Tesla បានគូប្រជែងថ្មីស្រឡាងមួយទៀតហើយ ជាអ្នកមកពីស្រុកជាមួយគ្នា ផលិតឡានរាងអេម និងតម្លៃធូរថ្លៃជាង

អ្នកទស្សនា
1263
0/ AKlasseAuto Promotion
fisker-pear-rendering_100876681.jpg

ប្រេនរថយន្ដអគ្គិសនីថ្មីមួយទៀតហើយ ដើមកំណើតពីសហរដ្ឋអាមេរិក ប្រកាសបង្ហាញមុខរថយន្ដអគ្គិសនីម៉ូដែលទំនើបរបស់ខ្លួន ជាមួយសមត្ថភាព និងតម្លៃសមរម្យ បំណង មកប្រកួតប្រជែង ដេញទីផ្សារជាមួយ Tesla ។ 

<i>Fisker PEAR EV&nbsp;</i>
Fisker PEAR EV 

រថយន្ដម៉ាកសញ្ញាថ្មីនេះ មានឈ្មោះថា Fisker PEAR មកពីក្រុមហ៊ុនដើមកំណើតអាមេរិក Fisker Inc មានស្ថាបនិក លោក Henrik Fisker ដែលធ្លាប់ជាអតីតអ្នករចនាម៉ូដឡានទំនើបជាច្រើន រួមមាន BMW Z8, Aston Martin DB9, ជាពិសេស គាត់ធ្លាប់ជាអ្នករចនាម៉ូដឡាន Tesla Model S តែម្ដង។

<i>Fisker PEAR EV&nbsp;</i>
Fisker PEAR EV 

ដោយសារតែឃើញវិស័យឡានអគ្គិសនី រីកចម្រើនខ្លាំង​លោកក៏សម្រេចបង្កើតក្រុមហ៊ុនខ្លួនឯង​ ដោយម៉ូដែលដំបូងជាប្រភេទ Hybrid ឈ្មោះថា Fisker Karma ដែលមិនសូវជាមានការគាំទ្រប៉ុន្មានោះទេ តែ ឆ្នាំ ២០១៦ ម៉ូដែលទី ២ Fisker Ocean ជាឡានអគ្គិសនី ទទួលបានការចាប់អារម្មណ៍ពីអតិថិជនគួរឲ្យកត់សម្គាល់ដែលកាលនោះក្រុមហ៊ុន ទទួលបានការកម្មង់ទិញជាង ៦០០០០ គ្រឿង។ រហូតមកទល់ពេលនេះ Fisker Inc បានសម្រេចចេញឡានអគ្គិសនីម៉ូដែលទី ៣ របស់ខ្លួននោះគឺ Fisker PEAR នេះឯង ក្នុងបំណង បង្ហាញមុខមាត់ (Branding) និងចាប់ទីផ្សារឡានអគ្គិសនី ឲ្យបានល្បី និងប្រកៀកប្រកិតគ្នា នឹង Tesla ជាពិសេស​សម្រាប់ទិផ្សារក្នុងសហរដ្ឋអាមេរិក។ 

<i>Fisker Karma Hybrid&nbsp;</i>
Fisker Karma Hybrid 

តាមការចុះផ្សាយពី Medium បានឲ្យដឹងថា Fisker PEAR នេះ ត្រូវបានរចនាជាមួយរូបរាង ស្អាតសង្ហា ជាពិសេស តម្លៃទាបជាង Tesla ដល់ទៅជាង ១ មុឺនដុល្លារ ត្រឹមតែ ២៩ ៩៩០ ដុល្លារ ប៉ុណ្ណោះសម្រាប់តម្លៃចេញពីរោងចក្រ ដែលទាបជាង Hyundai Kona EV ដែលកំពុងតែពេញនិយមថាធូរថ្លៃនាពេលបច្ចុប្បន្ននេះ ទៀតផង។

<i>Fisker Ocean (One) EV&nbsp;</i>
Fisker Ocean (One) EV 

មូលហេតុដែល Fisker PEAR លក់បានក្នុងតម្លៃទាប គេសន្និដ្ឋានថា ដោយសារតែ ដំណើរការការផលិតរថយន្ដ ចំណាយតិច ទី១ ការរចនាតួរថយន្ដទាំងមូលត្រូវបានធ្វើឡើងឲ្យមានទម្ងន់ស្រាល និងវត្ថុធាតុដើមតិច, ទី ២ Fisker Inc ធ្លាប់ជាដៃគូជាមួយក្រុមហ៊ុនផលិតថ្មឡានអគ្គិសនីល្បីឈ្មោះ CATL ក្នុងកាផលិតរថយន្ដ Ocean របស់ខ្លួន ហើយថ្មីៗនេះ CATL ក៏ទើបតែប្រកាសថា នឹងចេញថ្មអគ្គិសនីប្រភេទថ្មី sodium-ion battery នៅចុងឆ្នាំ ២០២៣ នេះ ដែលមានតម្លៃទាបជាងថ្ម​ lithuim-ion battery បច្ចុប្បន្នដែលឈរនៅ ១៣២ ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង ដោយថ្មថ្មីនេះ មានតម្លៃត្រឹមតែ ៧៧ ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង ប៉ុណ្ណោះ និងប៉ាន់ស្មានថាអាចធ្លាក់ដល់ ៤០ ដុល្លារ ទៀតផង ជាពិសេស វាមានសមត្ថភាពរត់បានឆ្ងាយជាងថ្មធម្មតាផងដែរ ដែលនេះ ជាកត្ដាអាចឲ្យ Fisker កាន់តែមានតម្លៃទាប អាចពង្រឹងទីផ្សាររបស់ខ្លួនកាន់តែខ្លាំង។  

<i>Fisker PEAR EV&nbsp;</i>
Fisker PEAR EV 

រីឯសមត្ថភាពរបស់វា វិញ Fisker Inc សុំលាក់ទុកសិន ដោយបានបង្ហើបតែចំណុចមួយចំនួនប៉ុណ្ណោះដូចជា វាអាចរត់បានចម្ងាយ ៤០២ គម រាល់ពេលសាកពេញម្ដង សាកបានជាមួយថាមពល ២៥០ kW អាចឲ្យថ្មរថយន្ដ ឡើងបានពី ១០% ទៅ ៨០% ប្រើពេលតិចជាង ៣០ នាទី ។ 

<i>Fisker PEAR EV&nbsp;</i>
Fisker PEAR EV 

គួរបញ្ជាក់ផងដែរសម្រាប់យុទ្ធសាស្រ្ដការផលិត និងចេញលក់ ដើម្បីប្រជែង​នឹង Tesla យ៉ាងណានោះមានតែ ចាំមើលបន្ដ តាមកម្លាំងប្រជាប្រិយភាពដែលវាទទួលបាន នៅពេលរថយន្ដជាផ្លូវការ នៅឆ្នាំ ២០២៤ ខាងមុខនេះ ។ 

ប្រភព៖ Medium 

អត្ថបទ៖ Andra 

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More