ថ្មីៗនេះ Ford ទើបប្រកាសចុះថ្លៃ រថយន្ដអគ្គិសនី SUV ល្បីរបស់ខ្លួន Mustang Mach E ជាលើកទី ២ ជាមួយនឹងការអភិវឌ្ឍ សមត្ថភាព និងមុខងារការបើកបរមួយចំនួនកាន់តែល្អជាងមុន ដើម្បីប្រជែងទីផ្សារនឹង Tesla។
តាមការឲ្យដឹង Fox News ថា Mach E នេះ នឹងត្រូវបញ្ចុះតម្លៃខ្ទង់ពី ៣០០០ ទៅ ៤០០០ ដុល្លារ ក្នុងមួយគ្រឿង ឬ ស្មើនឹង ៦% ពីតម្លៃដើម ធ្វើឲ្យនៅសល់ចន្លោះពី ៤៣០០០ ទៅ ៦០០០០ ក្នុងមួយគ្រឿង ទៅតាម Trim level របស់វានីមួយៗ ដូចជា Mustang Mach E Standard ប៉ុងមួយ (rear wheel drive) តម្លៃខ្ទង់ ៤២ ៩៩៥ ដុល្លារ, ប៉ុងពីរ (All wheel drive) ថ្លៃ ៤៥ ៩៩៥ ដុល្លារ ដែលប្រហាក់ប្រហែលនឹង Tesla មានតម្លៃចាប់ផ្ដើមពី ៤៤០០០ ដុល្លារ ឡើងទៅសម្រាប់ Model 3 តាមការចុះផ្សាយពី Motor Trend។ ចំណែកឯ trim Mach E Premium វិញប៉ុងមួយនៅសល់ ៤៦ ៩៩៥ ដុល្លារ និង ប៉ុងពីរសល់ ៤៩ ៩៩៥ ដុល្លារ។ trim ផ្សេងទៀតដូចជា Mach E California Route 1 តម្លៃ ៥៨ ៧៩៥ ដុល្លារ និង Mach E GT ថ្លៃ ៦១ ៧៩៥ ដុល្លារ។
សម្រាប់សមត្ថភាពរបស់វិញ Mach E ត្រូវបានក្រុមហ៊ុនកែសម្រួលឲ្យប្រសើរជាងមុន ដូចជា ផ្លាស់ប្ដូរពីប្រើថ្ម nickel cobalt manganese ជាផ្មប្រភេទ Lithuim iron phosphates ដែលមានប្រសិទ្ធភាពល្អ សាកចូលថ្មបានលឿន មិនងាយឆាបឆេះ ជាពិសេស គឺងាយស្រួលផលិត ក្នុងនោះវាបានបន្ថែមសមត្ថភាពការរត់ឲ្យរថយន្ដទៀតផងដោយ ឡើងថាមពលពី ២៦៦ ទៅ ៣១១ សេះ ហើយ Mach E ប៉ុងពីរ សាកម្ដងរត់បាន ៤០២ គម និង ប៉ុងមួយបាន ៣៦៣ គម។ លើសពីនេះ វាក៏មានបន្ថែមប្រព័ន្ធ Ford’s BlueCruise ថ្មីដែលមានមុខងារដូចជា hands-free highway adaptive cruise control, Lane Repositioning, និង Active Driving Assistance ផ្សេងៗទៀតផងដែរ។
បើតាម CleanTechnica បានឲ្យដឹងថា ក្រុមហ៊ុន Ford គ្រោងពង្រីកផលិតកម្មរថយន្ដ Mach E នេះ ទ្វេឡើងទៅកាន់ ទីផ្សារបណ្ដាប្រទេសជាង ៣៧ នឹងប្រទេសផ្សេងៗទៀតដែលមិនទាន់មានផងដែរ។
ប្រភព៖ Fox News
អត្ថបទ៖ Andra
Camry 2014 អតីតឡានខ្លាញ់គោស្រុកខ្មែរ ចាយរាងគ្រាន់បើសំខាន់តម្លៃហាក់ធូរគួរសមខ្ទង់ 2ម៉ឺនដុល្លារបន្ដិចប៉ុណ្ណោះ
នោះ! Toyota Veloz 2025 ឡាន 7កៅអីមានប្រភេទមួយទឹកស្លាកលេខហើយ តម្លៃធូរជាងខ្លាញ់គោច្រើនគួរសម
មកដឹងចំណុចពិសេស RX300 Coach Edition ដែល Lexus ផលិតក្នុងឆ្នាំ 2002 តែមួយគត់ ខុសប្លែកដាច់ពី RX300 ធម្មតា
Mazda BT50 ឆ្នាំ 2012-2014 គុណភាពនៅតែអេម ទោះបីវ័យរាងជ្រេបន្ដិចក្ដី ខណៈតម្លៃវិញក៏នឹងគួរសមដែរ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា