Sonata អាចនិយាយបានថាជាឡាន Sedan ដ៏ពេញនិយមនៅប្រទេសកូរ៉េ និងបណ្ដាប្រទេសមួយចំនួនទៀត ព្រោះតែរូបរាងស្អាត ទាន់សម័យ និងខាងក្នុងបែបប្រណិត បូករួមទាំងកម្លាំងម៉ាស៊ីនគួរសមផង ទើបទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អតិថិជន។ ទោះជាយ៉ាងណាក៏ដោយ Sonata ហាក់មិនទទួលបានការចាប់អារម្មណ៍ឡើយនៅប្រទេសកម្ពុជា បើធៀបជាមួយរថយន្ដមួយទឹកនាំចូលពីកូរ៉េផ្សេងទៀត។
តែក៏មិនមែនអត់សោះនោះដែរ មានស៊េរីឆ្នាំចាស់មិនសូវចាយរាងឃើញឆ្នាំ២០០៥ ដល់ ២០០៨ តម្លៃទីផ្សារដាក់លក់ខ្ទង់ ៥ពាន់ដុល្លារ ទៅ ៧ពាន់ដុល្លារ។ ចំណែកប្រភេទដែលយកនៅថ្ងៃនេះស៊េរីឆ្នាំ២០១០ ដល់២០១៤ ឃើញស្លាកលេខមានតម្លៃក្បែរ ១ម៉ឺនដុល្លារ ទៅ ១ម៉ឺនដុល្លារស្ដើងប៉ុណ្ណោះ ចំណែកក្រដាសពន្ធស្ទើតែមិនមានសោះឡើយ។
ថ្ងៃនេះ Admin សូមមិននិយាយពីលក្ខណៈទូទៅនោះទេជៀសវាងវែងឆ្ងាយ តែចំពោះបងប្អូនចាប់អារម្មណ៍ និងចង់ដឹងត្រួសៗពីភាពទំនើប ទាន់សម័យ និង កម្លាំងម៉ាស៊ីន កម្រិតស៊ីសាំង ឬ Option ជាដើមនោះ បងប្អូនអាចចូលទៅមើលបន្តក្នុង Link Hyundai Sonata នេះបន្ថែមបាន។
ចង់ដឹងថាតើមានគុណវិបត្តិអ្វីខ្លះ? Advan Auto សូមលើកយកតែចំណុចអវិជ្ជមានចំពោះ Sonata ក្នុងបរិបទស្រុកខ្មែរចំនួន ៥ចំណុចប៉ុណ្ណោះដែលមានដូចជា៖
១/ តម្លៃនាំចូលខ្ពស់គួរសម សម្រាប់ពពួកស៊េរីឆ្នាំ២០១០ ដល់២០១៤ បើគិតទាំងតម្លៃទិញក្រៅស្រុក បូកទាំងពន្ធ និងថ្លៃដឹកជញ្ជូន ជាមួយការជួសជុលថែមថយផង Sonata អាចដាក់លក់វិញក្នុងតម្លៃចន្លោះ ២ម៉ឺនដុល្លារក្រាស់ ទៅ ៣ម៉ឺនដុល្លារស្ដើង អាស្រ័យលើ Option និងភិនភាគជាក់ស្ដែង។
ហើយស្រុកខ្មែរសម្រាប់ឡានកូរ៉េមួយទឹកនាំចូលតម្លៃចាប់ពីខ្ទង់ ៣ម៉ឺន Sonata អាចលក់រាងតឹងជាងគេបន្ដិចហើយ បើធៀបឡានមួយទឹកកូរ៉េផ្សេងៗ ឬឡានពីមេរិកដូចជា Toyota និង Lexus ដែលជាហេតុធ្វើឲ្យអ្នននាំចូលពិបាកលក់ពេក ទើបមិនមានទីផ្សារ។ ម្យ៉ាងបច្ចុប្បន្នសល់តែពពួកស្លាកលេខ រឹតតែយាប់វ៉ៃចេញទៅទៀត។
២/ ជាទូទៅបើតាមបងប្អូនដែលធ្លាប់ប្រើបានឲ្យដឹងថា ជាធម្មតាអាចធ្វើទុកផ្នែកប្លុកម៉ាស៊ីន និងប្រអប់លេខ ហើយបញ្ហាទាំងនេះធ្វើអោយអ្នកជិះមិនសូវស្ងប់ចិត្ត ឬអាចនិយាយបែបលេងសើចថា បើកឡានគូទមិនចង់ជាប់កៅអីទេ ភ្នែកមើលតែប្រអប់កុងទ័រ ខ្លាចក្រែងមានលោតភ្លើងក្រហម ដែលជាពណ៌ហានិភ័យ។
៣/ ឡានខ្លះផ្នែកប្លុកម៉ាស៊ីន តួសាក់ស៊ី និងប្រព័ន្ធគ្រឿងក្រោយ ទិញមិនស្រួលអាចប៉ះឡានមានច្រែះក៏ថាបាន ព្រោះពពួកឡានមកពីកូរ៉េ ឬប្រទេសទឹកកក បញ្ហាមួយនេះអ្នកទិញប្រើត្រូវគិតឲ្យបានហ្មត់ចត់ និងមើលឲ្យល្អិតល្អន់បន្ដិចហើយ។
៤/ តម្លៃជួសជុលខ្ពស់ ហើយគ្រឿងបន្លាស់មិនសម្បូរឡើយ បើមានបញ្ហាផ្នែកណាមួយអាចត្រូវរង់ចាំយូបន្ដិច ព្រោះត្រូវកុម្ម៉ងគ្រឿងពីខាងក្រៅ។
៥/ ជាប្រភេទឡានមិនពេញនិយម ដូចនេះមិនសូវមានទីផ្សារលក់ចេញទិញចូលស្រួលនោះទេ ហើយអាចខាតច្រើនទៀត ម្យ៉ាងបើប្រញាប់លុយ រឹងតែពិបាកលក់។
បញ្ហាទាំងនេះទោះបីជាមិនគ្រប់ជ្រុងជ្រោយ ក៏អាចជាផ្នែកមួយនៃព័ត៍មានសម្រាប់ឲ្យបងប្អូនបានដឹងខ្លះៗដែរ។ តែចំពោះបងប្អូនណាដែលចាប់អារម្មណ៍មុនទិញប្រើ ត្រូវមើលអោយច្បាស់លាស់ និងល្អិតល្អន់បន្ដិច ហើយត្រូវត្រៀមចិត្តចំពោះរឿងទាំងអស់នេះផង ចៀសវាងស្ដាយក្រោយពេលមានបញ្ហា។ តែបើប៉ះឡានស្អាត មិនមានបញ្ហាអ្វីទេ វានៅតែអាចប្រើបាន ទាំងស្អាតហើយជិះស្រួលទៀតផង។
ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ ឡានកូរ៉េចាយរាងឆ្នាំខ្ពស់ តម្លៃធូរ Hyundai Sonata ជំនាន់ទី៦ ស៊េរីឆ្នាំ២០១០ ដល់២០១៤នេះ? បើមានបទពិសោធន៍ ឬមតិយោបល់អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
GS300 ល្បីស៊ីសាំងច្រើនអាចមើល GS200t បានម៉ាស៊ីនតូចតែខ្លាំង នឹងចាយខ្ទង់ 9លីត្រប៉ុណ្ណោះ គ្រាន់ថ្លៃបន្ដិច
Kia Sonet ល្បីថាអត់ប្រើ Smart Key ប៉ុន្ដែមានមុខងារម្យ៉ាងដែលពិសេសប្លែកក្នុងចំណោមឡានថ្មីតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាង
SsangYong Torres ប្រភេទស្លាកលេខកម្រមានណាស់ បច្ចុប្បន្នឃើញទីផ្សារដាក់លក់មួយៗខ្ទង់ ៣ម៉ឺនដុល្លារស្ដើង
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម
GS300 ល្បីស៊ីសាំងច្រើនអាចមើល GS200t បានម៉ាស៊ីនតូចតែខ្លាំង នឹងចាយខ្ទង់ 9លីត្រប៉ុណ្ណោះ គ្រាន់ថ្លៃបន្ដិច
SsangYong Torres ប្រភេទស្លាកលេខកម្រមានណាស់ បច្ចុប្បន្នឃើញទីផ្សារដាក់លក់មួយៗខ្ទង់ ៣ម៉ឺនដុល្លារស្ដើង
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម
ចង់បានឡានរាងខ្ពស់ ធន់សន្សំសំចៃស៊ីសាំងតិច នឹងតម្លៃក្រោម ១ម៉ឺនដុល្លារ Toyota Rav4 ជើងចាស់មួយនេះ អាចជាជម្រើសដែលបងប្អូនគួរមើលបាន