Lexus GX 460 ហាក់ធ្លាក់កូតខ្លាំង នឹងមិនសូវពេញនិយម ខណៈតម្លៃប្រហាក់ប្រហែល Land Cruiser និង LX570

អ្នកទស្សនា
386
0/ AKlasseAuto Promotion
Untitled-45-Recovered-7777.jpg

កាលពីឆ្នាំ២០០៣ ជំនាន់ទី១ Lexus យកការឌីស្សាញតាមទម្រង់ Toyota Prado តែគ្រោងឆ្អឹង និងប្រព័ន្ធគ្រឿងក្រោម Lexus GX ខ្ចីកំពូល Crossover SUV ដ៏រឹងមាំរបស់ Toyota មកប្រើគឺម៉ូឌែល 4runner ដើម្បីរួមបញ្ជូលធាតុផ្សំឲ្យ GX ចំណូលថ្មីកាន់តែអេម។

ឆ្វេង Toyota Prado ស្ដាំ Lexus GX470 ឆ្នាំ២០០៣ ដល់២០០៩
ឆ្វេង Toyota Prado ស្ដាំ Lexus GX470 ឆ្នាំ២០០៣ ដល់២០០៩

សម្រាប់ឆ្នាំ២០១០ GX ចូលដល់ជំនាន់ទី២ បានធ្វើការផ្លាស់ប្ដូររូបរាង និងប្រព័ន្ធបច្ចេវិទ្យាទំនើប ស្អាត ប្លែកជាងមុនមួយកម្រិតទៀត តែហាក់មិនទទួលបានការគាំទ្រ និងពេញនិយមដូចពពួកជំនាន់ទី១ឡើយ។ 

GX ជំនាន់ទី២ ខាងឆ្វេង GX460 ឆ្នាំ២០១៣​ ដល់២០១៨ ស្ដាំស៊េរីឆ្នាំ ២០១០ ដល់២០១២
GX ជំនាន់ទី២ ខាងឆ្វេង GX460 ឆ្នាំ២០១៣​ ដល់២០១៨ ស្ដាំស៊េរីឆ្នាំ ២០១០ ដល់២០១២

ទាំងនេះអាចថាមកពី GX ធ្វើការផ្លាស់ប្ដូរផ្ទៃខាងមុខ និងចង្កៀងមិនសូវទាក់ទាញ អមដោយតម្លៃខ្ពស់ផង ដែលកាលនោះ Lexus ដាក់លក់នៅទីផ្សារអាមេរិកចាប់ពី ៥១,៩៧០ដុល្លារ សម្រាប់ Option Base និង ៥៦,៧៦៥ដុល្លារ សម្រាប់ Premium ដែលធ្វើឲ្យអតិថិជនអាចងាកទៅពិចារណាឡានផ្សេងៗបាន។

ស្ដុបក្រោយ និងយាន់កង់ទំហំ ១៧អ៉ីងរបស់ GX460 ឆ្នាំ២០១៣ ដល់២០១៨
ស្ដុបក្រោយ និងយាន់កង់ទំហំ ១៧អ៉ីងរបស់ GX460 ឆ្នាំ២០១៣ ដល់២០១៨

ទាល់តែឆ្នាំ២០១៣ មានការផ្លាស់ប្ដូរបាណា និងចង្កៀងមុខ ទើបសន្ទុះនៃការគាំទ្រហក់ឡើងវិញគួរឲ្យកាត់សម្គាល់។

ស្ដុបក្រោយ និងយាន់កង់ទំហំ ១៧អ៉ីងរបស់ GX460 ឆ្នាំ២០១០ ដល់២០១២
ស្ដុបក្រោយ និងយាន់កង់ទំហំ ១៧អ៉ីងរបស់ GX460 ឆ្នាំ២០១០ ដល់២០១២

ថ្ងៃនេះ Advan Auto សូមលើកយក Lexus GX460 ស៊េរីឆ្នាំ២០១០ ដល់២០១៤ ជាមួយតម្លៃទីផ្សារនៅស្រុកខ្មែរចន្លោះពី ៤ម៉ឺនដុល្លារស្ដើង ទៅ ៤ម៉ឺនដុល្លារក្រាស់​​ និង ៥ម៉ឺនម៉ឺនដុល្លារស្ដើង ទៅ ៧ម៉ឺនដុល្លារស្ដើង សម្រាប់ឆ្នាំ២០១៣​ ដល់២០១៤ អាស្រ័យលើពណ៌ Option ប្រភេទស្លាកលេខ ឬក្រដាសពន្ធ និងភិនភាគជាក់ស្ដែង។

Lexus LX570
Lexus LX570

តម្លៃនេះបើធៀបនឹងបងប្អូនរួមត្រកូលដូចជា៖ Land Cruiser ២០១០ ដល់២០១៣ ហើយក៏ប្រហែលទៅនឹងពពួក Lexus LX 570 ឆ្នាំ២០០៨ ដល់២០១១ ទើបអាចជាហេតុផលមួយដែលបងប្អូនអាចគិតទៅលើ រថយន្ដ ២ម៉ូឌែលនេះច្រើនជាងដោយផ្អែកលើហេតុផលផ្សេងៗ។ 

Toyota Land Cruiser
Toyota Land Cruiser

ចំពោះ GX ប្រើជាមួយម៉ាស៊ីនសាំងជំនាន់ថ្មីខុសពីឆ្នាំមុនៗទំហំ ៨ស៊ីឡាំង ចំណុះ ៤.៦លីត្រ (ឆ្នាំ២០០៩ចុះ ចំណុះ ៤.៧លីត្រ) ផលិតកម្លាំងបាន ៣០១សេះ កម្លាំងរមួល ៣២៩ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD មានបំពាក់ប្រព័ន្ធបូមឡើងចុះ ដើម្បីលើកកម្ពស់រថយន្ដពេលបើកបរផ្លូវមិនរាបស្មើរ ជាមួយមុខងារ កាពីតាស់ Lock ប៉ុងជាដើម។ 

image_e07f34798e.png

និយាយពីកម្រិតស៊ីសាំងក៏ជាបញ្ហាចម្បង ដែលត្រូវគិតពិចារណាផងដែរ ព្រោះក្នុង១០០គីឡូម៉ែត្រចន្លោះ ១១.៧លីត្រ ទៅ ១៥.៧លីត្រ កាលចេញពីរោងចក្រ តែបច្ចុប្បន្នអាចហក់ដល់ ១៣លីត្រ ទៅ ១៦លីត្រជាង ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។

GX460 ឆ្នាំ២០១០ ដល់២០១២
GX460 ឆ្នាំ២០១០ ដល់២០១២

ចំពោះប្រព័ន្ធគ្រឿងក្រោមវិញ GX អាចនិយាយបានថាជា Concept រថយន្ដ Luxury SUV បែប Off-Road ទើបបំពាក់ជាមួយជើងក្រោមប្រភេទ ឯករាជ និងស្លាបប្រចៀវឌុប នៅផ្នែកខាងមុខ និងខាងក្រោយជា Stabilizer Bar អមដោយ Solid Live Axle ដែលជាប្រភេទជើងក្រោមជំនួយដល់ការចូលព្រៃផ្លូវរោករាក់ មិនធ្វើឲ្យតួរខ្លួនរថយន្ដទាំងមូល ផ្អៀង ឬឃ្លោងខ្លាំងឡើយ ពិសេសការទបលំនឹងបានល្អពេលបើកបរផ្លូវកោងក្នុងល្បឿនលឿន។

Untitled-45-Recovered-Recovered77777.jpg

ហើយអ្វីដែលពិសេសនោះ GX ទទួលបាននៅប្រព័ន្ធ KDSS ជាបច្ចេកវិទ្យាពិសេសរបស់ Toyota ជំនួយដល់ការបើកបរផ្លូវពិបាកៗ ដើម្បីឲ្យរថយន្ដមានលំណឹងកាន់តែល្អជាងមុនជាដើម។ 

ផ្នែកខាងក្រៅដូចជាមិនមានអ្វីខុសប្លែកគ្នាច្រើនឡើង បំពាក់បាណាអមដោយចង្កៀងគុជ LED  ទាល់តែចូលដល់ឆ្នាំ២០១៣ឡើងទៅទើបផ្លាស់ប្ដូរទម្រង់ចង្កៀង រាងស្អាតជាងមុន​បើជាប្រភេទ Luxury គឺបំពាក់ចង្កៀងគុច ៣ ប្រភេទ Adaptiv តែម្ដង។

GX460 ឆ្នាំ២០១៣ ដល់២០១៨ ចង្កៀងគុជ ៣ និងយាន់កង់ទម្រង់ថ្មីទំហំ ១៨អ៉ីង
GX460 ឆ្នាំ២០១៣ ដល់២០១៨ ចង្កៀងគុជ ៣ និងយាន់កង់ទម្រង់ថ្មីទំហំ ១៨អ៉ីង

ចូលដល់ខាងក្នុង GX ជាពពួកឡាន SUV ទ្វា៥ កៅអី ៣ជួរទូលាយគួរសមអាចជិះគ្នា ៧នាក់ បើជាប្រភេទ Premium និយាយជារួមមានបំពាក់ជាមួយ ប្រព័ន្ធ Smart key កៅអីស្បែកជំនួយដោយអេឡិចត្រនិច Memory Seat និងផ្ទៃខាងក្នុងភាគច្រើនបំពាក់ស្បែក និងហ្វមិការឈើជាដើម។

ផ្ទៃខាងក្នុង GX460 ឆ្នាំ២០១០ ដល់២០១៤ មិនជាខុសប្លែកគ្នាច្រើនឡើយ
ផ្ទៃខាងក្នុង GX460 ឆ្នាំ២០១០ ដល់២០១៤ មិនជាខុសប្លែកគ្នាច្រើនឡើយ

ក្រៅពីនឹងឃើញមាន អេក្រង់ថាច់ទំហំ​ ៩អ៉ីង កាមេរ៉ាជុំវិញជំនួយដោយសេនស័រចូលចត កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ចង្កូត និងចកញ្ចក់មានមុខងារកម្ដៅ Speaker ១៧គ្រាប់ Mark Levinson DVD សម្រាប់អ្នកដំណើរ ជាមួយមុខងារកម្ដៅនៅជួរក្រោយ ជាដើម។

R (2).jpg

ចំពោះប្រព័ន្ធសុវត្ថិភាពវិញក្រៅពីប្រព័ន្ធជំនួយហ្វ្រាំង និងមុខងារទប់លំនឹង GX ក៏មានប្រព័ន្ធជំនួយពេលឡើង និងចុះចំណោតផងដែរ។ 

2014-lexus-gx-460-rear-cargo-gate.jpg

ហើយអ្វីដែលពិសេសនោះ GX ទទួលបានបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរដូចជា៖ 
ប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវត្តិតាមឡានខាងមុខ។
ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលជិះប៉ុកប៉ះ។
ប្រព័ន្ធផ្ដល់សញ្ញាពេលឡានចាក់គន្លងផ្លូវ និងមុខងារ driver attention monitor ដែលធ្វើការស្គេនមុខ និងភ្នែករបស់អ្នកបើកបរជាដើម។

OIP.jpg

ចូលដល់ឆ្នាំ២០១៣ឡើងទៅ ប្រភេទ Option ខ្ពស់ៗមានបន្ថែមនៅមុខងារជាច្រើនមួយចំនួនទៀតនៅខាងក្នុង នឹងប្រព័ន្ធសុវត្ថិភាពដូចជា Blink Sport Monitor ជាដើម។ 

cf559600-2010-lexus-gx460-4.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះពពួក Lexus GX 460 ឆ្នាំ២០១០ ដល់២០១៤ មួយនេះ? បើមានលុយចន្លោះប៉ុណ្ណឹងគិតថាចាប់អារម្មណ៍លើ GX460 ឬក៏ Land Cruiser និង Lexus LX570? សម្រាប់មិតយោបល់ និងបទពិសោធន៍ ឬចំណាប់អារម្មណ៍ អាចចែករំលែកបន្ថែមបាន៕

 ដោយ៖ Bunsak

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More