បញ្ហាអាគុយ Hybrid របស់អាព្រូសជាក្ដីបារម្ភមួយរបស់ម្ចាស់គ្រប់រូប ថ្ងៃនេះ Advan Auto មានចំណេះដឹងមួយចំនួនចង់ចែករំលែកទាក់ទងទៅនឹងដំណើរ និងបញ្ហាមួយចំនួនរបស់វា ដល់ប្រិយមិត្តអ្នកអាន
ជាទូទៅ នៅក្នុងឡានអាព្រូសមានអាគុយ ២ គឺអាគុយ 12V ប្រើសម្រាប់បញ្ជេះម៉ាស៊ីន និងផ្តល់ថាមពលផ្គត់ផ្គង់អំពូលភ្លើងតូចៗក្នុងឡាន និងមានអាគុយមួយប្រភេទទៀតទំហំ 201.6V ដែលគេហៅថា អាគុយ Hybrid ។
អាគុយ Hybrid របស់ Toyota Prius ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Panasonic ជាប្រភេទ អាគុយ Nickel-Metal មានទាំងអស់ចំនួន ២៨ ផ្លាក ហើយនៅក្នុងអាគុយមួយផ្លាកមានអាគុយឬថ្មតូចៗទំហំ 1.2 V ចំនួន ៦ គ្រាប់ ។
តើអាគុយ Toyota Prius អាចរស់បានប៉ុន្មានឆ្នាំ?
វាអាចរស់បានក្នុងរយៈពេល 8-10 ឆ្នាំ ឬអាចរត់បានចម្ងាយប្រមាណ 100 000 mile - 150 000 mile ឬ 160 000 Km ទៅ 240 000 km ។ ប៉ុន្តែសម្រាប់សេរីចាស់ឆ្នាំ ២០១០ ចុះក្រោម យើងមិនអាចកំណត់បានថា វារស់បានប៉ុន្មានឆ្នាំទេ។
តើមានរោគសញ្ញាអ្វីខ្លះបញ្ជាក់ថាអាគុយ Hybrid ខូច?
1. ឡានស៊ីសាំងជាងមុន
បើអ្នកកត់សម្គាល់ថាឡានស៊ីសាំងខុសពីធម្មតា អាគុយ Hybrid អាចកំពុងមានបញ្ហា តែបញ្ហាស៊ីសាំងនេះក៏អាចបណ្តាលមកពីកំហូចផ្នែកផ្សេងៗទៀតផងដែរ ។
2. អាគុយអត់កាន់ភ្លើង
ប្រសិនបើអាគុយសាកពេញហើយ តែស្ទះផ្លូវមិនបាន ១០ នាទីផង ក៏អស់អាគុយបាត់ហើយ អញ្ចឹងបើអាគុយមិនខូចទេ ក៏អាចថាអាគុយធ្វើការខុសបច្ចេកទេសដែរ ។
3. ឆ្លងប្រព័ន្ធភ្លើង
អាគុយ Hybrid មានកម្លាំងខ្លាំងដល់ទៅ 201.6V ដូចនេះវាអាចជះឥទ្ធិលពលដល់ប្រព័ន្ធភ្លើង ដូចជាឆ្លងខ្សែភ្លើង, Error ប្រព័ន្ធបញ្ជាអេឡិចត្រូនិកមួយចំនួន ។
4. ម៉ូទ័រអត់ធ្វើការ
បើម៉ាស៊ីនដំណើរការជាប់ តែម៉ូទ័រអគ្គីសនីមិនកម្រើកសូម្បីបន្តិច អញ្ចឹងមានន័យថាអាគុយ Hybrid របស់អ្នកបានចែកឋានហើយ ។
5. ម៉ូទ័រឆេះញ៉ាក់ៗ
ម៉ូទ័រញ័រដូចគោគ្រុនចាញ់ ដោយសារតែអាគុយខ្សោយឬជិតខូច ហើយផ្តល់ថាមពលឲ្យម៉ូទ័រមិន គ្រប់គ្រាន់ ឬអាចនិយាយបានថាអគ្គីសនីរត់មិនស្មើគ្នា។
.............................................................................
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម