មិនចាញ់ Tesla ទេ ឡាន  Mercedes Benz សេរីក្រោយនឹងបំពាក់បច្ចេកវិទ្យាបើកស្វ័យប្រវត្តិ តែតម្លៃអាចទិញវីឡាបាន ១

អ្នកទស្សនា
645
0/ AKlasseAuto Promotion
2021-12-Mercedes_Benz_សេរីក្រោយនឹងបំពាក់បច្ចេកវិទ្យាបើកស្វ័យប្រវត្តិ.jpg

Mercedes Benz ថ្មីៗនេះ ទើបតែប្រកាសថានឹងចាប់ផ្ដើមបំពាក់ បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ លើឡាន Mercedes Benz S Class សេរីក្រោយៗរបស់ខ្លួននៅដើមឆ្នាំ ២០២២ បន្ទាប់ពីបានទទួលការអនុញ្ញាតពី អាជ្ញាធរមធ្យោបាយដឹកជញ្ជូនរបស់អាល្លឺម៉ង់ Germany's Federal Motor Transport Authority ឬហៅកាត់ថា (KBA) ឲ្យចរាចរណ៍នៅលើទីផ្សារអាល្លឺម៉ង់ ជាពិសេសអាចបើកស្វ័យប្រវត្តិបាននៅគ្រប់ប្រទេសទាំងអស់ ។ 

រូបភាព៖ Mercedes Benz S-Class luxury Sedan (Source: CarsGuide)
រូបភាព៖ Mercedes Benz S-Class luxury Sedan (Source: CarsGuide)

ប្រព័ន្ធបើកបរស្វ័យប្រវត្តិនេះអាចសម្រួលដល់អ្នកបើកបរ ឲ្យអាចធ្វើការងារផ្សេងៗ ក្ក្នុងពេលកំពុងបើកបរក្នុងផ្លូវដែលមានចរាចរណ៍ច្រើន ឬពេលឈប់នៅភ្លើងស្ដុប។ ក្នុងករណីដែលអ្នកបើកបរបាត់បង់ម្ចាស់ការ ឬស្ថិតក្នុងស្ថានភាពអាសន្នជាដើម បច្ចេកវិទ្យានេះនឹងគ្រប់គ្រងលើប្រព័ន្ធបញ្ជាក្នុងឡាន ផ្ដល់ភ្លើងសញ្ញាអាសន្ន និងទំនាក់ទំនងទៅកាន់លេខសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ។ ក្នុងនោះដែរ Auto Mode អាចបើកបញ្ជាឡានឲ្យបើកស្វ័យប្រវត្តិបានល្បឿន ៦០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ 

រូបភាព៖ Mercedes Benz S-Class luxury Sedan (Source: DW)
រូបភាព៖ Mercedes Benz S-Class luxury Sedan (Source: DW)

Mercedes បានបន្ថែមទៀតថា បច្ចេកវិទ្យានេះនឹងត្រូវបានបំពាក់ដំបូងលើរថយន្ដ Sedan Mercedes Benz S Class សេរីថ្មី នៅដើមឆ្នាំ ២០២២ និងគ្រោងបំពាក់លើរថយន្ដ Mercedes Benz EQS ផងដែរ។ សម្រាប់តម្លៃវិញត្រូវបានគេសន្មតថានៅទីផ្សារប្រទេស​អាល្លឺម៉ង់ ទាបបំផុតគឺ $143, 000 បូកទាំងថ្លៃពន្ធ។

គួរបញ្ជាក់ផងដែរថាក្រៅពីអាល្លឺម៉ង់ Mercedes ក៏មានគម្រោងបញ្ចេញឡានបើកស្វ័យប្រវត្តិនេះទៅកានទីផ្សារប្រទេសផ្សេងៗទៀតដូចជា សហរដ្ឋអាមេរិក និងចិនផងដែរ។ 

ប្រភព៖ DW អត្ថបទ៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto 

Subscribe Youtube Channel : 👉Advan Auto 

Follow TikTok : 👉Advan Auto 

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More