គួរសាកតិចនិកទាំងនេះ ក្រែងប្រើអាគុយ Hybrid ឲ្យបានយូររាប់ឆ្នាំ

អ្នកទស្សនា
910
0/ AKlasseAuto Promotion
2021-08-តិចនិកប្រើអាគុយ-2.jpg

Toyota Prius ជាឡានដែលពេញនិយមនៅស្រុកខ្មែរយើង ហើយបញ្ហាអាគុយ Hybrid របស់អាព្រូសក៏ជាបញ្ហាដែលពេញនិយមផងដែរ ងាកខូចៗ ដូចច្នោះ បើចង់ឲ្យអាគុយ Hybrid របស់ Toyota Prius ប្រើបានយូរទាំងនេះជាចំណេះដឹងមួយចំនួនដែល Advan Auto ចង់ចែករំលែកទៅកាន់ម្ចាស់ឡានព្រូសទាំងអស់ 

1. កុំប្រើអាគុយរហូតដល់អស់

ជាទូទៅនៅពេលបើកយឺតឬផ្លូវស្ទះ ពេលនោះអាគុយធ្លាក់ថាមពលដល់កាំទី ១ ទើបម៉ាស៊ីនធ្វើការដើម្បីសាកអាគុយឡើងវិញ តែពេលអាគុយធ្លាក់ថាមពលខ្លាំងពេក វានឹងឆាប់ខ្សោយ ។ ដូចច្នោះសូមកុំប្រើម៉ាស៊ីនត្រជាក់ខ្លាំងៗពេក ដើម្បីកាត់បន្ថយកុំឲ្យអាគុយធ្វើការខ្លាំងពេក និងពន្យាពេលកុំឲ្យវាធ្លាក់ដល់កាំទី ១ លឿនពេក ។

2. ជាន់ហ្រ្វាំងថ្នមៗ

ជិះ Toyota Prius មានដឹងអត់ថា ពេលយើងជាន់ហ្រ្វាំងយូរ ឡាននឹងបន្លែមថាមពលស៊ីនេតិចពីហ្រ្វាំងទៅជាថាមពលអគ្គីសនីសាកទៅអាគុយ? អញ្ចឹងការជាន់ហ្រ្វាំងថ្នមៗក្នុងរយៈពេលយូរ នឹងជួយផ្តល់ថាមពលឲ្យអាគុយ កាលណាអាគុយមានថាមពលពេញៗ វានឹងរស់បានយូរ ។

3. កុំជាន់ឡានបង្ខំ

អាព្រូសជាឡានសន្សំសេដ្ឋកិច្ចសម្រាប់ប្រើក្នុងក្រុង មិនមែនឡានប្រណាំងសម្រាប់ជាន់តាមចិត្តទេ អញ្ចឹងកាលណាយើងជាន់ហ្គែរបង្ខំ អាគុយនឹងខំធ្វើការខុសប្រក្រតីដើម្បីរុញឡានឲ្យស្ទុះមុននឹងប្តូរទៅប្រើម៉ាស៊ីន ដូចនេះវានឹងធ្វើអាគុយនិងម៉ូទ័រឆាប់ខូចដោយសាររងបន្ទុកធ្ងន់ ។

.............................................................................

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

Telegram : 👉Advan Auto 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More