តើអ្នកដឹងទេ ឡានប្រភេទ SUV តម្រូវឲ្យអ្នកមានជំនាញ និងយល់ច្បាស់ពីការបើកវាទើបធ្វើឲ្យ អ្នកអាចកាន់ចង្កូត SUV ប្រកបដោយទំនុកចិត្ត ចឹិងថ្ងៃនេះ Advan Auto សូមណែនាំនូវគោលការណ៍ សុវត្ថិភាពមួយចំនួនទុកជាចំណេះដឹងសម្រាប់អ្នកទាំងអស់គ្នា ។
1. កាត់បន្ថយទម្ងន់
ព្យាយាមកាត់បន្ថយទម្ងន់ ដោយសារទម្ងន់កាន់តែធ្ងន់នឹងនាំឲ្យទីប្រជុំទំនាញរបស់រថយន្ត នឹងឡើងកាន់តែខ្ពស់ ដែលជាហេតុនាំឲ្យឱកាសនៃការក្រឡាប់កាន់តែខ្ពស់ដូចគ្នា ម្យ៉ាងទៀត
វាក៏ធ្វើឲ្យស្បែកហ្រ្វាំងនិងសំបកកង់ឡើងកម្តៅជ្រុលផងដែរ ។
2. បើកយឺត
គ្រោងឆ្អឹងឡាន SUV ទប់លំនឹងបានល្អពេលបើកយឺត តែវានឹងគ្រោះថ្នាក់នៅពេលបើកលឿន ដូចច្នោះសូមប្រុងប្រយ័ត្ន នៅពេលបើកលឿន ជាពិសេសផ្លូវកោង និងពេលមេឃភ្លៀង ។
3. រក្សាគម្លាតកាន់តែឆ្ងាយកាន់តែល្អ
ឡាន SUV ជាទូទៅមានទម្ងន់ធ្ងន់ដូច្នេះការទុកគម្លាត ពីឡានខាងមុខកាន់តែឆ្ងាយកាន់តែល្អ ។ ម្យ៉ាងវិញទៀតSUV មានកម្ពស់ខ្ពស់ងាយស្រួលមើលផ្លូវនៅខាងមុខ តែពិបាកមើលផ្លូវនៅខាងក្រោយ ពិសេសពេលគេបើកមកកៀកឬបញ្ឈិតផ្នែកខាងក្រោយ ដូចច្នោះសូមប្រយ័ត្ននៅពេលដែលត្រូវងាក ឆ្វេង ឬស្តាំ ។
4. ជៀសវាងបួងចង្កូតខ្លាំងៗ
នៅពេលដែលអ្នកត្រូវគេចឧបកស័គ្គចៃដន្យនៅខាងមុខ សូមព្យាយាមទប់ចង្កូត កុំទាញចង្កូតខ្លាំងពេក ព្រោះវានឹងធ្វើឲ្យទីប្រជុំទំនាញផ្លាស់ប្តូរភ្លាមៗ ដែលជាហេតុធ្វើឡានក្រឡាប់ភ្លាមៗដូចគ្នា ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម