តើអ្នកមានដឹងទេថា ទម្លាប់បើកឡានរាល់ថ្ងៃរបស់អ្នកបានបំផ្លាញឡានអ្នកដោយមិនដឹងខ្លួន? ហេតុអ្វីឡានខ្លះប្រើបានរាប់ឆ្នាំ ហើយខ្លះទៀតទើបតែទិញមកក៏ចាប់ផ្ដើមខូចនេះខូចនោះ?
ចម្លើយគឺទម្លាប់បើកបររបស់ម្ចាស់ឡានដែលមានដូចជា៖
១- បើកឡានបង្ខំ
ការបញ្ឆេះឡានភ្លាម ហើយជាន់ហ្គែរភ្លៀម នឹងធ្វើឲ្យម៉ាស៊ីនឆាប់សឹករិចរិល។ សូមបញ្ឆេះម៉ាស៊ីនទុកចោល ២ ទៅ ៣នាទី ដើម្បីកម្ដៅម៉ាស៊ីននឹងឲ្យប្រេងម៉ាស៊ីនរត់ទៅផ្នែកផ្សេងៗរួចចាំជាន់ហ្គែរ។ ការជាន់ហ្វ្រាំងបង្ខំក៏ជាកត្ដាដែលគួរជៀសវាងដែរ វានឹងរងសម្ពាធខ្លាំងពីការបន្ថយល្បឿនខុសប្រក្រតី ឯហ្រ្វាំង កង់ឡាន ប្រព័ន្ធបូមរ៊ឺស័រ និងម៉ែត្រចង្កូតក៏ឆាប់ខូចដូចគ្នា។
២- មិនប្រើប្រាស់ Parking Brake
Parking Brake មានហ្រ្វាំងដៃ ហ្រ្វាំងប្រើជើងជាន់ និងប៊ូតុងអេឡិចត្រូនិច។ ម្ចាស់ឡានត្រូវយកចិត្តទុកដាក់ប្រើប្រាស់វាឲ្យបានត្រឹមត្រូវ ជាពិសេសនៅពេលចតលើផ្លូវទួល ឬចំណោត បើដាក់លេខ P ហើយមិនប្រើ Parking Brake នោះប្រអប់លេខនឹងរងសម្ពាធធ្ងន់ដែលត្រូវទប់ទម្ងន់ឡាន ១-២ តោនធ្វើឲ្យប្រអប់លេខឡានឆាប់ខូច។
៣- ប្រញាប់ប្ដូរលេខ
ការធ្វើបែបនេះធ្វើឲ្យប្រអប់លេខឆាប់ខូចដោយសារតែរងការកកិតខ្លាំង ហើយប្រអប់លេខឡាននឹងពិបាកបញ្ចូលលេខ ដូច្នេះពេលចង់ប្ដូរលេខថយក្រោយផ្សេងគួរជាន់ហ្រ្វាំងឲ្យឡានឈប់សិន ចាំប្ដូរលេខបើមិនចង់អស់លុយជួសជុលប្រអប់លេខថ្មី។
៤- ជាន់ហ្រ្វាំងពេលចុះចំណោទ
ត្រូវប្រើលេខតូចសម្រាប់ឡានដែលប្រើលេខដៃ ឬប្រើលេខអក្សរ L សម្រាប់ឡានដែលប្រើប្រអប់លេខអូតូ ដើម្បីឲ្យម៉ាស៊ីន និងប្រអប់លេខជួយទប់ឡាន។ គួរជាន់ហ្វ្រាំងតែពេលចាំបាច់ ព្រោះការជាន់ហ្រាំ្វងយូរអាចធ្វើឲ្យស្បែកហ្វ្រាំងឆាប់សឹក ហើយការជាន់ហ្វ្រាំងប្រលែងច្រើនដង នាំឲ្យស្បែកហ្រ្វាំងនឹងតាំបួរឆាប់ឡើងកម្ដៅ។
៥- បើកឡានលឿនលើផ្លូវដែលមានទួលបន្ថយល្បឿន
វានឹងផលប៉ះពាល់ដល់ផ្នែកខាងក្នុងនៃឡាន ដូចជា ចង្កូត ប្រព័ន្ធបូម ម៉ែត្រចង្កូត រឺស័រ ជាពិសេសអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
ទស្សនាវីដេអូ៖
……………………………………………………………………….
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម