ស្ទើតែគ្រប់ប្រភេទឡានទាំងអស់ ក្រុមហ៊ុនផលិតតែងតែបែងចែកជាច្រើនជម្រើស ដើម្បីងាយស្រួលអោយអតិថិជន យកទៅប្រើប្រាស់តាម តម្រូវការ និងតម្លៃ។
មានអ្នកប្រើប្រាស់រថយន្ដមួយចំនួនធំពួកគាត់ប្រហែលជាមិនទាន់ដឹង ក៏ដូចជាស្គាល់ច្បាស់នៅឡើយទេ ពីបញ្ហាជម្រើសដូចជា Option ពណ៍ខាងក្រៅ និងខាងក្នុងឡានជាប្រភេទពណ៍អ្វីនោះទេ។
ថ្ងៃនេះ Advan Auto នឹងស្រាយចម្ងល់មួយនេះអោយប្រិយមិត្តបានដឹងខ្លះៗ ទាកទង់នឹងតម្លៃ នៃពណ៍ខាងក្នុងរថយន្ដថាតើវាមានភាពខុសគ្នាដូចម្ដេចខ្លះ។
ខាងក្នុងឡានជាទូទៅបែងចែកជាបីប្រភេទដូចជា ៖ ក្នុងពណ៍លឿង ក្នុងពណ៍ប្រផេះ (ប្រផេះបែកស និងប្រផេះបែកខ្មៅ ) និងក្នុងខ្មៅតែម្ដង។
ក្នុងខ្មៅ គ្រឿងតុបតែងស្ទើរតែទាំងអស់ គឺវាមានសភាពបែបពណ៌ខ្មៅ ឬខ្មៅព្រឿងៗតែម្ដងតម្លៃរាងក្រោមគេបន្ដិចហើយ ក្នុងចំណោមពណ៌ទាំងបីប្រភេទនេះ។
បើតាមបទពិសោធន៍ពីអ្នកទិញ-លក់ឡាន បានអោយដឹងថា ឡានតម្លៃក្រោម ២៥០០០ដុល្លារពណ៌ខាងក្នុងខុសគ្នាខ្ទង់ ៣០០ ទៅ ៨០០ ដុល្លារជាង។
បើឡានតម្លៃចន្លោះពី ៣០០០០ ទៅ ៤០០០០ ដុល្លារ ពណ៌ខាងក្នុងខុសតម្លៃចន្លោះពី ៩០០ ទៅ ១៥០០ ដុល្លារជាងឯណោះ។
បើអ្នកទិញមិនដឹងសោះក៏ពិបាកដែរ ជួនកាលអាចទិញខុសតម្លែ។ ឧទាហរណ៍ គាត់ទិញ Lexus RX330 ខាងក្នុងពណ៍ខ្មៅគេទិញតែ ៣០០០០ ដុល្លារ តែគាត់ទិញតម្លៃ ៣១៧០០ ដុល្លារ គឺទិញស្មើនឹងតម្លៃពណ៌លឿង
ទៅហើយ ធ្វើអោយគាត់ខាត ១៧០០ដុល្លារភ្លាមៗទាំងមិនទាន់លក់ចេញវិញផង ចឹងពេលលក់វិញអ្នកទិញ នឹងជាន់តម្លៃ គេទិញក្នុងតម្លៃនៃពណ៍ខ្មៅវិញតែប៉ុណ្ណោះ ធ្វើអោយគាត់ពិបាកលក់អាចខាតពីរជាន់ឯណោះ ។
គួរបញ្ជាក់ដែរថា អត្ថបទនេះសុំនិយាយតែឡានដែលពេញនិយមប្រើប្រាស់នៅស្រុកខ្មែរដែលភាគច្រើនជាឡាន ជប៉ុនប្រភេទ Toyota និង Lexus មួយទឹកតម្លៃចាប់ពី ៤០០០០ ដុល្លារចុះប៉ុណ្ណោះ។ បើស៊េរីខ្ពស់ៗអាចស្មុកស្មាញបន្ដិច បើឡានអ៊ឺរ៉ុបវិញខាងក្នុងមានពណ៍ច្រើនប្រភេទតម្លៃក៏ទៅតាមហ្នឹងដែរ។
សរុបមកពណ៌ទាំងអស់នេះ បញ្ជាក់ពីសោភ័ណភាពខាងក្នុង ចំណង់ចំណូលចិត្ត នឹងទៅតាមលំដាប់ថវិការរបស់អ្នក ប្រើប៉ុណ្ណោះ។ មិនពាក់ពន្ធ័នឹងគុណភាពរបស់ឡានឡើយ បើអ្នកគិតថា ក្នុងពណ៍លឿងមិនសំខាន់យកពណ៍ខ្មៅក៏បានអោយតែជិះស្រួល អូខេ! មិនបញ្ហាឡើយ សំខាន់ត្រូវដឹងតម្លៃនៃពណ៌ខាងក្នុង ទិញអោយត្រូវហាងឆេងទៅ ក្រែងសល់លុយខ្លះ គ្រាន់នឹងជប់លៀងឡានថ្មី៕
អត្ថបទ៖ BunSak
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ