ប្រសិនបើអ្នកកំពុងស្វែងរករថយន្តនៅក្នុងទីផ្សារមិនថា រថយន្តថ្មី ឬរថយន្តមួយទឹកទេ អ្នកប្រហែលជាគិតអំពីភាពងាយស្រួលដ៏ផាសុកភាព, លក្ខណៈពិសេសទំនើបៗ និងតម្លៃសមរម្យ។ រឿងមួយដែលអ្នកប្រហែលជាចង់ពិចារណាផងដែរនោះ គឺតម្លៃសក្តានុពលនៃការលក់ចេញវិញ ថាតើខាតតិចឬច្រើន ។
តម្លៃលក់ចេញបន្តគឺរួមបញ្ចូលទាំងតម្លៃលក់នៅលើទីផ្សារ ការគិតគូរពីលក្ខណៈវិនិច្ឆ័យផ្សេងទៀតនៃស្ថានភាពរថយន្តជាក់ស្តែងទាំងអស់។ ជាការពិតណាស់ ស្ថានភាពរថយន្ត, ចម្ងាយគីឡូដែលបានប្រើហើយ, កាលបរិច្ឆេទចុះបញ្ផីរថយន្ត មិនថារថយន្តបានជួបនឹងគ្រោះថ្នាក់ណាមួយនាពេលកន្លងមកឬអត់នោះទេ អ្វីៗទាំងអស់នេះបានចូលរួមក្លាយជារូបភាពមួយនៅពេលប៉ាន់ស្មានតម្លៃលក់ចេញវិញ។ ប៉ុន្តែក្រៅពីចំណុចទាំងអស់នេះ ក៏ត្រូវគិតគូរពីម៉ាកយីហោ និងម៉ូឌែលរថយន្តដែរ ដែលពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការទទួលបានតម្លៃលក់ចេញខ្ពស់។
អ្នកទិញទាំងអស់ត្រូវតែដឹងពីចំណុចសំខាន់ៗ មុននឹងសម្រេចចិត្តទិញរថយន្តថ្មីមួយ ថាតើម៉ាកឬយីហោរថយន្តមួយណាដែលផ្តល់ឱ្យអ្នកនូវតម្លៃលក់ចេញបន្តដ៏ល្អ ទោះបីជាអ្នកប្រើហើយរយៈពេលខ្លី ឬវែងក៏ដោយ។ សព្វថ្ងៃនេះ គឺមានម៉ាករថយន្តជាច្រើនមានវត្តមានក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃសមរម្យ រូបរាងស្រស់ស្អាត និងការរចនាល្អទាក់ទាញ ប៉ុន្តែអ្នកប្រហែលជាមិនដឹងពីតម្លៃលក់ចេញបន្តបន្ទាប់ពីប្រើប្រាស់រួចនោះទេ។
រថយន្តថ្មីមួយចំនួនដែលមានម៉ាកយីហោពីប្រទេសចិន រួមទាំងយីហោមកពីប្រទេសជប៉ុនមួយចំនួន ផងនោះគឺពិតជាលក់ដាច់ខ្លាំងណាស់នៅស្រុកខ្មែរនាពេលដំបូងៗ ដោយសារតម្លៃប្រកួតប្រជែងល្អ និងមានរូបរាងទាក់ទាញ ប៉ុន្តែមួយរយៈក្រោយមកគឺមានច្រើនមែនទែន ដែលបានដាក់លក់ចេញវិញនៅតាមបណ្តាហាងលក់រថយន្តមួយទឹកក្នុងទីក្រុងភ្នំពេញ ដែលវាពិតជាមានការខាតតម្លៃរថយន្តខ្ពស់ចន្លោះពី ១ម៉ឺន ទៅ ១.៥ម៉ឺនដុល្លារឯណោះ។
នេះក៏ជារូបភាពនៃការលក់ចេញបន្តជាមួយនឹងតម្លៃមិនសូវជាល្អ ហើយពិតណាស់គឺមានហេតុផលជាច្រើនដែលម្ចាស់រថយន្តបានសម្រេចចិត្តលក់ចេញទោះបីបានប្រើប្រាស់ក្នុងរយៈពេលខ្លីក៏ដោយ។
ទន្ទឹមនឹងនេះដែរ ក៏មានម៉ាករថយន្តថ្មីមួយចំនួនដូចជា MG, Toyota និង Ford ដែលជាម៉ាកយីហោល្បីនិងធ្វើបានយ៉ាងល្អក្នុងការរក្សាតម្លៃលក់ចេញបន្តរបស់ខ្លួន ហើយយីហោទាំងនេះក៏ជាប់ចំណាត់ថ្នាក់ល្អក្នុងចំណោមម៉ាករថយន្តល្បីៗក្នុងប្រទេសកម្ពុជាផងដែរ។ ប្រេនឡានទាំងនេះបានផ្តល់នូវការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងម៉ូដែលជាច្រើនម៉ាកនៃយីហោនីមួយៗជាមួយនឹងតម្លៃលក់ចេញល្អ បន្ទាប់ពីការប្រើប្រាស់រយៈពេល ២ ឬ៣ឆ្នាំហើយក៏ដោយ។
ប្រសិនបើអ្នកចង់បានរថយន្តថ្មីដែលនឹងរក្សាតម្លៃបានល្អទោះក្នុងការប្រើប្រាស់រយៈពេលវែង នោះម៉ាកយីហោទាំង៣នេះគឺជាជម្រើសដ៏ល្អសម្រាប់អ្នកទិញ ហើយម៉ាកយីហោទាំង៣នេះក៏មានឡានមួយទឹកដែរ ក៏ប៉ុន្តែវាមិនច្រើនណាស់ណាទេ ហើយរថយន្តទាំងនោះក៏កម្រមានលក់នៅតាមបណ្តាហាងរថយន្តមួយទឹកដែរ។ ការប្រើប្រាស់របស់អតិថិជនគឺបានជឿជាក់លើគុណភាព និងសេវាកម្ម ទើបធ្វើឱ្យទីផ្សាររថយន្តមួយទឹករបស់យីហោទាំងនោះមិនធំទូលាយទេ ពោលគឺ "ទិញមួយដឹងមួយ" ។
ដូច្នេះហើយ មុននឹងសម្រេចចិត្តទិញរថយន្តថ្មី លោកអ្នកគួរតែពិចារណាទៅលើម៉ាកយីហោណាមួយដែលកាត់បន្ថយការខាតនៃតម្លៃលក់ចេញ និងអាចជួយស្វែងរកទីផ្សារបានយ៉ាងងាយស្រួលសម្រាប់អ្នកក្នុងការលក់ចេញបន្ត។ មិនថារថយន្តថ្មីមួយណានោះទេ វាសុទ្ធសឹងតែមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា ដែលបង្កើតជាជម្រើសកាន់តែច្រើនសម្រាប់លោកអ្នក។ ដូច្នេះហើយសូមសម្រេចចិត្តឲ្យបានត្រឹមត្រូវ ឬលោកអ្នកអាចទៅបើកសាកល្បងរថយន្តថ្មីនៅអគារតាំងបង្ហាញរថយន្តរបស់ពួកគេ ដើម្បីទទួលបានព័ត៌មានលម្អិត និងទទួលបានបទពិសោធន៍ល្អៗពីរថយន្តក្នុងក្តីស្រមៃរថយន្តរបស់អ្នកផងដែរ។
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ