ការបើកបរពេលយប់ជារឿងមួយដែលអាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ជាងការបើកបរពេលថ្ងៃ
ដូច្នោះហើយដើម្បីបង្ការ និងជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗពេលបើកឡានក្នុងពេលយប់គួរ អ្នកកុំមើលរំលងតិចនិកទាំងនេះឲ្យសោះ៖
១- ទុកគម្លាតសុវត្ថិភាព
ទុកគម្លាតពីឡានខាងមុខកាន់តែឆ្ងាយកាន់តែល្អ ដើម្បីធានាថាអ្នកអាចជាន់ហ្រ្វាំងបានទាន់ពេលវេលានៅពេលមានបញ្ហានៅខាងមុខ ។
អ្នកអាចអនុវត្តន៍នូវច្បាប់ ៣ វីនាទី ដែលជាតិចនិកនេះពេញនិយមបំផុតក្នុងការបើកបរនៅអឺរ៉ុប។
របៀបប្រើតិចនិក៣វិនាទីនេះគឺប្រសិនបើអ្នកឃើញឡាននៅខាងមុខអ្នកបើកដល់ស្លាកសញ្ញាណាមួយនៅលើដងផ្លូវ អ្នកត្រូវរាប់យឺតៗ “មួយពាន់មួយ មួយពាន់ពីរ មួយពាន់បី” ។ បើឡានអ្នកទៅដល់ស្លាកសញ្ញាមុនពេលរាប់ចប់ មានន័យថាឡានអ្នកបើកគៀកនឹងឡានខាងមុខខ្លាំងពេកហើយ ដូច្នោះសូមព្យាយាមបន្ថយល្បឿន ហើយទុកគម្លាតឲ្យឆ្ងាយពីឡានខាងមុខ និងព្យាយាមបើកបរក្នុងល្បឿនយឺតៗបំផុត ។
ឬ ប្រើភ្នែករបស់យើងសំគាល់លើបំពង់ស៊ីមាំុង ឬចុងកាងផ្នែកខាងក្រោមនៃឡានដែលបើកនៅខាងមុខយើង ប្រសិនបើយើងអាចមើលឃើញ នោះមានន័យថាយើងស្ថិតនៅចំងាយសមល្មមដែលអោយយើងចាប់ហ្រ្វាំងបានទាន់ពេលវេលា។
២- ការពារភ្នែករបស់អ្នក
អ្នកមិនគួរសម្លឹងមើលពន្លឺភ្លើងរបស់ឡានដែលជះមកពីខាងមុខនោះទេ ព្រោះពន្លឺភ្លើងនេះអាចធ្វើឲ្យភ្នែកអ្នកស្រវាំង និងបាត់បង់ការផ្តោតឬម្ចាស់ការនៅលើដងផ្លូវ។ ដូចនេះ សូមងាកមុខចេញបន្តិចដើម្បីការពារភ្នែករបស់អ្នក ឬពាក់វែនតាការពារ សម្រាប់ការបើកបរពេលយប់ ព្រមទាំងឧស្សាហ៍ក្រឡេកមើលឆ្វេងស្តាំ ដើម្បីជៀសវាងការងងុយដេក។
៣- ហាមបើកគេចឧបសគ្គទាំងតក់ក្រហល់
ជាជាងដែលបើកគេចទៅឆ្វេងឬទៅស្តាំភ្លាមៗ សូមព្យាយាមតាំងស្មារតី ហើយជាន់ហ្រ្វាំងបន្ថយល្បឿនដើម្បីមើលផ្លូវឲ្យច្បាស់សិន ព្រោះថាការបើកគេចទៅឆ្វេងឬទៅស្តាំទាំងតក់ក្រហល់បែបនេះវាអាច នឹងបង្កជាគ្រោះថ្នាក់លើសដើម។
៤- ប្រើប្រព័ន្ធ GPS
ដោយសារការបើកបរពេលយប់ អ្នកពិបាកស្មានថាផ្លូវបត់នៅត្រង់ណា ឬមួយអ្នកអាចនឹងច្រឡំផ្លូវ ដូចនេះ ប្រព័ន្ធ GPS ឬ Google Map អាចជួយអ្នកបាន ។
៥- សង្កេតមើលសកម្មភាពឡានដែលនៅខាងមុខ
ព្យាយាមសង្កេតមើលសកម្មភាពឡានដែលនៅខាងមុខ បើសិនជាឃើញសញ្ញាជាន់ហ្រ្វាំងអ្នកត្រូវត្រៀមបន្ថយល្បឿន ហើយ បើសិនបើកបរលើផ្លូវត្រង់សុខៗស្រាប់តែគេឲ្យសញ្ញាបត់ឆ្វេងនោះ មានន័យថានៅខាងមុខច្បាស់ជាមានឧបសគ្គ ដូចនេះអ្នកត្រូវត្រៀមបត់ឆ្វេងឲ្យហើយ ។
ក្រៅពីតិចនិកទាំងនេះ អ្នកត្រូវលាងសម្អាតកញ្ចក់ឡានឲ្យបានទៀតទាត់ដើម្បីងាយស្រួលក្នុងការមើលផ្លូវនៅពេលយប់ ហើយឧស្សាហ៍ពិនិត្យមើលចង្កៀងមុខក្រោយ ដើម្បីឲ្យប្រាកដថាឡានអ្នកអាចបំភ្លឺផ្លូវបានច្បាស់ល្អ និងព្យាយាមបើកបរក្នុងល្បឿនយឺតៗតាមដែរអាចធ្វើទៅបាន ទោះបីជាអ្នកស្ថិតលើផ្លូវដែលទូលាយក៏ដោយ ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម