បើនិយាយពីឡាន Pick Up របស់ Toyota យើងតែនឹកឃើញដល់ Tacoma, Vigo, Hilux Revo, ជាដើម តែកុំភ្លេចថា Toyota នៅមាន Pickup ខ្នាតធំ មួយទៀត ដែលធំវែង ហើយខ្លាំងនោះគឺ Tundra នេះឯង។
វាជាកំពូលឡាន Pick-Up របស់ Toyota ដែលល្បី និងពេញនិយម ខ្លាំងនៅសហរដ្ឋអាមេរិក ចាប់ទាំងពីជំនាន់ទី១ ដែលផលិតនៅឆ្នាំ២០០០ ដល់២០០៦ មកម្លេះ។ បើគិតមកដល់ និងបច្ចុប្បន្ន Tundra ដំណើរការផលិតបាន ៣ជំនាន់រួចមកហើយ ក្នុងរយៈពេល២៣ឆ្នាំ។ ចំពោះស្រុកខ្មែរវិញ ក៏សម្បូរខ្លាំងណាស់ដែរ ភាគច្រើនជាជំនាន់ទី២ ពី២០០៧ ឡើងទៅ។ ព្រោះវាជាប្រភេទ Pick Up ដែលធំទូលាយ ជាង
គេក្នុងចំណោមឡានផ្សេងៗទៀត ដែលមានអាយុកាលប្រហាក់ប្រហែលគ្នា។
Tundra គឺជា Pick Up ដែលមានកម្លាំងខ្លាំងរបស់ Toyota ដោយបំពាក់ម៉ាស៊ីន ៨ស៊ីឡាំង តម្រៀបជាអក្សរ V ចំណុះ ៥.៧ លីត្រ ផលិតកម្លាំង ៣៨១ សេះ កម្លាំងរមួល ៤០១ ផោនហ្វីត (នៅក្នុងរយៈ រង្វិលជុំ ៥៦០០ RPM ) ប្រើប្រអប់លេខ ៦ វគ្គអូតូ រត់ដោយប្រភេទ ប៉ុងមួយ(2WD) និងប៉ុងពីរ(4WD)។ ល្បឿនអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ១០០ គីឡូម៉ែត្រប្រើពេល៧វិនាទី។
ប្រព័ន្ធគ្រឿងក្រោមមិនអន់ប៉ុន្មានទេ លេងយ៉ានកង់ ១៨ អីញ ហ្រ្វាំងឌីសកៀបមុខក្រោយ ជំនួយដោយ ABS លើកង់ទាំងបួន ជាមួយជើងក្រោមប្រើប្រព័ន្ធឯករាជ្យ (Independent Suspension) ភ្ជាប់ជាមួយនឹងស្លាបប្រចៀវឌុប Double Wishbone នៅផ្នែកខាងមុខ និងខាងក្រោយប្រើជន្ទៀសដែលជំនួយដោយបូមនិងរឺស័រធំៗ បន្ថែមមកជាមួយដងរ៉ែកដើម្បីទប់លំនឹង ។
វាមានទំហំប្រវែង ៥៨១១ ម.ម ទទឹង ១៩៨១ម.ម កម្ពស់ ១៩៣៥ម.ម ពីដីមកបាត ២៦៤ម.ម ទម្ងន់ ២.៥ តោន ដឹកទម្ងន់បន្ថែមបាន ៧០០គីឡូក្រាម និងអាចអូសសណ្ដោងបានរហូតដល់ទៅ ២.៦តោនឯណោះ។
ខ្លួនធំ ម៉ាស៊ីនធំ ស៊ីសាំងក៏ខ្លាំងដែរ ក្នុងក្រុងប្រមាណជា១៧ លីត្រ និងក្រៅក្រុង ១៤ លីត្រក្នុង ១០០ គីឡូម៉ែត្រ ឬអាចច្រើនជាងនេះ ទៅតាមស្ថានភាពផ្លូវ និងការបើកបរជាក់ស្ដែង។
សូមបញ្ជាក់ដែរថាចំពោះ Trims ឬ Option របស់ Tundra ពី ឆ្នាំ២០០៧ ដល់ ២០១៣ ដែលលើកមកនិយាយនេះបែកចែកជា ៤ ដូចជា៖ SR, SR5, Limited និង Platinum, តែចំពោះស៊េរីឆ្នាំចាប់ពី ២០១៤ ឡើងទៅ Toyota បំពាក់ Option, 1794 Edition និង TRD Pro ដើម្បីអោយកាន់តែប្លែក និងលក់បានថ្លៃជាងមុនបន្ដិច។
ខាងក្នុងថ្វីត្បិតជារថយន្ដ Pick up មែន តែកៅអីពីរជួរធំទូលាយ ជិះគ្នា ៦ នាក់នៅមិនទាន់ចង្អៀតទេ ចំណែកប្លុកដាក់ឥវ៉ានខាងក្នុងគឺធំមែនតែ អាចដាក់របស់របរបានជាច្រើន។ អ្វីដែលប្លែកចំពោះ Tundra នោះគឺរន្ធម៉ាសុីនត្រជាក់ក្រោយ ដែលជាទូទៅប្រភេទឡានដឹក (កាលពីជំនាន់នោះ) មិនងាយមានឡើយ។
បើជាប្រភេទ Platinum វិញរាងប្លែកបន្ដិចដោយបំពាក់ជាមួយនិង ស្បែកលាយឈើ ដើម្បីបង្កើនសោភ័ណភាពខាងក្នុង កៅអីចងចាំទីតាំង ជំនួយដោយប៊ូតុងអេឡិចត្រូនិក អាចសារ៉េមុខក្រោយខ្ពស់ទាបបានស្រួល និងស្រោបដោយស្បែកឆៅ មានរន្ធជំនួយដល់ខ្យលចេញចូល។
នៅលើតាបឡូ យើងឃើញមានអេក្រង់ ៩អីញ សម្រាប់បង្ហាញព័ត៍មានទាក់ទងនឹងឡាន ជាពិសេសមានផែនទី កាមេរ៉ាក្រោយ និងបញ្ជាមុខងារផ្សេងៗទៀតផងដែរ។
អ្វីដែលកាន់តែពិសេសនោះគឺ Toyota បានបំពាក់ Speaker JBL ១២ គ្រាប់ ពោងសុវត្ថិភាព ១០ គ្រាប់ ដំបូលបើក មាន DVD ក្រោយសម្រាប់អ្នកដំណើរ ប្រព័ន្ធកម្តៅកញ្ចក់ និងបូតុងបញ្ជាមុខងារពិសេសៗមួយចំនួនទៀត។
នៅស្រុកខ្មែរអាចរកទិញបានក្នុងតម្លៃចន្លោះពី ២០០០០ដុល្លារជាង ទៅ៣០០០០ដុល្លារជាង អាស្រ័យលើកភិនភាគ Option និងឆ្នាំផលិតជាដើម។ តែកុំភ្លេចពេលប្រើបាន១-២ឆ្នាំចង់លក់វិញអាចខាតខ្ទង់ ៥០០០ ដុល្លារ ទៅ ៨០០០ ដុល្លារជាងឯណោះ ឬអាចច្រើនជាងនេះទៅទៅតាមការប្រើប្រាស់ជាក់ស្ដែង។
ចំពោះថ្លៃជួសជុសរាងគួរសមដែរចំណាយខ្ទង់ ៣០០ ដុល្លារ ទៅ ១០០០ ដុល្លារជាងសម្រាប់ជួសជុលវា។
ជារួមអ្វីដែលត្រៀមចិត្តនោះគឺ បញ្ហាស៊ីសាំងនេះតែម្ដង ម្យ៉ាងទៀតបើជិះក្នុងក្រុងចង្អៀតពិបាកបត់បែន ភ្នែកមើលមិនស្រួល អាចមើលលែងឃើញម៉ូតូនៅជុំវិញខ្លួន ។
Tundra នេះខ្លួនធំមែន តែភ្នែកអន់ដែរ អញ្ចឹងពេលទិញប្រើគឺត្រូវអស់ថ្លៃដូរចង្កៀងមួយគូរទៀតដើម្បីភ្លឺច្បាស់ល្អ។ ចំពោះអ្នកដែលចង់ប្រើ Pick Up ដោយមិនខ្វល់រឿងស៊ីសាំង ចង់បានឡាន ខ្លាំង ខ្ពស់ ធ្ងន់ ធំទូលាយ ជិះស្រួល Tundra ជាជម្រើសល្អមួយដែលមិនគួរមើលរំលង ។
អត្ថបទ៖ BunSak
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ