ទិញឡានមួយទឹកវាមានទាំងគុណសម្បត្តិ មានទាំងគុណវិបត្តិជាពិសេសគឺនីពេលដែលយើង ខើចថវិកាដូច្នេះថ្ងៃនេះ Advan Auto នឹងចែករំលែកគោលការណ៍ ៥ ដើម្បីទិញឡានមួយទឹកបានធូរថ្លៃ លើសពីអ្វីដែលអ្នករំពឹងទុក
1. រកមើលឡានណាដែលអន់រាងខាងក្រៅ
អ្នកគួរស្វែងរកឡានពីអ្នកប្រើឡានផ្ទាល់ ជាពិសេសឡានដែលមានរូបរាងខាងក្រៅអន់ តែម៉ាស៊ីននិងជើងក្រោមនៅល្អអាចប្រើការបានតែបើអ្នកមិនយល់ពីឡានសុំកុំប្រថុយប្រើវិធីសាស្ត្រនេះអី សូមទៅរកហាងលក់ឡានណា ដែលមានលិខិតធានាត្រឹមត្រូវ ។
2. ច្បាប់ ១០/១០
មានន័យថា អ្នកគួររកមើលឡានណាដែលមានអាយុកាលលើសពី ១០ ឆ្នាំ និងជិះលើសពី ១០ ម៉ឺន Mile ព្រោះឡានដែលមានកុងទ័រក្រោម ១០ ម៉ឺន Mile តម្លៃប្រាកដជាថ្លៃម្យ៉ាងឡានគេផលិតមក សម្រាប់តម្រូវការប្រើប្រាស់អន់ណាស់ក៏ ២០ ម៉ឺន Mile ឬ ៣០ ម៉ឺនគ.ម ឯណោះ ។
3. កុំទិញឡានណាដែលគេពេញនិយម
ព្រោះឡានដែលគេពេញនិយម តម្លៃលក់ចេញវិញក៏ថ្លៃតាមហ្នឹងដែរ ។ រកមើលឡានណាដែលមិនសូវ ល្បី តែត្រូវប្រាកដថាឡាននោះពេលខូចងាយស្រួលជួសជុល មានគ្រឿងបន្លាស់គ្រប់គ្រាន់ ។
4. ឆែកមើលប្រវត្តិ
ព្រោះឡានដែលយកមកពី Car Yard ឬសួនច្បារឡាន ដែលគេដាក់ដេញថ្លៃថោកៗភាគច្រើនជាឡាន ដែលលិចទឹក ចោរលួរ គ្រោះថ្នាក់ចរាចរណ៍ ឬឡានមានបញ្ហាផ្សេងៗទៀត ។
5. ឲ្យជាងឆែកមើលជាក់ស្តែង
បើថាអ្នកមិនចង់ហៅជាងទៅមើលឡានទេ អ្នកអាចណាត់គ្នាជាមួយម្ចាស់ឡានមកលើកឡាន ឡើងប៉ុងឆែកមើលនៅហ្ការ៉ាសឡានព្រោះគេមានឧបករណ៍ និងម៉ាស៊ីនដែលអាចឆែកមើលលម្អិត ជាងយើងមើលដោយភ្នែកផ្ទាល់ ។បន្ទាប់មកគេនឹងចេញរបាយការណ៍ថាឡាននេះខូចត្រង់ណាខ្លះ ដូចច្នោះអ្នកមានឱកាសតថ្លៃបានកាន់តែច្រើន នៅពេលរកកន្លែងខូចបានច្រើន ហើយក៏សម្រេចចិត្តត្រូវផងដែរ ថាឡានខូចប៉ុណ្ណឹងទទួលយកបានអត់ ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម