1. ឆែកមើលសំបកកង់
ចេញឡានទៅផ្លូវឆ្ងាយ អ្នកគួរយកចិត្តទុកដាក់ជាមួយសំបកកង់ឲ្យបានច្រើន ជៀសវាងធ្លាយកង់ ផ្ទុះកង់ ឬរអិលកង់ពេលមានមេឃភ្លៀង ។ ហើយ Advan Auto ចង់ចែករំលែករបៀបត្រួតពិនិត្យសំបកកង់ងាយៗ ។
អ្វីដែលអ្នកត្រូវមើលគឺខ្នងសំបកកង់ ថាតើ ក្រឡាសំបកកង់នៅលើសពី ៦ ម.ម ឬទេ ហើយដើម្បីដឹងថាតើវានៅមានជម្រៅលើ ៦ ម.ម យើងអាចមើលថ្នេរសំណឹកនៅលើសំបកកង់ផ្ទាល់ ភាសាបច្ចេកទេសគេហៅថា tire wear indicator អញ្ចឹងបើសិនដល់ថ្នេរសំណឹកហើយ អ្នកគួរដូរសំបកកង់ចេញឲ្យហើយទៅ ។
មួយវិញទៀតអ្នកអាចមើលអាយុកាលផុតកំណត់ ដែលមានភ្ជាប់មកជាមួយគ្រប់សំបកកង់ ដោយជាទូទៅសំបកកង់១ អាចប្រើបាន ៣-៥ ឆ្នាំប៉ុណ្ណោះ ដូចនេះប្រសិនបើផុតអាយុវាហើយ អ្នកគួរដូរវាចេញ ជៀសវាងផ្ទុះបែកតាមផ្លូវពេលរត់ល្បឿនលឿន ។
2. ថ្លឹងកង់និងតម្រង់កង់
សម្ពាធខ្យល់នៅក្នុងកង់ក៏ជាផ្នែកមួយដែលជួយឲ្យឡានអ្នកស៊ីសាំងតិច និងធានាសុវត្ថិភាពផងដែរ ហើយរឿងដែលកាន់តែសំខាន់ អ្នកត្រូវត្រួតពិនិត្យមើលផ្នែកចំហៀងសំបកកង់និងគេមផង ថាតើមានសឹករិចរឹលខ្លាំង ឬមានស្នាមប្រះឬទេ។
បើសិនជាកង់ឡានសឹករដេបរដុបឬសឹកមិនស្មើ គ្នានោះមានថាប្រព័ន្ធជើងក្រោម នៃរថយន្តអាចនឹងមានបញ្ហាហើយ។ ដូចនេះនៅពេលរត់ល្បឿនលឿននោះ ឡាននឹងរ៉េចង្កូតឬប្រទាញចង្កូត ដែលអាចបង្កគ្រោះថ្នាក់បាន។
3. ដាក់ឧបករណ៍សាគួរ
អ្នកណាទៅដឹងថានៅតាមផ្លូវមានរឿងអ្វីកើតឡើង ដូចនេះអ្នកគួរសាគួរឧបករណ៍ខ្លះដូចជាកង់សាគួរ កាវប៉ះកង់ ឧបករណ៍ដោះកង់ ដូយលើកឡាន សោរ តួណឺវ៉ីស ផ្លាកសញ្ញាត្រីកោន និង បំពងពន្លត់ភ្លើងជាដើម ។
4. ឆែកមើលសារធាតរាវក្នុងរថយន្ត
សារធាតរាវដែលសំខាន់ៗនៅឡានរួមមាន ប្រេងម៉ាស៊ីន ប្រេងហ្រ្វាំង ប្រេងបូមចង្កូត រាប់បញ្ចូលទាំងទឹកថ្នាំ Coolant និង ទឹកជូតកញ្ចក់ផងដែរ ។
តិចនិកឆែកប្រេងម៉ាស៊ីនងាយៗដែលអ្នកអាចធ្វើបណ្តោះអាសន្នបានគឺយើងត្រួតពិនិត្យបរិមាណប្រេងម៉ាស៊ីននៅលើម៉ាកេប្រេងម៉ាស៊ីន
ដំបូងគឺយើងដកម៉ាកេចេញមកជូតឱ្យស្អាតរួចញុកចូលវិញឱ្យសប់ រួចដកចេញមកវិញដើម្បីមើលបើសិនកម្រិតប្រេងនៅចន្លោះ អតិបរិមា និងអបប្បរិមាគឹវាគ្រប់គ្រាន់បើវាក្រោម ចំណុចអបប្បរិមាយើងត្រូវរកមើលកន្លែងលេចជ្រាប បើសិនជាអត់មានទេយើងត្រូវបន្ថែមប្រេង ករណីទីពីរគឺ ពណ៌របស់ប្រេងម៉ាស៊ីនដែលជាទូទៅវាមានព័ណត្នោតបើសិនជាឡើងព័ណខ្មៅមានន័យថាយើងគួរដល់ពេលផ្លាស់ប្តូរហើយ។
5. ឆែកមើលអាគុយ
អាគុយនៅដំណើរការល្អពេលនៅផ្ទះ មិនប្រាកដថាវានៅតែដើរស្រួលពេលនៅតាមផ្លូវទេ ដូចនេះអ្នកត្រូវឆែកមើលថាតើអាគុយមានស្នឹមក្បាលឬមានបញ្ហាអ្វីឬទេ ហើយកុំភ្លេចឆែកមើលខ្សែភ្លើងអាគុយផង បើថាមានដាច់រហែកល្មមៗ ដូរចេញឲ្យហើយទៅ ដោយសារវាមានតម្លៃធូរថ្លៃទេ ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម