រឿងធ្វេសប្រហែសទាំង ៥ ដែលម្ចាស់ឡានមិនចាប់អារម្មណ៍ ធ្វើឲ្យឡានឆាបឆេះតាមផ្លូវ

អ្នកទស្សនា
1690
0/ AKlasseAuto Promotion
2021-09-រឿងធ្វេសប្រហែស_៥យ៉ាងរបស់ម្ចាស់ឡាន.jpg

១- ប្រព័ន្ធភ្លើង

ការតប្រព័ន្ធភ្លើង ឬបំពាក់បន្ថែមនូវគ្រឿង Accessories ដូចជាអំពូលភ្លើងជាដើម ដោយមិនមានបច្ចេកទេសជាហេតុបង្កឲ្យខ្សែភ្លើងឡើងកម្ដៅ និងឆាបឆេះជាអណ្ដាតភ្លើង។

២- ប៊ូប៊ីន និងប៊ិចសាំង 

កាលណាប៊ិចសាំងលេចជ្រាបសាំង វាអាចនឹងស្រក់ទៅលើស៊ីមាំុង ឬឌីណាម៉ូដែលកំពុងធ្វើការ ដូចនេះសូមត្រួតពិនិត្យត្រង់ចំណុចនេះឲ្យបានញឹកញាប់។

៣- ឆ្លងឌីណាម៉ូ​

ស្រដៀងនឹងចំណុចទី ១ ដែរ។ កាលណាដែលយើងបន្ថែមគ្រឿង Accessories ច្រើនដូចជាអំពូល LED នោះឌីណាម៉ូនឹងធ្វើការលើសកម្លាំង បណ្ដាលឲ្យឡើងកម្ដៅ នឹងបង្កការឆាបឆេះ។

៤- លេចធ្លាយធុងសាំង

វាអាចបង្កជាអគ្គីភ័យបានដោយសារកត្ដា ២។ កត្ដាទីមួយ នៅពេលដែលដោះធុងសាំងជួសជុសហើយដាក់ទៅវិញមិនបានត្រឹមត្រូវ។ កត្តាទីពីរ​ ធុងសាំងអាចនឹងលេចធ្លាយហើយធ្លាក់ទៅលើបំពង់ស៊ីមាំុង។

៥- ឡានប្រើហ្គាស

ឡានប្រើហ្គាសជាឡានដែលងាយនឹងបង្កការឆាបឆេះជាជាងឡានប្រើឥទ្ទនៈផ្សេងៗ ទៀតដោយសារតែវាជាសារធាតុហើរ ដូចនេះអ្នកប្រើឡានដាក់ហ្គាសគួរពិចារណា នឹងយកចិត្តទុកដាក់នូវចំណុចទាំងនេះ។ 

ទស្សនាវីដេអូ៖ 

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

Telegram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More