ខែភ្លៀង Toyota Vitz ឲ្យអាព្រូសអែបគៀន! តម្លៃក្រោម ១ ម៉ឺនដុល្លារ ចាក់សាំង ១ លីត្រ ជិះបាន ២០ គ.ម

អ្នកទស្សនា
9151
0/ AKlasseAuto Promotion
Untitled-1.jpg

និយាយពីឡានស៊ីសាំងតិច គេតែងនឹកឃើញអាព្រូសមុនគេ តែកុំភ្លេចថារស់ក្នុងគ្រួសារតែមួយ ចេញពីត្រកូល Toyota ដូចគ្នាតែហាក់ដូចជាមិនសូវមាននរណាស្គាល់ច្រើន នោះគឺ Toyota Vitz ឬ Yaris នេះឯង។

គួរបញ្ជាក់ថា Toyota Vitz ជាឈ្មោះប្រើនៅក្នុងទីផ្សារជប៉ុន ដែលជាស្រុកកំណើតរបស់វា ចំណែកឯឈ្មោះថា Yaris ប្រើនៅទីផ្សារអន្តរជាតិ ខណៈដែលឡានមួយនេះ ត្រូវបាននាំចូលស្រុកខ្មែរពីទីផ្សារជប៉ុនតែម្តង ។

Vitz មិនតូចចិត្តទេ ទោះបីរូបរាងខាងក្រៅ និងខាងក្នុងមិនសូវជាស៊ីវិល័យ ដូច Prius ពិតមែន តែក៏មានបំពាក់ Smart key នឹង ប៉ូតុង Power Start ផងដែរ។ បើនិយាយពីកម្រិតសុីសាំង និងការបើកហែលទឹក នៅរដូវភ្លៀងនេះវិញប្រហែលជាព្រូសត្រូវអែបគៀនសិនហើយ។

Vitz ឬ Yaris ត្រូវបាន Toyota ផលិត៖

  • ក្នុងជំនាន់ទី១ នៅឆ្នាំ១៩៩៩ ដល់ ២០០៥ 
  • ជំនាន់ទី២ ២០០៦ ដល់២០១១ 
  • និងជំនាន់ទី៣ ២០១២ ដល់២០១៩

ចំពោះស្រុកខ្មែរភាគច្រើន ដែលនាំចូលមកជាជំនាន់ទី២ ស៊េរីឆ្នាំ ២០០៦ ដល់​២០១១ មានតម្លៃចន្លោះពី ៧០០០ដុល្លារជាង ទៅ១០០០០ដុល្លារជាង អាស្រ័យតាមប្រភេទស្លាកលេខ និងក្រដាស់ពន្ធជាដើម។ ចំណាយក្នុងការថែទាំនិងជួសជុលខ្ទង់ ៣០ដុល្លារ ទៅ២០០ដុល្លារជាង ផ្អែកលើស្ថានភាពជាក់ស្តែង ។ Toyota Vitz ជាប្រភេទ Hatchback ទ្វា៤ កៅអីធម្មតា ២ជួរ អាចជិះបានគ្នា៥ និងសល់ឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ាន់បានគួរសមដែរ។

image.png

ប្រវែង ៣៧៥០ម.ម ទទឹង ១៦៩៥ម.ម កម្ពស់ ១៥២០ម.ម ពីដីមកបាត ១៥៤ម.ម និងមានទម្ងន់ស្រាល ៩៨០គីឡូក្រាម។

ជម្រើសម៉ាសុីនមានច្រើន តែសូមនិយាយតែប្រភេទម៉ាសុីនដែលស្រុកខ្មែរសម្បូរប្រើជាងគេ រួមមាន៖

ម៉ាសុីន ៣ស៊ីឡាំង ចំណុះ១.០លីត្រ ផលិតកម្លាំងបាន ៧០សេះ ប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD)។ លេងយ៉ានកង់ ១៥អីញ ប្រើហ្វាំ្រឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ ហ្រ្វាំងតាំប៉ួរ ជំនួយដោយប្រព័ន្ធ ABS អាចរត់លឿនបំផុតបាន ១៨០គីឡូម៉ែត្រ/ម៉ោង។

ចំពោះកម្រិតស៊ីសាំងវិញ ការបើកបរក្នុងក្រុងខ្ទង់ ៦លីត្រជាង និងក្រៅក្រុងផ្លូវលាត​ ៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។

សូមបញ្ជាក់ផងដែរថា Toyota Viz បើជាប្រភេទ Full Option ទើបបំពាក់មកជាមួយនៅ ប្រព័ន្ធហ្វ្រាំង ABS ពោងសុវត្ថិភាព ៨ គ្រាប់, ប៉ូតុង Power Start, Smart Key ២គ្រាប់ និង Parking Sensor កៅអីកំដៅ ជាដើម។

សរុបមក ទាំងតម្លៃ កម្លាំងម៉ាស៊ីន កម្រិតស៊ីសាំង និងប្រព័ន្ធមួយចំនួនដែលបំពាក់មកជាមួយ គួរសមអាចទទួលយកបានតែមិនដឹងថាបងប្អូនស្រលាញ់ពេញចិត្តរូបរាងឡានប្រភេទ គូទហើមបែបនេះដែរអត់។ បើសម្រាប់តែប្រើប្រាស់ធម្មតា មិនជាបញ្ហាឡើយ ព្រោះសន្សំសំចៃ គួរសម ហើយធន់ទៀត។

អត្ថបទ៖ BunSak 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More