Tundra អេមណាស់ ខ្លាំងស្ទុះល្អ ខាងក្នុងទូលាយទៀត ពិបាករកឡានដែលមានតម្លៃប៉ុណ្ណឹងណាស់៕
អត្ថបទ៖ BunSak
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ