របាយការណ៍ធំៗ ៥ បញ្ជាក់ថា មនុស្ស ៨០០ លាននាក់ជាង នឹងបាត់ការងារនៅប៉ុន្មានឆ្នាំខាងមុខដោយសាររ៉ូបូត

អ្នកទស្សនា
445
0/ AKlasseAuto Promotion
2022-01-មនុស្សនឹងបាត់ការងារនៅប៉ុន្មានឆ្នាំខាងមុខដោយសាររ៉ូបូត-2.jpg

ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ

https://bit.ly/3FZefOr

ឬផ្ញើ CV មកកាន់ ៖

Email : Sotheara@advan-auto.com

Telegram : 015 201 102

…………………………………………………………………..

តាមរយៈរបាយការណ៍ស្ថិតិវាស់ស្ទង់ស្ថានភាពការងារដែលបានចុះផ្សាយក្នុងវេបសាយសារព័ត៌មាន Techjury កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បើរាប់ត្រឹមបំណាច់ឆ្នាំ ២០២១ នេះ ចំនួនរ៉ូបូតដែលជួយកម្លាំងការងារមនុស្សនៅក្នុងរោងចក្រសហគ្រាសមានរហូតដល់ទៅ ៣ លា​នគ្រឿង។

តាមរយៈការមើលឃើញមួយផ្នែកអាចយល់ឃើញថា នេះជាគុណសម្បត្តិមួយនៃ បច្ចេកវិទ្យាដែលបានជួយធ្វើការងារកម្លាំងពលកម្មធ្ងន់ៗ។ 

ក៏ប៉ុន្តែរូបភាពនៃរ៉ូបូតទាំងនោះធ្វើការដោយមិនហត់ និងមិនឃ្លាន សាកគិតទៅមើលថា តើអនាគតនិងទៅជាយ៉ាងណាប្រសិន បើរ៉ូបូតបានគ្រប់គ្រងការងារកម្លាំងទាំងមូល ជំនួសមនុស្ស? តើការងារដែលអ្នកកំពុងធ្វើសព្វថ្ងៃអាចនិងជំនួសដោយរ៉ូបូតដែរឬទេ?

ទាំងនេះគឺជារបាយការណ៍ដែលចេញពីស្ថិតិដែលគេបានសិក្សាកន្លងមក ដើម្បីវែកញែក៖

1. ស្ថិតិក្នុងឆ្នាំ ២០២១​​ បង្ហាញថាជាង ៨០០ លានការងារនិងត្រូវបានបញ្ឍប់ដោយសារប្រព័ន្ធស្វ័យប្រវត្តិកម្ម​ (Automation)

យោងទៅតាមរបាយការណ៍ របស់ BBC News បានបង្ហាញថានៅក្នុងប្រទេសជឿនលឿនដូចជា សហរដ្ឋអាមេរិក ឬអាឡឺម៉ង់ កម្លាំងពលកម្មរហូតដល់ ⅓ មួយភាគបី នឹងត្រូវការបណ្តុះបណ្តាល ឡើងវិញសម្រាប់តួនាទីផ្សេងទៀត។ សម្រាប់​ប្រទេស​ផ្សេង​ទៀតអាច មានទំហំ ⅕ មួយ​ភាគ​ប្រាំ។ 

2. ចំនួនការងារដែលបាត់បង់ដោយសារទំនើបកម្មស្វ័យប្រវត្តិក្នុងឆ្នាំ ២០៣០ នៅអាមេរិករំពឹងថានិងបាត់បង់រហូតដល់ ៧៣ លានការងារ

ក្នុងរបាយការណ៍របស់ Forbes​ បានបង្ហាញថា ចំនួនការងារដែលបាត់បង់មានដោយសារប្រព័ន្ធស្វ័យ ប្រវត្តិកម្មនៅអាមេរិកមានចំនួន ៧៣ លានកន្លែង ខណៈនៅអាល្លឺម៉ង់មានលក្ខណៈប្រសើរជាងដោយអាចនឹង បាត់បង់ការងារត្រឹមតែ១៧ លានកន្លែងតែប៉ុណ្ណោះ។ ក៏ប៉ុន្តែប្រទេសចិនអាចនិងប្រឈមមុខជាមួយការបាត់បង់យ៉ាងធ្ងន់ធ្ងរ ដែលមានរហូតដល់ទៅ ២៣៦ លានការងារឯណោះ។ 

រូបភាព៖ រោងចក្រតំឡើងឡាន Ford ប្រើរូបូតសុទ្ធ (CGTN)
រូបភាព៖ រោងចក្រតំឡើងឡាន Ford ប្រើរូបូតសុទ្ធ (CGTN)

3. នៅពាក់កណ្តាលឆ្នាំ ២០៣០ ការងារ ៣០% អាចដំណើរការដោយស្វ័យប្រវត្តិ

យោងទៅតាម PWC បានវិភាគទិន្នន័យពីបណ្តាល ២៩ ប្រទេស បានបែងចែកជា ៣ កម្រិតនៃផលប៉ះពាល់នេះ។ យើងគួរតែត្រៀមចិត្តទុកមុនថា Ai ឬ Artificial intelligence

ដែលជាសមត្ថភាពរបស់កំុព្យូទ័រ ឬរ៉ូបូតដែលគ្រប់គ្រងដោយកុំព្យូទ័រអាចធ្វើការជំនួសមនុស្សនោះ និងប៉ះពាល់ដល់ការងារមនុស្សស្រី ដែលធ្វើការនៅក្នុងវិស័យសេវាកម្មហរិញ្ញវត្ថុ មុនគេបង្អស់ ហើយទំហំប៉ះពាល់នេះអាចឈានទៅដល់ ៣០%។ 

ក៏ប៉ុន្តែនៅឆ្នាំ ២០៣០ វិស័យហិរញ្ញវត្ថុនិងមានស្ថេរភាព រហូតដល់ពេលនោះបុរសដែលធ្វើការទាក់ទងនិង ការដឹកជញ្ចូននឹងជួបប្រទះផលប៉ះពាល់រយៈពេលវែងជាមួយនឹងការជំនួសដោយរ៉ូបូតរហូតដល់ ៥០% ឯណោះ។

4. ការងារផលិតចំនួន ២០ លាននឹងត្រូវបាត់បង់ទៅជាស្វ័យប្រវត្តិនៅឆ្នាំ ២០៣០

ការសិក្សារបស់ Oxford Economics បានសង្កត់ធ្ងន់ថា ប្រសិនបើអត្រានៃការអនុវត្តបច្ចេកវិទ្យា បច្ចុប្បន្ននៅតែបន្ត យើងអាចរំពឹងថាការងារផលិតកម្មជាច្រើននឹងរលាយបាត់ពីទីផ្សារការងារ។

5. កម្មករដែលមានការអប់រំកម្រិតទាបលើសពី ៤០% នឹងទទួលរងផលប៉ះពាល់ដោយប្រព័ន្ធស្វ័យប្រវត្តកម្មនៅឆ្នាំ ២៣០ ធៀបនឹង ១០% នៃកម្មករដែលមានការអប់រំកម្រិតខ្ពស់

ការប្រៀបធៀបរបស់ PWC នេះអាចនិងអយុត្តិធម៌ចំពោះអ្នកដែលមានការអប់រំកម្រិតទាប ប៉ុន្តែនេះគឺជាការពិតនៃទំនើបកម្មស្វ័យប្រវត្តិកម្មជំនាន់ថ្មី ។ 

ក៏ប៉ុន្ដែ​ បើតាមការសន្និដ្ឋានរបស់ស្ថាប័នសេដ្ឋកិច្ចពិភពលោក World Economic Forum បានឲ្យដឹងថា បើទោះបីជាបម្រែបម្រួលស្វ័យប្រវត្តិកម្មនេះ មានន័យថា ការងារជាង ៧៥ លានកន្លែងនឹងត្រូវបានជំនួស ដោយមនុស្សយន្ដក្តី ក៏មនុស្សនឹងមានការងារថ្មីចំនួន ១៣៣ លានកន្លែងផ្សេងទៀត ដែលនឹងបង្កើតឡើងសម្រាប់ដោះស្រាយផលវិបាកនៃផលិតកម្មម៉ាស៉ីនរ៉ូបូតនេះ។ 

អត្ថបទដោយ៖ ម៉ីស៊ាង

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More