ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមរយៈរបាយការណ៍របស់សារព័ត៌មាន Cn Post ដែលបានចេញកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា មានអតិថិជនដែលជាម្ចាស់ឡានអគ្គិសនី ប្រភេទ Crossover Mercedes EQC សេរីថ្មីជាង ៦៨ នាក់ បានធ្វើការតវ៉ាទៅកាន់ក្រុមហ៊ុនផលិតរថយន្ដអាល្លឺម៉ង់មួយនេះលើបញ្ហាម៉ូទ័រអគ្គិសនីដំណើរការមិនប្រក្រតី។
ម្ចាស់ឡានទាំងនោះបានបកស្រាយពីបញ្ហានេះថា ប៉ុន្មានខែ មុនពេលដែលម៉ូទ័រអគ្គិសនីខូច រថយន្ដបានបញ្ចេញសញ្ញាជូនដំណឹងឲ្យបន្ថែមទឹក Coolant ជាញឹកញយ ហើយ ទឹក Coolant ទៀតសោតឧស្សាហ៍ស្រកអស់ខុសពីធម្មតា។ ពួកគាត់បានបន្ថែមថា គាត់ត្រូវប្ដូរម៉ូទ័រអគ្គិសនី EQC នេះចេញរហូត រៀងរាល់ពេលខូចម្ដងៗ។
រូបភាព៖ Mercedes Benz EQC Interior (Daimler Media)
បញ្ហានេះបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សទៅក្នុងបណ្ដាញសង្គម បណ្ដាលឲ្យមានម្ចាស់ឡាន Mercedes Benz EQC ជាង ៣០០ គ្រឿងទៀតបានបង្ហាញថា ខ្លួនក៏ជួបបញ្ហាដូចគ្នាដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Mercedes បានចេញលក់ រថយន្ដអគ្គិសនីម៉ូដែល EQC នេះកាលពីចុងឆ្នាំមុន ដែលមានចំនួនច្រើនជាង ៦០០០ គ្រឿង ហើយកាលពីឆ្នាំកន្លងទៅនេះដែរ ក្រុមហ៊ុន Mercedes Benz ទើបតែ បានប្រមូលឡានម៉ូដែល EQC នេះមកត្រួតពិនិត្យលើបញ្ហាប្រព័ន្ធបញ្ជាចង្កូត ដែលមានចំនួនជាង ២០០០០ គ្រឿង ជុំវិញពិភពលោក។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ជឿអត់! កាន់ខ្ទង់ ១២,០០០ដុល្លារ អាចទិញឡានកៅអី ៣ជួរ Toyota Avanza ឆ្នាំខ្ពស់ជិះបាន
Triton ដៃគួចាស់ Vigo កាលនោះត្រដាំត្រសងគ្នាណាស់ បងប្អូនណាខ្លះធ្លាប់មានបទពិសោធន៍ នឹងអនុស្សារិ៍យជាមួយ Pick Up ជប៉ុនមួយនេះ
តិចអត់ស្គាល់! នេះជា Innova ដែល Toyota នាំចូលកាលឆ្នាំ ២០១៩ MPV កៅអី ៣ជួរតម្លៃ ៥ម៉ឺនជាងឯណោះតែបច្ចុប្បន្នធូរថ្លៃគួរសម
Toyota Scion ទោះស្ងាត់ទីផ្សារ មិនទំនើប រាងស៊ីសាំងបន្ដិចក្ដី ក៏តម្លៃមិនទាន់ជាធូរ ឬធ្លាក់ថ្លៃច្រើនឡើយ
Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 នៅក្នុងទីផ្សារអាមេរិចខាងជើង!
នោះ! រថយន្ដខ្លាញ់គោ 7កៅអីទំនើបសុវត្ថិភាព បញ្ចុះតម្លៃទៀតហើយមកត្រឹម 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
រថយន្ដរាប់រយគ្រឿងត្រូវឈួសឆាយ នឹងខ្លះទៀតត្រូវភ្លើងឆេះក្នុងរដ្ឋ California ”កាលីហ្វ័រញ៉ា” ខណៈភ្លើងឆេះព្រៃកំពុងវាយប្រហារខ្លាំង
ចូលដល់ឆ្នាំ 2025 ភ្លាមក្រុមហ៊ុន Ford ចាប់ផ្ដើមលក់ធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ សម្រាប់ម៉ូឌែល Escape ទាំងអស់