ម៉ាស៊ីន ប្រៀបបីដូចជាបេះដូងរបស់រថយន្ត ហេតុដូចនេះវាតែងតែត្រូវការការថែទាំ រក្សាគុណភាពអោយបានល្អដើម្បីអោយរថយន្តនៅតែដំណើការបានយ៉ាងល្អប្រសើរ។
ហើយថ្ងៃនេះ Advan Auto នឹងចែករំលែកវិធីងាយៗ ទាំង១០ដើម្បីរក្សារជីវិតម៉ាស៊ីនបានយូរអង្វែង
1. ប្តូរប្រេងម៉ាស៊ីន
ម៉ាស៊ីនគឺជាគ្រឿងបង្គុំលោហៈ ដើម្បីកាត់បន្ថយសំណឹក ដែលកើតឡើងដោយសារការកកិត វាត្រូវការ ប្រេងរំអិលជាចាំបាច់ដើម្បីរំអិលគ្រឿងបង្គុំផ្សេងៗក្នុងម៉ាស៊ីនឲ្យដំណើរការ smooth ល្អ។ អ្នកគួរពិនិត្យបរិមាណប្រេងកុំអោយវាអស់ពេក ហើយត្រូវដូរជាប្រចាំទៅតាមការណែនាំ ទៅតាមផលិតផលប្រេងដែលតម្រូវតាមម៉ាស៊ីនឡាន។ ហើយកុំភ្លេចដូរតម្រង់ប្រេងរាល់ពេលដូរប្រេងម៉ាស៊ីនផង។
2. ត្រួតពិនិត្យប្រព័ន្ធបញ្ចុះកម្តៅ
ម៉ាស៊ីន ត្រូវមានកម្តៅដំណើរការរបស់វាក្រោម១០០ អង្សារc ប៉ុន្តែប្រសិនបើយើងមិនចង់អោយវាឡើងលើសកម្តៅលើស យើងត្រូវឧស្សាហ៍ត្រួតពិនិត្យបរិមាណទឹក Coolant កុំអោយវារីងអោយសោះ។
3. តាមដានសញ្ញាឆេកលើកុងទ័រ
នៅពេលដែលមានបញ្ហាផ្សេងក្នុងប្រព័ន្ធរបស់រថយន្ត វានឹងលោតសញ្ញាCheck ឬក៏សញ្ញាណាមួយផ្សេងៗទៀត ដូច្នេះសូមកុំមើលរំលងអោយសោះ។ ដើម្បីជាការងាយស្រួលយើងអាចមានឧបករណ៍ដើម្បីធ្វើវិភាគកំហូចដោយខ្លួនឯង ឬដើម្បីឲ្យកាន់តែច្បាស់អ្នកគួររកអ្នកបញ្ចេកទេសអោយគេត្រួតពិនិត្យឲ្យ
4. ត្រួតពិនិត្យការលេចជ្រាប
ត្រូវឧស្សាហ៍មើលក្រោមឡានជាប្រចាំ រកមើលក្រែងលោមានការលេចជ្រាប ប្រេង សាំង ឬក៏លេចធ្លាយទឹកខូលិន ជាដើម។ លើសពីនោះទៀតត្រូវមើលលើ ទុយោ ហ្កាសម៉ាស៊ីនត្រជាក់ និង ទុយោទឹកខូលលិនក្រែងលោមានការលេចជ្រាបត្រង់ចំណុចណាមួយ។
5. ត្រួតពិនិត្យប្រព័ន្ធខ្យល់ដង្ហើមម៉ាស៊ីន
ម៉ាស៊ីនប្រៀបដូចជាមនុស្សយើងអញ្ចឹង វាត្រូវការអុកស៊ីសែនជាចាំបាច់ដើម្បីអោយវាឆេះល្អ បើសិនជាខ្យល់ចូលទៅក្នុងម៉ាស៊ីនជាខ្យល់មិនសុទ្ធវាប្រាកដជាអាចប៉ះពាល់ដល់ម៉ាស៊ីនជាមិនខាន ដូច្នេះយើងត្រូវចេះត្រួតពិនិត្យ air filter ឬសំបុកអែរ បើសិនជាឃើញវាកខ្វក់ល្មមៗ យើងអាចយកទៅផ្លុំចេញ បើវាកខ្វក់ខ្លាំងត្រូវតែប្តូរវាចេញ ដើម្បីអោយម៉ាស៊ីនបានស្រូបខ្យល់បរិសុទ្ធ បានល្អ ។
អត្ថបទ៖ Advan Auto
……………………………………………………………………….
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម