Mustang ជាប្រភេទឡាន Coupe រាងបែបស្ព័រ ទ្វា២ ៤កៅអីរបស់ Ford ផលិតដំបូងជំនាន់ទី១ នៅឆ្នាំ១៩៦៤ ដែលឌីស្សាញ និងគូសវាសដោយលោក John Najjar យក Concept ឈ្មោះតាមយន្តហោះចម្បាំងដ៏ខ្លាំងមួយរបស់សហរដ្ឋអាមេរិក ក្នុងសម័យសង្គ្រាមលោកលើកទី២ និងសង្គ្រាមកូរ៉េ ដែលមានឈ្មោះថា P-51 Mustang ។
សេះកំណាចលើកដងផ្លូវរបស់ Ford មួយនេះ ជាកំពូលរថយន្តមួយដែលលក់ដាច់ និងពេញនិយមខ្លាំងនៅអាមេរិក សម្រាប់ស្រុកខ្មែរឃើញមានវត្តមានដំបូងដែលភាគច្រើនជាជំនាន់ទី៦ ស៊េរីឆ្នាំ២០១៥ ដល់ ២០១៧ មកគិតមកទល់ នឹងបច្ចុប្បន្ននេះវិញ ឃើញចររាចរណ៍មិនសូវដាច់ភ្នែកឡើយ ពិសេសជាឡានពេញនិយមសម្រាប់យុវវ័យ និងតារាសិល្បៈជាដើម។
នៅស្រុកខ្មែរជាទូទៅនាំចូលមកប្រើជាប្រភេទម៉ាស៊ីន ៤ស៊ីឡាំង Ecoboost ចំណុះ ២.៣លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ៣១០សេះ កម្លាំងរមួល ៣២០ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូអាចថែមថយលេខដោយប្រើ Peddle Shift ជាមួយនឹងការបង្វិលកង់ប្រភេទ ប៉ុងក្រោយ RWD ជំនួយដោយប្រព័ន្ធ LSD សម្រាប់រើបម្រាស់ចេញពីផ្លូវលំបាកៗ និងមាន Drive Mode ដូចជា៖ Normal, Sport+, Track, Snow/wet ផងដែរ។
ហើយសេះទាំង ៣១០ក្បាលនេះ អាចរត់បានលឿនបំផុត ២៣០គីឡូម៉ែត្រ/ម៉ោង ជាមួយសន្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេលត្រឹម ៥.៦វិនាទីប៉ុណ្ណោះ។ ចំណែកកម្រិតស៊ីសាំងបច្ចុប្បន្នចន្លោះពី ៩លីត្រ ទៅ ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ប្រព័ន្ធជើងក្រោមវិញបំពាក់ជាជើងទម្រ ឯករាជ្យភ្ជាប់កង់ទាំងបួនតែម្ដង Four-Wheel Independent Suspension និងជំនួយបន្ថែមដោយ Stabilizers Bar។ ជើងក្រោមប្រភេទនេះ វាជួយទប់លំនឹងបានល្អ ទោះបីបើកបរក្នុងល្បឿនលើផ្លូវកែង ឬកែង និងពេលវ៉ាជែង ក៏ឡានមិនឃ្លោង ឬផ្អៀងខ្លាំងឡើយ។ ចំណែកយាន់កង់ប្រើទំហំ ១៩អ៊ីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយប្រភេទ Aluminum Caliper ដែលធ្វើឲ្យការជាន់ហ្វ្រាំងកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជួយកាត់បន្ថយកម្ដៅបានល្អ។
ការរចនាសម្រាប់ជំនាន់ទី៦នេះ គូរវាសដោយលោក Kemal Curic ដែលមើលទៅប្លែកទាក់ទាញ និងស៊ីវិល័យសម្រាប់បរិបថសម័យថ្មីនេះ ប្រកបដោយភាពបតបែនបានល្អតាមបែបទម្រង់ Aerodynamic។
Mustang ប្រើចង្កៀងគុជ HID អមភ្ជាប់ដោយភ្លើង Daytime ៣ឆ្នូតសងខាង និងពិលកាងមួយគួរផងដែរ ចំណែកផ្ទៃខាងមុខ ស្រោបដោយសំណាញ់ប៉ាណារាងបែបសំបុកឃ្មុំពណ៌ខ្មៅ រំលេចឡូហ្គូសញ្ញាសេះ (ម៉ូឌែល Shelby, GT មានរូបសញ្ញាពស់) មើលទៅអំណាច ចំពោះផ្នែកខាងក្រោយវិញរចនាស្ដុបបែបថ្មី ជាមួយនឹង បំពង់ស៊ីឡាំងភ្លោះ មើលទៅទាន់សម័យ និងទាក់ទាញ។
ចូលទៅខាងក្នុង Mustang ជាប្រភេទឡាន Coupe មែន តែមិនជាចង្អៀតប៉ុន្មានឡើយសម្រាប់ជួរមុខ តែរាងចង្អៀតសម្រាប់មនុស្សធំៗអង្គុយខាងក្រោយ។ វាមានបំពាក់កៅអីស្បែក ជំនួយដោយអេឡិចត្រនិចនៅជួរមុខ ជាមួយកៅអីក្ដៅត្រជាក់ កៅអីអ្នកបើកបរមានមុខងារ Memory Seat និងផ្នែកជាច្រើនទៀតស្រោបដោយស្បែកផងដែរ។
ក្រោពីហ្នឹងក៏មាន អេក្រង់ឌីជីថល ៤អ៊ីញ អេក្រង់ Infotainment ទំហំ ៩អ៊ីញ មានមុខងារ Ford SNYC 3 ជាមួយនឹង កាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចត, មុខងារបញ្ជាបញ្ជេះម៉ាស៊ីនពីចម្ងាយ, ផ្លិតទឹកអូតូ, Speaker ៩គ្រាប់, ភ្លើង Ambient Lighting, មានប៉ូតុងបញ្ជាមុខងារដូចទៅនិង Piano Key មុខងារបញ្ជាចង្កូតទៅតាម Drive Mode បើកបរ, ចំណែកសេនស័រមុខក្រោយក៏ធ្វើការទៅលើ ប្រព័ន្ធចាប់ល្បឿនអូតូតាមឡានខាងមុខ Adaptive Cruise Control ជាដើម។
គូរបញ្ចាក់ផងដែរថា ស្រុកខ្មែរភាគច្រើនឃើញប្រើ ៣ Trim ឬ Option ដូចជា៖ Ecoboost ប្រភេទ Option ខាងក្នុងធម្មតា មិនមានអេក្រង់ធំ និងបំពាក់ពូកកាំម្ញីជាដើម អត់មានមុខងារក្ដៅត្រជាក់, Ecoboost Premium មានភាគច្រើនដូចរៀបរាប់ខាងលើ, និង Ecoboost Premium Convertible ជាប្រភេទអាចបិតបើកដំបូងផ្ទៃខាងលើបាន តែ Mustang នៅស្រុកខ្មែរឃើញភាគច្រើនដំឡើងរូបរាងខាងក្រៅទៅជា Shelby និងពពួក GT។
និយាយពីម្លៃវិញ ខ្ទង់៣ម៉ឺនដុល្លារស្ដើងទៅ ៣ម៉ឺដុល្លារក្រាស់ ប្រភេទស្លាកលេខ និងក្រដាស់ពន្ធ ក្បែរ៤ម៉ឺនដុល្លារ ទៅ៤ម៉ឺនដុល្លារបន្ដិច អាស្រ័យលើ Option ជាដើម។
ចំពោះគុណភាព និង Performance ជាមួយនឹងចំណាប់អារម្មណ៍បែបណាទៅលើឡានស្ព័របែប Coupe មួយនេះ សម្រាប់បងប្អូនដែលមានមតិយោបល់ និងបទពិសោធន៍ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ