Nissan Sentra 2024 មិនប្រើ Hybrid តែស៊ីសាំងក្រោម ៦លីត្រប៉ុណ្ណោះ ជាមួយតម្លៃចាប់ពី ២ម៉ឺនដុល្លារឡើងទៅ

អ្នកទស្សនា
242
0/ AKlasseAuto Promotion
666666.jpg

Nissan ទើបបញ្ចេញរថយន្ដ Sedan របស់ខ្លួនម៉ូឌែល Sentra ស៊េរីឆ្នាំ២០២៤ ដែល Nissan អះអាងថាជាឡានដែល សន្សំសំចៃ និងទំនើបជាមួយតម្លៃសមរម្យបំផុតមួយ។

ចំពោះម៉ូឌែល ២០២៤នេះ Sentra ភ្ជាប់មកជាមួយ Trim/Option ៣ដូចជាម៉ូឌែល S ជាមួយតម្លៃចេញពីរោងចក្រ ២១,៧២៥ដុល្លារ ម៉ូឌែល SV ២២,៦៥៥ដុល្លារ ម៉ូឌែល SR ២៤,៨១៥ដុល្លារ។

2024-nissan-sentra-116-64887577b77e2.jpg

ផ្នែកប្លុកម៉ាស៊ីន Sentra បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ផលិតកម្លាំងបាន ១៤៩សេះ កម្លាំងរមួល ១៤៦ផោនហ្វីត ប្រើជាមួយប្រអប់លេខ CVT ចង្វិលកង់ដោយប៉ុងមុខ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥.៨លីត្រ ទៅ ៧.៨លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។

2024-nissan-sentra-125-6488757b7281b.jpg

សម្រាប់ការរចនាផ្នែកខាងក្រៅ Nissan មិនទាន់ឈប់ប្រើទម្រង់ V-Motion Signature Grill នេះនៅឡើយទេ ដោយផ្ទៃខាងមុខបំពាក់បាណាសំណាញ់ រំលិចដោយក្រូមជាអក្សរ V អមដោយចង្កៀង LED ប្រភេទ Adaptive ចំណែកស្ដុបក្រោយក៏ប្រើជា Full LED ផងដែរ។

2024-nissan-sentra-117-648875784c2f4.jpg

ខាងក្នុង Sentra មិនជាចង្អៀតពេកឡើយ មានបំពាក់ជាមួយកៅអីស្បែករំលិចដោយថ្នេរ ២ជួរទូលាយល្មម អាចជិះបាន ៥នាក់ និងសល់ឃ្លុបក្រោយអាចដាក់អីវ៉ានបានច្រើគួរសម។

2024-nissan-sentra-142-6488758617c5b.jpg

ក្រៅពីនឹងបើនិយាយជារួម Sentra តម្លៃខ្ទង់ ២ម៉ឺនជាងនេះទទួលបាន កៅអីស្បែកប្រភេទ Zero Gravity ជំនួយដោយអេឡិចត្រនិច អេក្រង់ថាច់ ១២,៣អ៉ីង ភ្ជាប់ Apple Carplay & Android Auto កាមេរ៉ា ៣៦០ឌឺក្រេ រន្ធ CSB-C ប៉ូតុងមុខងារ Auto Start & Stop ដំបូលបើក Speaker ប្រភេទ Bose Premium Sound និងមុខងារសំខាន់ៗជាច្រើនមួយចំ​នួនទៀតផងដែរ។

2024-nissan-sentra-140-648875babbae6.jpg

បើនិយាយពីបច្ចេកវិទ្យាសុវត្ថិភាព Sentra ទទួលបានប្រព័ន្ធ Nissan Safety Shield 360 មួយកញ្ចប់ជាស្ដង់ដារតែម្ដង។

សម្រាប់តម្ឡៃចាប់ពី ២១,៧២៥ដុល្លារបែបនេះ អាចថា Nissan កំពុងអង្រួនទីផ្សារជាមួយគូប្រជែងរបស់ខ្លួនដូចជា Volkswagen Jetta តម្លៃចាប់ពី ២២,៥៨២ដុល្លារ Hyundai Elantra ២២,៥៩០ដុល្លារ Honda Civic ២៥,០៤៥ដុល្លារ និង Mazda 3 ដែលមានតម្លៃ ២៥,៣៣៥ដុល្លារជាដើម៕ 

2024-nissan-sentra-127-64887580232cb.jpg

ដោយ៖ Bunsak

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More