Honda Civic Hybrid ឆ្នាំ 2025 ចេញលក់ហើយ តម្លៃក្រោម 3 ម៉ឺនដុល្លារកំពុងចាប់អារម្មណ៍ខ្លាំង

អ្នកទស្សនា
143
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered.jpg

ថ្មីៗនេះ Honda បានប្រកាសតម្លៃរបស់ Civic Hybrid ប្រភេទ Sedan ជាមួយតម្លៃល្អមួយក្រោម 3ម៉ឺនដុល្លារ ហើយក៏ត្រៀមស្វាគមន៍ប្រភេទ Hatchback ទ្វា 5 ដែលនឹងមកដល់នៅចុងរដូវក្ដៅនេះ។ មិនតែប៉ុណ្ណោះ Honda បង្ហើបថា Civic Non-Hybrid ប្រភេទម៉ាស៊ីនសាំងសុទ្ធមានតម្លៃធូរជាងបន្ដិច ចំពោះកម្លាំង Performance វិញក៏ក្រោមនឹងបន្ដិចដែរ។

2025-honda-civic-hybrid-prototype-108-66684dcfc14b9.jpg

សម្រាប់ស៊េរីឆ្នាំ 2025 រថយន្ត Civic Sport Hybrid sedan មានតម្លៃចាប់ពី 29,845 ដុល្លារ ដែលថ្លៃជាងប្រភេទ Non-Hybrid ខ្ទង់ 2,500 ដុល្លារ ជាមួយតម្លៃចាប់ផ្ដើម 27,345 ដុល្លារសម្រាប់ទីផ្សារអាមេរិក ។

2025-honda-civic-hybrid-prototype-111-66684dd102433.jpg

ចំពោះតម្លៃរបស់ Civic 2025 ទាំងប្រភេទម៉ាស៊ីនកូនកាត់ Hybrid នឹងសាំងសុទ្ធ កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង ហើយនេះក៏ជាតម្លៃដ៏ល្អមួយសម្រាប់ជាជម្រើស អតិថជនដែលកំពុងតែរកប្រភេទឡានដែល ស្ព័រ ទំនើប សន្សំសំចៃ រូបរាងដ៏ទាក់ទាញ ក្នុងតម្លៃក្រោម 3ម៉ឺនដុល្លារផងដែរ។

2025-honda-civic-hybrid-prototype-102-66684dcde7282.jpg

Civic Hybrid 2025 ភ្ជាបមកជាមួយម៉ាស៊ីនកូនកាត់ 4 ស៊ីឡាំង 2.0 លីត្រ ជំនួយដោយម៉ូទ័រអគ្គិសនី 2 គ្រាប់ បង្កើតកម្លាំងបាន 200 សេះ និងកម្លាំងរមួល 232 ផោនហ្វីត ។

2025-honda-civic-hybrid-prototype-106-66684dce82662.jpg

ខណៈប្រភេទម៉ាស៊ីនសាំងសុទ្ធ 2.0 លីត្រដូចគ្នាតែផលិតកម្លាំងបាន 158 សេះ​ កម្លាំងរមួល 138 ផោនហ្វីត តែសន្សំសំចៃគ្រាន់បើ ដោយចំណាយជាមធ្យមខ្ទង់ 6.5 លីត្រក្នុង 100គីឡូម៉ែត្រ ខណៈប្រភេទ Hybrid ស៊ីខ្ទង់ 5 លីត្រប៉ុណ្ណោះ។ 

2025-honda-civic-hybrid-prototype-124-66684e17122cd.jpg

ដោយ៖ Bunsak 

ប្រភព៖ Caranddriver

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More