ល្បីថា Prius ស៊ីសាំងតិច ចំណែក ២ម៉ូឌែលនេះក៏មិនអន់ដែរ ល្បីថា ១លីត្រជិះបាន ២០គ.ម តែត្រូវបានគេមើលរំលង

អ្នកទស្សនា
5406
0/ AKlasseAuto Promotion
Untitled-1.jpg

អោយតែនិយាយចំពោះឡានដែលស៊ីសាំងតិច ស្រុកខ្មែរភាគច្រើនបងប្អូនតែងនឹកដល់អាព្រូសមុនគេតែម្ដង ទោះបីជាមានរថយន្ដផ្សេងស៊ីតិចប្រហាក់ប្រហែលគ្នាក៏ដោយ។ ចំពោះប្រទេសថៃ ក៏ដូចជានៅជប៉ុនដែលជាប្រទេសកំណើត Toyota Prius ផ្ទាល់ គេមិនសូវនិយមវាឡើយ។ ភាគច្រើនគឺសម្បូរឡានប្រភេទពីរនេះ ដែលនាំចូលមកកម្ពុជាដែរ តែប្រជាជនខ្មែរមិនសូវប្រើ នោះគឺ Toyota Vitz និង Toyota Belta។

សូមបញ្ចប់ពីអាព្រូសត្រឹមនឹង ថ្ងៃនេះយើងមកដឹងត្រួសៗពីលក្ខណៈទូទៅរបស់ Vitz និង Belta ម្ដង។

១.toyota Belta

Toyota  បញ្ចេញម៉ូឌែលនេះ នៅឆ្នាំ ២០០៦ ដល់២០១២ ដែលគេចាត់ជាជំនាន់ទី១ ហើយស្រុកខ្មែរ ក្នុងរយៈពេលចុងក្រោយនេះ ក៏មានការនាំចូល និងឃើញប្រើប្រាស់វាខ្លះៗហើយដែរ។

ចំពោះតម្លៃក្នុងស្រុកបច្ចុប្បន្នចន្លោះពី ៨០០០ដុល្លារ ទៅ១២០០០ដុល្លារ អាស្រ័យលើ ឆ្នាំផលិត ពណ៌ ប្រភេទស្លាកលេខ ឬក្រដាស់ពន្ធ គុណភាពជាក់ស្ដែងជាដើម។

Belta ប្រើម៉ាស៊ីន ៣ស៊ីឡាំង ចំណុះ១.០លីត្រ ផលិតកម្លាំង ៧១សេះ កម្លាំងរមួល ៦៩ផោនហ្វីត ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD) អាចរត់លឿនបាន ១៧០គីឡូម៉ែត្រ/ម៉ោង។

ចំពោះកម្រិតស៊ីសាំងវិញ ម៉ាស៊ីនតូចបែបនេះ វាក៏ស៊ីតិចតាមនឹងដែរ​ ខ្ទង់ ៥លីត្រ ទៅ៦លីត្រ ក្នុង១០០គីឡូម៉ែត្រ។

ស្រុកខ្មែរយើងភាគច្រើននាំចូលតែប្រភេទម៉ាស៊ីន ៣ស៊ីឡាំងហ្នឹងទេ ហើយវាក៏មិនមាន Option អ្វីដែលប្លែកដែរ ទាល់តែប្រភេទ ៤ស៊ីឡាំងឡើងទើបមានបំពាក់ Option និងមុខងារបន្ថែមមួយចំនួនទៀត។

Belta បំពាក់ជើងក្រោមជា ប៉ូមរុឺស័រធម្មតាប្រភេទ MacPherson Strut នៅផ្នែកខាងមុខ និងខាងក្រោយជា Torsion Beam ចំពោះការបើកបរជើងក្រោមប្រភេទនេះ មិនសូវស្រួលប៉ុន្មានទេ ពិសេសការដឹកធ្ងន់ ឬជិះគ្នាច្រើន បើកលឿនផ្លូវកោងទប់លំនឹងគ្រាន់បើជាងបូមនិងរឺស័រប្រភេទ MacPherson បន្តិច ប៉ុន្តែវាស័ក្កិសមសម្រាប់ការបើកបរក្នុងទីក្រុង។ វាបំពាក់យ៉ាន់កង់តូចល្មមទំហំ ១៤អីញ ប្រើហ្វ្រាំងឌីសគៀបនៅកង់ខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រឡោក ជំនួយដោយប្រព័ន្ធ ABS ។

បើក្រឡេកមើលរូបរាងខាងក្រៅ ស្អាតទាក់ភ្នែកគួរសមអាចចូលចំណោមគេបាន តែមិនមានអ្វីដែលថ្មីប្លែកឡើយ ប្រើចង្កៀងមុខ និងស្ដុបក្រោយជាប្រភេទធម្មតា និងមិនមានបំពាក់ពិលកាងទេ។

ខាងក្នុងសាមញ្ញ កៅអីធម្មតា២ជួរ អាចជិះបានគ្នា៥នាក់ និងសល់ឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ានបានគួរសម។ វាមានមុខងារចាក់សុីឌី Speaker ៦គ្រាប់ ពោងសុវត្ថិភាព ចំនួន២ មិនមានដំបូលបើក និងមុខងាមួយចំនួនបញ្ជាដោយប៉ូតុង។

ទោះបីជាមិនទំនើប តែរូបរាងស្អាតមើលទៅបែបទាន់សម័យដែរ ចំពោះការបើកបរក្នុងទីក្រុង សន្សំសំចៃ និងការបត់បែនបានល្អក្នុងស្ងានភាពផ្លូវចង្អៀតជាដើម។

២.Toyota Vitz

ចំពោះ Vitz ដែលស្រុកខ្មែរភាគច្រើន នាំចូលមកជាជំនាន់ទី២ ស៊េរីឆ្នាំ ២០០៦ ដល់​២០១១ មានតម្លៃចន្លោះពី ៧០០០ដុល្លារជាង ទៅ១០០០០ដុល្លារជាង អាស្រ័យតាមប្រភេទស្លាកលេខ និងក្រដាស់ពន្ធជាដើម។ ចំណាយក្នុងការថែទាំនិងជួសជុលខ្ទង់ ៣០ដុល្លារ ទៅ២០០ដុល្លារជាង ផ្អែកលើស្ថានភាពជាក់ស្តែង ។

image.png

Toyota Vitz ជាប្រភេទឡាន Hatchback ទ្វា៤ កៅអីធម្មតា ២ជួរ អាចជិះបានគ្នា៥ នាក់និងសល់ឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ាន់បានគួរសមដែរ។

សូមបញ្ជាក់ផងដែរថា Toyota Viz បើជាប្រភេទ Full Option ទើបបំពាក់មកជាមួយ ប្រព័ន្ធហ្វ្រាំង ABS ពោងសុវត្ថិភាព ៨ គ្រាប់, ប៉ូតុង Power Start, Smart Key ២គ្រាប់ និង Parking Sensor កៅអីកំដៅ ជាដើម។

ចំពោះជម្រើសម៉ាស៊ីនមានច្រើន តែសូមនិយាយតែប្រភេទម៉ាស៊ីនដែលស្រុកខ្មែរសម្បូរប្រើជាងគេដូចជា៖

image.png

ម៉ាស៊ីន ៣ស៊ីឡាំង ចំណុះ១.០លីត្រ ផលិតកម្លាំងបាន ៧០សេះ ប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD)។ ជើងក្រោមមិនខុសពី Belta ទេព្រោះសុទ្ធតែជាខ្សែស្រឡាយជាមួយគ្នា លេងយ៉ានកង់ ១៥អីញ ប្រើហ្វាំ្រឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ ហ្រ្វាំងតាំប៉ួរ ជំនួយដោយប្រព័ន្ធ ABS អាចរត់លឿនបំផុតបាន ១៨០គីឡូម៉ែត្រ/ម៉ោង។

ចំពោះកម្រិតស៊ីសាំងវិញ ការបើកបរក្នុងក្រុងខ្ទង់ ៦លីត្រជាង និងក្រៅក្រុងផ្លូវលាត​ ៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។

image.png

សមត្ថភាព កម្លាំងម៉ាស៊ីនប្រហាក់ប្រហែលគ្នាជាមួយ Belta តែចំណុចពិសេស Full Option របស់ Vitz អេមជាងហើយ ។

សរុបមក ពីរម៉ូឌែលនេះ មិនលើសគ្នាប៉ុន្មានទេ ជាប្រភេទឡានដែលធន់ ងាយស្រួលប្រើប្រាស់ក្នុងក្រុង សម្រាប់ផ្លូវស្ទះ តូចចង្អៀត ងាយស្រួលក្នុងការបត់បែន។ ជាឡានមិនស្មុកស្មាញក្នុងការប្រើប្រាស់ មិនខ្លាចឆ្លងភ្លើង និងប្រព័ន្ធផ្សេងក៏ដោយ តែស្រុកខ្មែរមិនទាន់មានការនិយមច្រើនឡើយ គឺព្រោះតែ៖

-ជាឡានឆ្នាំខ្ពស់មែន តែអត់មានអ្វីប្លែក តម្លៃស្មើនិងអាព្រូសដែរ គេអាចពិចារណាមើលអាព្រូសបាន

-ជាឡាននាំចូលកែចង្អូតពីស្ដាំ មកឆ្វេង ដូច្នេះពួកគាត់ស្ទាក់ស្ទើក្នុងការសម្រេចចិត្ត

-ធន់មែន តែពេលខូច ក៏ពិបាករកគ្រឿងបន្លាស់ដែរព្រោះមិនសូវសម្បូរជាដើម។

អត្ថបទ៖ BunSak 

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More