រឿងដែលពិបាកសម្រាប់យើងគឺ បើកឡានពេលមេឃភ្លៀងមធ្យម ងំបើកឡានចំផ្លូវលេចទឹកហ្នឹងតែម្តង ចង់ថយក្រោយក៏មិនបាន បើទៅមុខអាចមានហានិភ័យ អញ្ចឹងថ្ងៃនេះ Advan Auto នឹងចែករំលែកតិចនិកមួយចំនួនដើម្បីការពារសុវត្ថិភាពពេលបើកឡានហែលទឹក ។
1. បន្ថយល្បឿនឲ្យអស់មុនចូលទឹក
មុនពេលបើកឡានចូលទឹក អ្នកត្រូវប្រាកដថាបានបន្ថយល្បឿនឡានឲ្យយឺតបំផុតប្រហាក់ប្រហែលនឹងឈប់ឡាន ដើម្បីត្រៀមខ្លួន និងកាត់បន្ថយសម្ពាធទឹកបុកចូលក្នុងម៉ាស៊ីនខ្លាំង ព្រមទាំងរក្សាកម្លាំងកង់ឡានឲ្យនៅបន្សីគ្នាជាមួយផ្លូវបានល្អ ជៀសវាងរអិលនៅពេលចូលទឹក ។
2. ប្រើលេខ ១
បើកឡានក្នុងទឹក អ្នកត្រូវព្យាយាមរក្សាប្រអប់លេខឲ្យរត់នៅលេខ ១ ឬលេខ ២ ប្រសិនបើអ្នកជិះឡានដែលមានប្រអប់លេខពាក់កណ្តាលអូតូ ប៉ុន្តែសម្រាប់អ្នកដែលបើកឡានប្រើប្រអប់លេខប្រភេទ CVT ដែលមានតែលេខ Low និង High ដូចជានៅលើ Toyota Prius ជាដើម អ្នកត្រូវព្យាយាមបើកឲ្យយឺតបំផុតដើម្បីឲ្យឡានរត់នៅលេខ Low ។
ពេលដែលឡានរត់នៅលេខទាប វានឹងជួយទប់កុំឲ្យទឹកចូលម៉ាស៊ីន និងចូលបំពង់ស៊ីម៉ាំង ដែលជាហេតុនាំឲ្យរលត់ឡានតាមផ្លូវ ។
3. បើកភ្លើង ហើយបិទម៉ាស៊ីនត្រជាក់
ពេលបើកឡានចូលក្នុងទឹក អ្នកគួរបើកភ្លើង តែមិនគួរបើកម៉ាស៊ីនត្រជាក់ទេ ព្រោះថា កង្ហារម៉ាស៊ីនត្រជាក់ងាយនឹងខូច ដោយសារចូលទឹក។
ប្រសិនបើភ្លៀងចាប់ផ្តើមរាំង ឬរលឹមតិចៗទេ អ្នកគួរបង្ហើបបង្អូចបន្តិច ដើម្បីឲ្យមានខ្យល់ចូលឡាន ជៀសវាងស្រអាប់កញ្ចក់ឡាន ។
4. ហាមឈប់ឡានតាមផ្លូវ
ដើម្បីជៀសវាងឈប់ឡានក្នុងទឹក អ្នកត្រូវរក្សាគម្លៀតឲ្យឆ្ងាយពីឡាននៅខាងមុខ ព្យាយាមមើលផ្លាកសញ្ញាឲ្យច្បាស់ ព្រោះថាការឈប់ឡានក្នុងទឹកជ្រៅ វាអាចនាំឲ្យទឹកចូលម៉ាស៊ីន និងបំពង់ស៊ីម៉ាំង ដូច្នោះបើសិនអ្នកត្រូវការឈប់បន្ទាន់ អ្នកត្រូវជាន់ហ្រ្វាំងផង ជាន់ហ្គែរឲ្យស្មើផង ដើម្បីរក្សាកម្លាំងម៉ាស៊ីនឲ្យស្មើ ។
5. បន្ថែមល្បឿនពេលចេញផុតពីទឹក
ពេលអ្នកបើកឡានជិតដល់ផ្លូវដែលសុវត្ថិភាពផុតពីទឹកហើយ អ្នកគួរបន្ថែមល្បឿនបន្តិច ដើម្បីឲ្យម៉ាស៊ីនបង្កើនសម្ពាធរុញទឹកចេញមកខាងក្រៅ ។ ក្នុងករណីដែលឡានអ្នកចេញពីទឹក ស្រាប់តែជាន់ហ្គែលែងឡើង ឬធ្វើទុក្ខរករលត់ សូមធ្វើចិត្តឲ្យស្ងប់ ចូលចតនៅចិញ្ចើមផ្លូវ ហើយពន្លត់ម៉ាស៊ីនសិន ។ អ្នកអាចរងចាំមួយសន្ទុះ ចាំដំណើរការបន្ត បើសិនម៉ាស៊ីននៅតែមានបញ្ហា អ្នកគួរហៅជាងមកជួយមើល ។
6. ករណីផ្ទះអ្នកលេចទឹក
ករណីមួយទៀតប្រសិនបើអ្នកមិនទៅណាទេ ប៉ុន្តែបរិវេនម្តុំផ្ទះអ្នកមានលេខទឹកជ្រៅគួរសម អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវផ្តាច់អាគុយចេញបណ្តោះអាសន្នសិន ទោះបីនៅពេលឡានអ្នកលែងដំណើរការក៏ដោយ អាគុយវានៅតែធ្វើការដដែល ដើម្បីផ្គត់ផ្គង់ទៅប្រព័ន្ធសោ ប្រព័ន្ធសុវត្ថិភាពផ្សេងៗ ដូចនេះអ្នកគួរផ្តាច់ចរន្តអាគុយ ដើម្បីការពារទឹកឆ្លងប្រព័ន្ធអេឡិចត្រូនិកក្នុងឡាន។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម