Xpender ជាប្រភេទឡាន MPV កៅអី៣ជួរ កំពុងពេញនិយមមួយរបស់ក្រុមហ៊ុនជប៉ុន Mitsubishi ដែលឃើញចរាចរនៅស្រុកខ្មែរតាំងពីស៊េរីឆ្នាំ២០២០ មកម្លេស។
សម្រាប់ស៊េរី២០២៣ អាចថាជាស៊េរីថ្មីចុងក្រោយរបស់ឡាន MPV ឆ្នាតមធ្យមមួយនេះផងដែរ ចំពោះតម្លៃវិញប្រម៉ូឌែល Xpander Cross ថ្មីខ្លាញ់គោគាស់កេសខ្ទង់ ៣១,៩០០ដុល្លារ ខណៈពួកស្លាកលេខ មួយទឹកវិញ ក៏មិនធូរប៉ុន្មានដែរ ឃើញទីផ្សារដាក់លក់ចន្លោះពី ២៨,០០០ដុល្លារជាង ទៅ ២៩,០០០ដុល្លារជាង អាស្រ័យលើភិនភាគឡានជាក់ស្ដែង។ តែសម្រាប់ប្រភេទ Xpander ធម្មតាស្លាកលេខនៅខ្ទង់ ២៧,០០០ដុល្លារជាង ជាមួយលក្ខណៈខុសគ្នាមួយចំនួនផងដែរ។
Xpander Cross មានប្រវែង ៤៥៩៥ម.ម ទទឹង ១៧៩០ម.ម កម្អស់ ១៧៥០ម.ម ពីដីមកបាតឡាន ២២៥ម.ម ជាមួយទម្ងន់នៃតួរឡានទាំងមូលដល់ទៅ ១តោនជាងឯណោះ។
ប្លុកម៉ាស៊ីនវិញប្រើម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ១.៥លីត្រ បំពាក់បច្ចេកវិទ្យាចុងក្រោយ MIVEC ផលិតកម្លាំងបាន ១០៤សេះ កម្លាំងរមួល ១៤៥ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុង១ 2WD ជំនួយបន្ថែមដោយប្រព័ន្ធហ្វ្រាំង នឹងមុខងារពិសេសៗជាច្រើនទៀត ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៥លីត្រជាង ទៅ៦លីត្រជាង ប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ផ្នែកខាងក្នុងសម្រាប់ឡាន MPV មួយនេះ បំពាក់កៅអីស្បែក ៣ជួរទូលាយគួរសម អាចជិះបាន ៧នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ាន់បានមួយចំនួនទៀតផងដែរ។
ក្រៅពីនឹងក៏ឃើញមាន ភ្ជាប់មកជាមួយនឹងកុងទ័របែបឌីជីថលថ្មីនៅលើscreen LCD ទំហំ៨អ៉ីង និងអាចប្ដូរម៉ូតបាន៣របៀប ជាមួយប្រព័ន្ធ Smart Key ប៉ូតុង Start/Stop, អេក្រង់Touch Screen ៧អ៉ីញ មានមុខងារ Apple CarPlay & Android Auto កាំមេរ៉ាក្រោយជំនួយពេលចូលចត ហ្វ្រាំងដៃអេឡិចត្រូនិច កញ្ចក់ក្ដោបអូតូ ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណដែរចំពោះ Mitsubishi Xpander ស៊េរីឆ្នាំ២០២៣ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ