ក្រោយពីប្រកាសបើកមុខ Range Rover SV សេរីឆ្នាំ ២០២២ ថ្មីៗនេះ ដែលក្រៅតែពីរូបរាងសង្ហារ និងបច្ចេកវិទ្យាទំនើបរបស់វា, Land Rover បានផ្ដល់ជម្រើសលេងម៉ូដរថយន្ដបន្ថែមជាង ១.៦ លានជម្រើសប្លែកៗគ្នា តាមការចង់បានរបស់អតិថិ៊ជន នេះបើតាមការឲ្យដឹងពីក្រុមប្រតិបត្ដិការរថយន្ដពិសេសរបស់ Land Rover (Land Rover Special Vehicle Operations: SVO)។
អតិថិជនអាចកែច្នៃ លេងម៉ូដបានគ្រប់យ៉ាងតាមការចូលចិត្ត មិនថាជារូបរាងខាងក្រៅ ចង់បានបណ្ដោយ វែង ខ្លី, ចង់ប្ដូរពណ៌ឡានដែលប្រើទឹកថ្នាំប្លែកខុសពីគេ, ប្ដូរម៉ូដយ៉ាន់កង់។
ចង់ប្ដូរផ្នែកខាងក្នុង ដូចជាចង់បានកៅអី ៤, ៥, មានទ្រាប់ក្រណាត់ស្បែក ឬ ក្រណាត់បែបកាមីញីប្រណិត ទន់ មានផាសុខភាព, ប្រអប់ចង្កឹះលេខធ្វើពី សេរ៉ាមិច, console កណ្ដាលធ្វើពីឈើបាញ់ laser និងលក្ខណៈផ្សេងៗគ្នាជាច្រើនទៀតតាមការនិយម។
សម្រាប់ផ្នែកម៉ាស៊ីនវិញ ក៏ត្រូវបាននាំមកជាមួយជម្រើសច្រើនដែរ ដោយ នៅសហរដ្ខអាមេរិក មានប្រភេទ plug-in-hybrid កម្លាំង 434 សេះ ចេញឆ្នាំ ២០២៣ និងអគ្គិសនីសុទ្ធមកដល់ក្នុងឆ្នាំ ២០២៤។
រូបភាព៖ Range Rover 2022 sample interior design (Source: CNET)
ខាងអឺរ៉ុបវិញមានម៉ាស៊ីន ប្រភេទ Plug-In Hybrid ចំណុះ 3.0 L, 6 ស៊ីឡាំង ជំនួយដោយអាគុយ លីចូមអីយ៉ុង 38.2 kWh ព្រមជាមួយម៉ូទ័រអគ្គិសនីកម្លាំង 141 សេះ។
រូបភាព៖ Range Rover 2022 EV (Source: CNET)
ប្រព័ន្ធជើងក្រោមប្រភេទ five-link ភ្ចាប់មកជាមួយនឹងបូមខ្យល់ adaptive air suspension ហើយមានប្រភេទប៉ុង២ AWD និង អាច Lock ប៉ុងក្រោយបាន ។ រីឯសន្ទុះរបស់វាអាចជាន់ស្ទុះពី 0-100km/h ក្នុងរយៈពេលតែ 5.6 វិនាទី។
រូបភាព៖ Range Rover 2022 suspension design (Source: CNET)
Range Rover សេរីថ្មីនេះ ត្រូវបាន design ជាច្រើនម៉ូដ មានដូចជា SV Serenity, SV Intrepid និង SV Signature Suite។
សម្រាប់តម្លៃរបស់វាវិញនៅមិនទាន់ច្បាស់នៅឡើយទេ តែគេសន្និដ្ឋានថា នៅអាមេរិកនឹងចាប់ផ្ដើមពី $104, 000 និងម៉ូដែលខ្ពស់ប្រវែងវែងចាប់ពី $163, 500 តែគេនឹងចាប់បើកការកម្មង់ក្នុងរង្វង់ដើមឆ្នាំ ២០២២ ខាងមុខនេះ។
ប្រភព៖ Motor Trend អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
នេះជាមូលហេតុ RX400h បច្ចុប្បន្នតម្លៃទីផ្សារមិនសូវល្អ នឹងសម្បូរដូច RX330 ទោះបី RX330 ស៊ីសាំងច្រើនជាងក៏ដោយ
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ
Mazda BT-50 2025 ចេញរូបរាងថ្មីមានទាំងម៉ាស៊ីនតូច 1.9L នឹងម៉ាស៊ីនធំ 3.0L បន្ថែមភាពទំនើបប្លែកមួយចំនួនទៀត
ក្រុមហ៊ុន MG Cambodia បានបើកសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្តសាខាទី4 គឺ MG ខេត្តបាត់ដំបង
Nissan បញ្ចេញម៉ូឌែល Rogue 2025 ប្រភេទ Plug-in Hybrid ដើម្បីត្រៀមប្រជែងជាមួយ Hyundai, Kia នឹង Toyota នៅឆ្នាំក្រោយលើទឹកដីអាមេរិក
Subaru Crosstrek 2025 មានពីរជម្រើសម៉ាស៊ីន នឹងភ្ជាប់ជាមួយ Trim/Option ចំនួន 5 ខណៈតម្លៃវិញចាប់ពី 2ម៉ឺនដុល្លារជាងឡើងទៅ