ឡាន Morning ជាឡានក្នុងចំណោមប្រភេទ Hatchback និង City Car ដែលសម្ដៅដល់ឡានដែលប្រើជាប្រចាំនៅក្នុងទីក្រុង។ ព្រោះខ្លីតូចល្មម សុីសាំងតិច សន្សំសំចៃគ្រាន់បើ អាចជួយកាត់បន្ថយការចំណាយបានច្រើនផងដែរ ម្យ៉ាងទៀតរថយន្ដ ពពួក Hachbact ដូចជា Kia Morning នេះចំណាយតិចក្នុងការថែទាំជាដើម។ដោយមើលឃើញពីរការចរាចរណ៌ច្រើននៅតាមដងផ្លូវ
ថ្ងៃនេះ Advan Auto នឹងយក Kia Morning សេរីឆ្នាំ២០០៨ ដល់២០១១ ដែលជាជំនាន់ទី១ កែប្រែមុខមាត់ថ្មីដំណាក់ទី ២ យកមកធ្វើជាប្រធានបទសម្រាប់ជូនបងប្អូននៅដើមសបា្ពហ៍នេះ។
បើក្រឡេកមកមើលពីមុខ និងខាងក្រោយ ខុសប្លែកពី ឆ្នាំ២០០៤ ដល់២០០៧ ដោយការឌីស្សាញចង្កៀងមុខ និងស្ដុបក្រោយ រាងមូលៗហើយរាងវែងជាងមុនបន្ដិចមើលទៅស្អាតជាងមុន។ តែនៅតែប្រើចង្កៀងធម្មតាប្រភេទ Halogen ដដែលទាល់តែឆ្នាំ ២០១០ឡើងទើបមានការផ្លាស់ប្ដូរបន្ថែមតិចតួចទៀត ដូចជាបាណាខាងមុខ និងគ្រឿងក្នុងតិចតួច។
ខាងក្នុងប្លែកពីមុនដូចជា ប្រើចង្កូតអេឡិចត្រនិច Power Steering ការបត់បែនមានភាពធូរស្រួលជាងមុន ចំណែកតាបឡូកណ្ដាល ក៏ផ្លាស់ប្ដូរថ្មីជាងមុនដែរ មានកូនអេក្រង់តូច ប៉ូតុងចុច និងមុខងាមួយចំនួនមួលឡើងចុះជាដើម។
បើជាប្រភេទ SLX Full Option វិញមានដូចជា៖ Sensor ២គ្រាប់នៅខាងក្រោយ ជំនួយពេលចូលចត បន្ថែមប្រព័ន្ធហ្វាំ្រងឌីសគៀបមុខក្រោយ ជំនួយដោយ ABS មានពិលកាង ពួកស្បែកកៅអីកម្តៅ ប្រអប់វែនតា អ្នកបើកបរបញ្ជារកញ្ចក់តាមប៊ូតុងអេឡិចត្រូនិកបានទាំង៤ ។ វាមាន Speaker ៦គ្រាប់ ពោងសុវត្ថិភាព ២គ្រាប់ និងកៅអីក្រោយដាច់អាចកាចបត់មុខក្រោយបាន។
តម្លៃវិញខ្ទង់ ៦០០០ ដុល្លារជាងទៅ ៧០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៍ Option និងគុណភាពជាក់ស្ដែង និងចំណាយលើការជួសជុលចន្លោះពី ២០ដុល្លារ ទៅ១០០ដុល្លារ។
ចំពោះម៉ាស៊ីនវិញ មិនមានការផ្លាស់ប្ដូរទេ ប្រើម៉ាសុីន ៤ស៊ីឡាំងដដែល ចំណុះ ១.០លីត្រ បង្កើតកម្លាំងបាន ៦៥សេះ (លើសមុន៥សេះ) ប្រើប្រអប់លេខ៤ វគ្គអូតូ និងបង្វិលកង់ដោយប៉ុងមុខ (FWD) រត់លឿនបំផុតបាន ១៥៥គីឡូម៉ែត្រ/ម៉ោង បើនិយាយរឿងជាន់ស្ទុះវិញ គឺថាមិនបាច់និយាយតែម្តង។
កម្រិតស៊ីសាំងវិញ ការបើកបរក្នុងក្រុងស៊ី ៦លីត្រ និងក្រៅក្រុង៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ជើងក្រោមធម្មតាៗ ខាងមុនប្រើប្រព័ន្ធឯករាជ្យ Independent Suspension និងខាងក្រោយបំពាក់ជា ប៉ូមរឺស័រធម្មតា MacPherson Strut គួបផ្សំជាមួយយ៉ាន់កង់ ១៤អីញ អាចរត់ដោយទប់ទម្ងន់ឡានជិត ១តោននេះបានយ៉ាងស្រួលផងដែរ។
ថ្វីបើឆ្នាំខ្ពស់ និងផ្លាស់ប្ដូរតិចតួចមែន តែតម្លៃនៅថ្លៃគួរសម តែចំពោះការប្រើប្រាស់ធ្ងន់គ្រាន់បើ មិនងាយមានបញ្ហាអ្វីឡើយ អាចប្រើលក្ខណៈគ្រួសារ ឬសម្រាប់សិស្សសាលា សន្សំសំចៃ សុីសាំងតិច មិនសូវទូលាយតែជិះជិតឆ្ងាយបានសមរម្យ។ ចំពោះពពួកឡានកូរ៉េបែបនេះ បងប្អូនត្រូវប្រយ័ត្នគ្រឿងក្រោមបន្ដិច ព្រោះអាចច្រេះប៉ុកបាត តែចំពោះតម្លៃបងប្អូនអាចពិចារណាខ្លួនឯងបាន៕
អត្ថបទ៖ BunSak
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ