នេះគឺជា Mitsubishi D:X Concept រសជាតិថ្មីប្រភេទ 2+2+2 បំពាក់ម៉ាស៊ីន Plug-in Hybrid ប្រើប្រព័ន្ធ VR និង AI

អ្នកទស្សនា
135
0/ AKlasseAuto Promotion
j-Recovered.jpg

កាលពីម្សិលមិញ Mitsubishi បានតាំងបង្ហាញ Concept D:X នៅឯ Japan Mobility Show ក្នុងប្រភេទជា MPV ខ្នាតតូចដែលគេហៅថា 2+2+2 ឬ ៦កៅអី ជាមួយរូបរាងថ្មី និងទំនើបប្លែក។

AA1iQQZ1.jpg

រូបរាងស្រដៀងទៅនឹងពពួកឡានអគ្គិសនី តែ D:X Concept នេះត្រូវបាន Mitsubishi បង្ហើបថាជាប្រភេទរថយន្ដ Plug-in Hybrid ជំនាន់ថ្មីដែលអាចបើកបរបានស្ទើរតែគ្រប់ស្ថានភាពផ្លូវជាមួយសមត្ថភាព Off-Road ប៉ុង២ 4WD ហើយក៏មានភ្ជាប់ Drive Mode មួយចំនួនបន្ថែមទៀតផងដែរ។

AA1iQYLc (1).jpg

អ្វីដែលពិសេសនោះ D:X ជារថយន្ដដែលភ្ជាប់នៅជាប្រព័ន្ធ VR និង AI តែចំពោះសមត្ថភាព និងកម្លាំងបែបណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

mitsubishi-dx-concept-01-6539450de9006.png

ចំពោះការឌីស្សាញនៅរក្សារទម្រង់ជា Dynamic Shield ជាមួយចង្កៀងមុខ និងស្ដុបក្រោយ Full LED រាងជាអក្សរ T ឬ T-Shape ។ រូបរាងរចនាឡើងបែបប្រណិត និងភាពរឹងមាំ ដោយផ្នែកខាងក្រៅទាំងមូលស្រោបដោយពណ៌ទង់ដែង រំលេចកញ្ចក់រលោងពណ៌ដ៏ប្រណិត អមដោយភ្លើង LED លើដំបូល ធ្វើឲ្យ D:X Concept មួយនេះកាន់តែប្លែកបែបឡានអនាគត។

mitsubishi-dx-concept-02-6539450e2193f.png

ផ្ទៃខាងក្នុងទូលាយគួរសម បំពាក់កៅអី ៣ជួរ ស្មើរនឹង ៦កៅអី ចំណែកជួរមុខអាចលៃតម្រូវ បង្វិលបាន ១ជុំឯណោះ។ ក្រៅពីនឹង កញ្ចក់មើលក្រោយប្រភេទ ឌីជីថល មានប្រព័ន្ធ VR នៅកញ្ចក់ផ្ទៃខាងមុខសម្រាប់មើលទិសដៅ ឬការបើកបររបស់កង់មុខ ដៃចង្កូតរាងសំប៉ែត និងជ្រុងៗ អេក្រង់កុងទ័រឌីជីថល និងបរកណ៍ជំនួយមួយចំនួនទៀតប្រតិបត្តិការណ៍ដោយប្រព័ន្ធ AI ដ៏ពិសេសផងដែរ។

j-55.jpg

ក្រៅពីនឹង ក៏ភ្ជាប់ជាមួយ Speaker Headrest ប្រភេទ Yamaha ដំបូល ឌីជីថល ទ្វាបើក Slide Doors នឹងបន្ទះការពារមុខក្រោយឆ្វេងស្ដាំមួយជុំរថយន្ដជាដើម៕

mitsubishi_dx_concept_03_6539450e057cb_90f0af17b3.png

ដោយ៖ Bunsak

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More