GX460 ស្ថិតក្នុងជំនាន់ទី២ ផលិតចាប់ពីឆ្នាំ ២០១០ ដល់ ២០១៨ (Facelift 2013-2018) ហើយក៏ជាឡាន SUV ខ្នាតធំមួយរបស់ Lexus ដែលចូលមកជំនួសជំនាន់ទី១ គឺពពួក GX470 ផងដែរ។
ចំពោះរូបរាងខាងក្រៅ ហាក់មិនទាន់ជាឃ្លាតប្លែកឆ្ងាយពីស៊េរីមុនឡើយ ប៉ុន្ដែផ្លាស់ប្ដូរចង្កៀងមុខស្ដុបក្រោយ នឹងផ្ទៃខាងក្នុង មើលទៅស្អាតជាងមុនក្រាន់បើ។
ចំពោះតម្លៃវិញកាលពីមុនហាក់ខ្ពស់គួរសមខ្ទង់ ៤ម៉ឺនដុល្លារទៅ ៥ម៉ឺនដុល្លារ សម្រាប់ពពួកឆ្នាំ ២០១២ចុះក្រោម នឹងខ្ទង់ ៦ម៉ឺនដុល្លារ ទៅ ៧ម៉ឺនដុល្លារជាង សម្រាប់ពពួកផ្លាស់ប្ដូររាងថ្មី Facelift ឆ្នាំ ២០១៣ ដល់ ២០១៥។
ខណៈបច្ចុប្បន្នឃើញពពួកឆ្នាំ ២០១០ ដល់ ២០១២ ទីផ្សារដាក់លក់ខ្ទង់ ៣ម៉ឺនដុល្លារក្រាស់ ទៅ ៤ម៉ឺនដុល្លារ ចំពោះឆ្នាំ ២០១៣ ដល់ ២០១៥ ខ្ទង់ ៤ម៉ឺនដុល្លារក្រាស់ ទៅ ៥ម៉ឺនដុល្លារ អាស្រ័យលើឆ្នាំ ពណ៌ Option នឹងភិនភាគឡានជាក់ស្ដែង។
GX ជំនាន់ទី២ នេះប្រើម៉ាស៊ីនសាំងទំហំ ៨ស៊ីឡាំង ៤.៦លីត្រ ផលិតកម្លាំងបាន ៣០១សេះ កម្លាំងរមួល ៣២៩ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD មានបំពាក់ប្រព័ន្ធបូមឡើងចុះ ដើម្បីលើកកម្ពស់រថយន្ដពេលបើកបរផ្លូវមិនរាបស្មើរ ជាមួយមុខងារ កាពីតាស់ នឹង Lock ប៉ុងជាដើម។
ចំពោះកម្រិតស៊ីសាំងវិញខ្ទង់គួរសម ខ្ទង់ ១៣លីត្រ ទៅ ១៥លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះផ្ទៃខាងក្នុង GX ជាពពួកឡាន SUV ទ្វា៥ កៅអី ៣ជួរទូលាយគួរសមអាចជិះគ្នា ៧នាក់ មិនទាន់ចង្អៀតឡើយ។
ចំពោះភាពទំនើបវិញអាស្រ័យតាម Option ដែរបើជាប្រភេទ Premium និយាយជារួមមានបំពាក់ជាមួយ ប្រព័ន្ធ Smart key កៅអីស្បែកជំនួយដោយអេឡិចត្រនិច Memory Seat និងផ្ទៃខាងក្នុងភាគច្រើនបំពាក់ស្បែក និងហ្វមិការឈើជាដើម។
ក្រៅពីនឹងឃើញមាន អេក្រង់ថាច់ទំហំ ៩អ៉ីង កាមេរ៉ាជុំវិញជំនួយដោយសេនស័រចូលចត កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ចង្កូត និងចកញ្ចក់មានមុខងារកម្ដៅ Speaker ១៧គ្រាប់ Mark Levinson DVD សម្រាប់អ្នកដំណើរ ជាមួយមុខងារកម្ដៅនៅជួរក្រោយ ជាដើម។
ហើយអ្វីដែលពិសេសនោះ GX ជំនាន់ទី២ ពពួក Option ខ្ពស់ៗទទួលបានបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរដូចជា៖
១/ ប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវត្តិតាមឡានខាងមុខ។
២/ ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលជិះប៉ុកប៉ះ។
៣/ ប្រព័ន្ធផ្ដល់សញ្ញាពេលឡានចាក់គន្លងផ្លូវជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus GX460 ជំនាន់ទី២ មួយនេះ? តម្លៃប៉ុណ្ណឹងគិតថាចង់ពិចារណាដែរឬអត់? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
ល្បីថា Prius 2012 Option 3 គេចាត់ទុកជា Option ពេញនិយមនៅស្រុកខ្មែរ ខណៈតម្លៃទីផ្សារក្រោម 2ម៉ឺនដុល្លារ Option 3 មានអ្វីខ្លះ?