Kia Morning ជំនាន់ទី៣ ស៊េរីឆ្នាំ ២០១៧ដល់២០២០ គឺថាផ្លាស់ប្ដូររាងថ្មីទាំងស្រុងតែម្ដង មិនតែប៉ុណ្ណោះក៏មានបន្ថែមភាពទំនើបច្រើនគួរសមមួយចំនួនទៀតផងដែរ។
ចំពោះ Morning Specs Korea មួយនេះហាក់មានតម្លៃធូរគ្រាន់បើ ឬអាចនិយាយបានថាតម្លៃទីផ្សារដាក់លក់ប្រហាក់ប្រហែល Prius 08-09 ដែលនាំចូលពីអាមេរិកផងដែរ។ សម្រាប់ Morning 017-019 តម្លៃទីផ្សារដាក់លក់ខ្ទង់ ១១,០០០ដុល្លារជាង ទៅក្បែរ ១៤,០០០ដុល្លារ អាស្រ័យលើ ឆ្នាំ ផលិត ពណ៌ Option ប្រភេទស្លាកលេខឬក្រដាសពន្ធ នឹងភិនភាគឡានជាក់ស្ដែង។
ឡាន Hatchback របស់កូរ៉េមួយនេះប្លែកប្លុកម៉ាស៊ីនវិញឃើញស្រុកខ្មែរភាគច្រើននាំចូលមកពពួក ម៉ាស៊ីនទំហំ ៣ស៊ីឡាំង ១.០លីត្រ ផលិតកម្លាំងបាន ៦៧សេះ កម្លាំងរមួល៨៨ផោនហ្វីត រត់ដោយប្រអប់លេខ៤វគ្គអូតូ។
គួមផ្សំជាមួយយ៉ាន់កង់ទំហំ ១៥អ៊ីញ ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ជាមួយកម្រិយស៊ីសាំងខ្ទង់ ៥លីត្រជាង ទៅ ៦លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
ចំពោះផ្ទៃខាងក្នុង បំពាក់កៅអីស្បែកលាយកាំម្ញៃពីរជួរ អាចជិះបានគ្នា ៥នាក់ នឹងសល់ឃ្លុបក្រោយអាចដាក់វ៉ាន់បានមួយចំនួនផងដែរ។
បើជាប្រភេទ Full Option វិញឃើញមានបំពាក់កៅអីស្បែកមានមុខងារកម្ដៅ ជាមួយផ្នែកមួយចំនួនស្រោបស្បែករំលេចដោយថ្នេរ ដំបូលបើក អេក្រងថាច់ទំហំ ៨អីញមានមុខងារ Apple CarPlay & Andrio Auto, GPS កាមេរ៉ាក្រោយ មានសេនស័រជំនួយពេលចូលចត Smart Key ២គ្រាប់ ពោងសុវត្ថិភាព៦គ្រាប់ ចង្គៀងមុខបំពាក់គុជ LED អមដោយ Daytime ជាដើម។
និយាយរួមសម្រាប់ Kia Morning Specs Korea តម្លៃខ្ទង់ ១ម៉ឺនសុល្លារស្ដើងបន្ដិចបែបនេះ ហាក់មិនមានអ្វីស្ទាក់ស្ទើឡើយសម្រាប់បងប្អូនដែលស្រឡាញ់ ជាមួយរូបរាងតូចល្មម របស់ Kia Morning មួយនេះ គ្រាន់តែរាងង្អៀតបន្ដិច។
សំខាន់បានឆ្នាំខ្ពស់ គ្រប់យ៉ាងហាក់នៅថ្មីនឹងស្អាតល្អ ម្យ៉ាងមិនមានបញ្ហាបារម្ភរឿង ប្រព័ន្ធភ្លើងស្មុកស្មាយច្រើនឡើយ មើលថែតែទឹកស្អំ ប្រេងម៉ាស៊ីន ប្រេងហ្វ្រាំងឲ្យបានទៀតទាត់ប្រឹមត្រូវ គឺថា ភ្នំពេញ សៀមរាម គ្មានបញ្ហាឡើយ ម្យ៉ាងក៏សន្សំសំចៃស៊ីសាំងតិចផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Kia Morning ជំនាន់ទី៣មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Ford FX4 យូៗជួបមួយ ពិសេសប្លែកបែបស្ព័រក្នុងត្រកូល Ranger ដែលស្រុកខ្មែរមានតែស៊េរីឆ្នាំ 2022 តែប៉ុណ្ណោះ
អាយុគ្រាន់តែជាតួរលេខ Lexus RX330 ហាក់មានតម្លៃល្អគ្រាន់បើឡើងវិញក្នុងទីផ្សាររថយន្ដមួយទឹក ទោះបីលែងមានប្រភេទក្រដាសពន្ធក្ដី
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
Ford FX4 យូៗជួបមួយ ពិសេសប្លែកបែបស្ព័រក្នុងត្រកូល Ranger ដែលស្រុកខ្មែរមានតែស៊េរីឆ្នាំ 2022 តែប៉ុណ្ណោះ
អាយុគ្រាន់តែជាតួរលេខ Lexus RX330 ហាក់មានតម្លៃល្អគ្រាន់បើឡើងវិញក្នុងទីផ្សាររថយន្ដមួយទឹក ទោះបីលែងមានប្រភេទក្រដាសពន្ធក្ដី
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Revo Rally 2025 ចេញលក់ហើយខណៈស៊េរីឆ្នាំ 2024 មួយទឹកយូៗមានមួយតម្លៃខ្ពស់គួរសមខ្ទង់ 4ម៉ឺនដុល្លារក្រាស់នៅឡើយទេ